ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ក្រុម​ជញ្ជីង​ចល័ត​របស់​ក្រសួង នៅតែ​បន្ត​ចុះ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ដូច​ភ្លៀងរលឹម ហើយ​មិន​លើកលែង​មួយគ្រឿង​ណា​ឡើយ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ក្រុម​ជញ្ជីង​ចល័ត​របស់​ក្រសួង នៅតែ​បន្ត​ចុះ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ដូច​ភ្លៀងរលឹម ហើយ​មិន​លើកលែង​មួយគ្រឿង​ណា​ឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្ដាល​)៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា ក្រុមការងារ​ជញ្ជីង​ចល័ត​របស់​ក្រសួង នឹង​នៅតែ​បន្ត​ចុះ​ឆ្មក់​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ដូច​ភ្លៀងរលឹម មិន​បន្ធូ​រ​បន្ធយ​ដៃ​នោះ​ទេ ដើម្បី​កាត់បន្ថយ និង​ទប់ស្កាត់​ការដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​ដោយ​ច្បាប់​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​ប្រាប់ បណ្តាញព័ត៌មាន យ៉ាងដូច​នេះ​នា​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២១​នេះ ក្រោយ​ឃើញថា ក្រុម​ជញ្ជីង​ចល័ត​របស់​ក្រសួង បាន​ចុះ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ជាច្រើន​គ្រឿង​ជា​បន្តបន្ទាប់ ខណៈ​រយៈពេល​ថ្មីៗ​នេះ​ចាប់​បាន​ច្រើន​នៅក្នុង​ខេត្ត​កណ្តាល​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ទៀតថា បើសិន​ក្រុមការងារ​ជញ្ជីង​ចល័ត​រកឃើញ​ឡាន​ដឹក​ទំនិញ​ណា​ដែល​លើស​ទម្ងន់​២០%​ឡើង នោះ​នឹងរង​ការពិន័យ ដោយ​ច្បាប់ ហើយ​ត្រូវ​ឃាត់​ទុក​ឡាន​រយ​:​ពេល​មួយ​ឆ្នាំ​។​

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​អ្នក​ដឹក​ទំនិញ​ទាំងអស់ បញ្ឈប់​ការដឹក​លើស​ទម្ងន់​កំណត់​ដោយ​ច្បាប់ ដែល​បំផ្លិចបំផ្លាញ​ផ្លូវ ខណ​:​ដែល​សម្ដេច​តេជោ ហ៊ុន សែន ខិតខំ​ប្រឹងប្រែង រក​ថវិការ​មក​ស្ថាបនា​ផ្លូវ​-​ស្ពាន ឲ្យមាន​ភាពងាយស្រួល និង​ស្អាត​ល្អ ដូច្នេះ​សូម​រួម​គ្នា​គោរព​តាម​ច្បាប់​ទាំងអស់​គ្នា ដើម្បី​រក្សាបាន​នូវ​គុណភាព​ផ្លូវ​ឱ្យ ប្រើប្រាស់​បាន​យូរអង្វែង​។​

សូមបញ្ជាក់​ថា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បាន​ថ្លែង​ដែរ​ថា ក្រុមការងារ​របស់​ក្រសួង តែងតែ​ធ្វើ​សកម្មភាព​ចុះ​ឆ្មក់​ចាប់​រថយន្ត​ដឹកទំនិញ​នៅតាម​ផ្លូវ​ធំ ដើម្បី​ធ្វើការ​ផាកពិន័យ និង​ឃាត់ទុក ដោយ​បាន​ចាប់​រថយន្ត​ទុក​មួយ​ឆ្នាំ មិនឱ្យ​បើក​បរ​បាន​ជាង​១០០​គ្រឿង​ហើយ ដោយ​មិន​គិតថា​ជា​ឡាន​របស់​អ្នកណា មាន​ខ្នង​ធំ​យ៉ាងណា​នោះ គឺ​មិន​អាច​អន្តរាគមន៍​ដោះលែង​បាន​នោះ​ទេ​។​

គួរបញ្ជាក់​ថា ចំពោះ​សកម្មភាព​នៃ​ការចុះ​ចាប់​រថយន្ត​ល្មើស​ទម្ងន់​របស់​ក្រុម​ការងារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ធ្វើឡើង​នៅ​៣​ទីតាំង​ក្នុង​ខេត្ត​កណ្ដាល ដោយ​ទី​១៖ នៅ​ស្រុក​កណ្ដាលស្ទឹង បាន​ធ្វើ​ការពិន័យ​និង​ឃាត់​ទុក​មួយ​ឆ្នាំ​ទៅ​លើ​រថយន្ត​ល្មើស​ចំនួន​៨​គ្រឿង​។ ទី​២៖ នៅ​ស្រុក​ខ្សាច់កណ្ដាល ធ្វើការ​ពិន័យ​និង​ឃាត់ទុក មួយ​ឆ្នាំ​ទៅ​លើ​រថយន្ត​ល្មើស​ចំនួន​៨​គ្រឿង​។ ទី​៣៖ នៅ​ក្រុង​តាខ្មៅ ដោយ​ធ្វើ​ការពិន័យ និង​ឃាត់​ទុក​មួយ​ឆ្នាំ​ទៅ​លើ​រថយន្ត​ល្មើស​ចំនួន​១០​គ្រឿង និង​ពិន័យ​តែ​ប្រាក់ ទៅលើ​រថយន្ត​ចំនួន ១​គ្រឿង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.