ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០២ករណីផ្សេងគ្នា! ==> សមត្ថកិច្ចពាក់ព័ន្ធនៅច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគ្រួសនៅភូមិក្រសាំងជ្រុំឃុំគ្រួស បេីកដៃឱ្យក្រុមឈ្មួញដឹកជញ្ជួន ទំនិញគេចពន្ធលំហូរចូលមកខ្មែរយ៉ាងគំហុក ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ឯកភាពរុញឆ្ពោះទៅមុខបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងបណ្ដុះបណ្ដាល ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ០៣នាក់ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា! ==> លោក កែវ រតនៈ៖ «សន្តិភាព និងការអភិវឌ្ឍនៅស្រុកវាលវែង គឺជាសមិទ្ធផលដែលត្រូវការពារ ខណៈរាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី» ==> ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលវឌ្ឍនភាពការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ==> អាជ្ញាធរខេត្តប៉ៃលិន កំពុងអន្តរាគមន៍ជួយសង្គ្រោះស្រូវខ្វះទឹក ចំនួន ៥៣០ហិចតា នៅឃុំ​សាលាក្រៅ ==> អភិបាលខេត្តប៉ៃលិន​ សំណេះ​សំណា​លសួរ​សុខទុក្ខ ក្រុ​មប្រឹក្សាឃុំ មេ​ភូមិ អ​នុភូមិ សមាជិកភូមិ និងប្រ​ជាកា​រពារភូមិ នៅ​ឃុំស្ទឹងកាច់

​អភិបាលខេត្ត នាំ​យក​ប្រេង និង​ម៉ាស៊ីនបូមទឹក​ចុះជួយ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដែល​កំពុង​ខ្វះខាត​ទឹក នៅក្នុង​ឃុំ​ព្រែក​ក្រឹស​

​អភិបាលខេត្ត នាំ​យក​ប្រេង និង​ម៉ាស៊ីនបូមទឹក​ចុះជួយ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដែល​កំពុង​ខ្វះខាត​ទឹក នៅក្នុង​ឃុំ​ព្រែក​ក្រឹស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៤ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត អមដំណើរ​ដោយ​អភិបាលរង​ខេត្ត រួម​នឹង​មន្ត្រី អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ បាន​នាំយក​ប្រេង​និង​ម៉ាស៊ីនបូមទឹក ដើម្បី​ចុះ​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដែល​ប្រឈម​នឹង​ផលប៉ះពាល់ ខ្វះខាត​ទឹក​ដោយសារ​ភាពរាំងស្ងួត​ពុំ​មាន​ភ្លៀង​ធ្លាក់ នៅក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​បាន​បញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ស្ថានភាព​ការរាំងស្ងួត​មាន​ការអូសបន្លាយ​បាន​បង្ក​ផលប៉ះពាល់​ស្ទើ​ទូ​ទាំង​ស្រុក​កំពង់ត្រាច ដោយឡែក​នៅ​ឃុំ​ព្រែក​ក្រឹស ស្រូវ​និង​ដំណាំ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ប្រឈម​រង​ផលប៉ះពាល់ ដោយសារ​ខ្វះខាត​ទឹក​មាន​ចំនួន​២០៤​គ្រួសារ ក្នុងភូមិ​ចំនួន​៥​លើ​ផ្ទៃដី​សរុប​ចំនួន​១៩៥​ហិកតា ក្នុងនោះ ភូមិ​ព្រៃ​ព្រូស​ប៉ះពាល់​៣៧​ហិកតា ភូមិ​ដើម​ស្វាយ ៤៥​ហិកតា ភូមិ​លក្ខ​ជា ៦០​ហិកតា ភូមិ​កោះ​តា​កូវ ២​ហិកតា និង​ភូមិ​ព្រែក​ក្រឹស ២៥​ហិកតា​។​

​ក្នុង​ស្ថានភាព​បែប​នេះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​លើកឡើង​ថា បញ្ហា​ប្រឈម និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​មាន​ការគិតគូ​រ​យកចិត្តទុកដាក់​ខ្ពស់ គ្រប់​កាលៈទេសៈ និង​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា​។

