ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

យាយ ព្រឿង មេ​ឈ្មួញ​ឈើ​ដ៏​ល្បី​ឈ្មោះ​ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នៅ​មុន​នេះ​បន្តិច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញៈ មេ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ យាយ​ព្រឿង ហៅ ហេង សំនៀង នៅ​ខេត្ត​ស្ទឹងត្រែង ដែល​មិន​មាន​សមត្ថកិច្ច អាជ្ញាធរ រួម​ទាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ មិន​ហ៊ាន​ប៉ះពាល់​ក្នុង​មុខ​ជំនួញ​ឈើ​ល្មើសច្បាប់ រាល់​សកម្មភាព​ប្រមូល​ទិញ ដឹកជញ្ជូន ស្តុក​ទុក និង​បន្ត​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ នា​ព្រលប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន បន្ទាប់​ពី​តំណាង​អយ្យការ ចោទប្រកាន់​ចំនួន​៣​បទល្មើស ។​

​មេ​ឈ្មួញ​ឈើ​ល្មើសច្បាប់ ហេង សំនៀង ហៅ​យាយ​ព្រឿង ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ​ប្រមូល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ប៉ុនប៉ង​លួច និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ ឃុំ អូរឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃ​ទី​១២ ទី​១៣ ខែតុលា ឆ្នាំ​២០១៦ តាម​ប្បញ្ញត្តិ​មាត្រា​៩៨ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ និង​មាត្រា​៣៦១ និង​មាត្រា​៥០៣ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​ជនជាប់ចោទ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​នា​ព្រលប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់ពី​សមត្ថកិច្ច ក្រុមការងារ ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន​នៅ​ទឹកដី​ខេត្ត​ស្ទឹងត្រែង រួច​ស្នើសុំ​ប្តូរ​សមត្ថកិច្ច​តុលាការ​ពី​សាលាដំបូង​ខេត្តស្ទឹងត្រែង មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ ។​

​គួររំលឹកថា កម្លាំង​សមត្ថកិច្ច​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រណីត​ល្មើស​ច្បាប់​យ៉ាង​តិច​ជាង​២០​ម៉ែត្រគូប​នៅ​ចំណុច​ដី​ចម្ការ ក្នុងភូមិ ឃុំ​អូរឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ កន្លងទៅ ដោយ​មាន​ការសហការ​ផងដែរ​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង និង​មាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត ។​

​ក្រុម​ងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បានប្រគល់​ឈើ​ល្មើសច្បាប់​ទាំងនោះ​ទៅឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដឹកយក​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ដើម្បី​វាស់វែង ក្នុងនោះ មាន​ឈើ​ប្រណីត​ចំនួន​៦​រថយន្ត​សាំ​យ៉ុង និង​៦​រថយន្ត​បែន ប្រមាណ​ជាង​២០​ម៉ែត្រគូប ដែល​ការដឹកជញ្ជូន​វត្ថុតាង​នេះ ធ្វើ​រហូតដល់​ម៉ោង​១២​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ បាន​រួចរាល់ ។ ក្រោយមក​នៅ​វេលា​ម៉ោង​៤​ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល យាយ ព្រឿង បាន​ឃុបឃិត​គ្នា​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​ពងមាន់ ឈាន​ដល់​ឲ្យ​យាយ ព្រឿង យក​រថយន្ត​ចំនួន​២​គ្រឿង និង​កម្មករ​ចំនួន​១០​នាក់ ដើម្បី​ចូលមកក្នុង​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ដែល​ជា​កន្លែង​រក្សាទុក​វត្ថុតាង ដើម្បី​ឲ្យ​យាយ ព្រឿង ធ្វើ​សកម្មភាព​លួច​ឈើ​ទាំងនោះ ចេញពី​កន្លែង​រក្សាទុក តែ​សកម្មភាព​នេះ ត្រូវបាន​កម្លាំង សមត្ថកិច្ច​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃើញ​សកម្មភាព​នេះ ក៏​ធ្វើ​ការឃាត់ខ្លួន​យាយ ព្រឿង ក្នុង​បទល្មើស​ជាក់ស្តែង និង​បាញ់​គំរាម​១​គ្រាប់ ទើប​ក្រុម​កម្មករ​យ៉ាង​តិច​១០​នាក់ ត្រូវ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ។​

​ក្រោយពី​ឃាត់ខ្លួន​រួចមក កម្លាំង​សមត្ថកិច្ច​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី ស្នើសុំ​ប្តូរ​សមត្ថកិច្ច​តុលាការ​ពី​សាលាដំបូង​ខេត្តស្ទឹងត្រែង ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ ។​
​ជនជាប់ចោទ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ចំនួន​០៣​បទល្មើស ហើយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ថា​ន់ ឡេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​យាយ​ព្រឿង ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នា​ព្រលប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ ។​

​គួររំលឹកថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដែល​ធ្វើឡើង​ដោយ​ក្រុមការងារ ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ទទួលបាន​ការណែនាំ​ពី នាយ​ឧត្តមសេនីយ៍ សៅ​សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជា​ប្រធាន ត្រូវបាន​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង ពី​មជ្ឈដ្ឋាន​ទូទៅ ត្រង់​ថា ការអនុវត្ត​ច្បាប់ ធ្វើ​ឡើង​ត្រូវ​គោលដៅ ជន​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់ ៕

 

 

img-20161017-wa0027 img-20161017-wa0021 img-20161017-wa0025 img-20161013-wa0040

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.