​បើ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ពិសេស​ក្នុង​បរិបទ​នៃ​ការរង​សម្ពាធ​ដោយ​ជំងឺ​កូវី​ដ​-១៩ ក៏ពិតមែន សម្ដេច​តេជោ តែងតែ​បាន​ណែនាំ និង​ជំរុញ​ដល់ រដ្ឋបាល​និង​អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ក្នុង​មូលដ្ឋានឲ្យ​មានការយ​ក​ចិត្ត​ទុកដាក់​ឲ្យបាន​ជាប្រចាំ ក្នុងការ​ចុះជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ។ ពិសេស​រដ្ឋបាល​ខេត្ត​កំពត​ស្ថិត​ក្នុង​ដំណាក់កាល​នេះ គឺ​មិន​អាច​ទុកចោល​ឲ្យមាន​ការខូចខា​តផលស្រូវ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ឡើយ​។

​ដោយ​យើង​ទាំងអស់គ្នា គ្រាន់តែ​សហការ​ចូលរួម​មិន​ថា​មន្ត្រីរាជការ​ឬ​ប្រជាពលរដ្ឋ ដើម្បី​ជម្នះ​ឧបសគ្គ​ទាំងឡាយ ទៅតាម​ស្ថានភាព​ជាក់ស្ដែង ពិសេស​គឺ​ការរស់នៅ​ក្នុង​គ្រា​បច្ចុប្បន្ន​ដោយ​ត្រូវតែ​សម្រប​ខ្លួន​ទៅតាម​បរិបទ​ថ្មី​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ គឺ​មាន​ការប្រុងប្រយ័ត្ន​និង​អនុវត្ត​ឲ្យបាន​ល្អ តាម​វិធានការ​សុខាភិបាល​គឺ​៣​កុំ ៣​ការពារ​ឱ្យបាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា​ដើម្បី​បញ្ចៀស​ការឆ្លង​ជំងឺ​កាច​សាហាវ​នេះ​ចូលក្នុង​សហគមន៍​របស់​យើង​។

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ សំណូមពរ​ដល់ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ជំនាញ​ពាក់ព័ន្ធ ពិសេស មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត និង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត ត្រូវតែ​បន្ត​យកចិត្តទុកដាក់​សហកា​រ​គ្នា ឱ្យបាន​ជា​ប្រចាំ​ដើម្បី​ពិនិត្យមើល ក្នុង​មូលដ្ឋាន​ដែល​ស្រូវ​ប្រជាពលរដ្ឋ កំពុង​ប្រឈម​រង​ផលប៉ះពាល់​ខ្វះខាត​ទឹក ដែល​បណ្ដាលមកពី​ភាព​អូសបន្លាយ​ដោយសារ​ទឹកភ្លៀង ហើយ​ត្រូវតែ​ជំរុញ​ការ​ចុះជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​ទៅតាម​លទ្ធភាព​ដែល​ប្រភព​ទឹក​មាន​នៅក្នុង​តំបន់​នោះ​គឺ​មិន​ត្រូវ​ទុក​ចោល​ឲ្យ​ស្រូវ​របស់​ប្រជាពលរដ្ឋ​រង​ការខូចខាត​ដោយ​មិន​មាន​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បានឡើយ​។

​បើ​ទោះបី​យ៉ាងណា ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​បញ្ជាក់ថា ផ្អែក​តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​មក ឯកឧត្តម​ក៏​បាន​សម្ដែង​ក្ដីសង្ឃឹម ថា​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ មិន​មាន​ទទួលរង​ផល​ប៉ះពាល់​ខូចខាត​ធ្ងន់ធ្ងរ​អ្វី​ឡើយ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ជាវ តា​យ​អភិបាលខេត្ត ក៏​បាន​ប្រគល់​ប្រេងម៉ាស៊ូត​ចំនួន​១០ កាន​ស្មើនឹង​៣០០ លីត្រ ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន សម្រាប់​ចាត់ចែង​បូមទឹក​ពី​ប្រឡាយ​មេ ដើម្បី​ស្រោចស្រព​ស្រូវ​និង​ដំណាំ របស់​ប្រជាពលរដ្ឋ​និង​បាន​ជូន​ថវិកា​សរុប​ចំនួន ៩៦​ម៉ឺន​រៀល​ដល់​ប្រជាពលរដ្ឋ​និង​កងកម្លាំង​នគរបាល​និង​ប្រជា​ការពារ​នា​ឱកាស​នោះ​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.