ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម​សួន បវរ ប្រកាស​តែងតាំង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា តំណាំង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​មក​ប្រកាស​តែងតាំង​ឯក​សួន បវរ ជា​ប្រធាន​កិត្តយ​ស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​សាខា​ខេត្ត​បន្ទាយមានជ័យ នា​រសៀល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ ។​

​ពិធី​ប្រកាស​នេះ​អញ្ជើញ​ចូលរួម លោកជំទាវ ឧកញ៉ា​ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន អនុប្រធាន​ប្រធាន​គណៈ​កិត្តយ​ស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត លោក​លី សារី​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ជា​ពិសេស​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។​

​នា​ឱកាស​នោះ​ដែរ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​បាន​ថ្លែងថា និង​ពាំនាំ​យក​អនុ​សាស្ត្រ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន និង​ផ្តាំផ្ញើ​គណៈ​អភិបាល​គ្រប់​ថ្នាក់ ដែលជា​ក្តីសង្ឃឹម​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន សូមមេត្តា បន្ត​រក្សា​ពង្រឹង​សាមគ្គីភាព​ឲ្យបាន​ជិត​ស្និត និង​សុខដុមរ​ម​នីយ៍កម្មរ​វាង​គណៈ​កិត្តយ​ស​សាខា អនុសាខា ជាមួយ​គណៈកម្មាធិការ​សាខា អនុសាខា និង​ក្រុម​ប្រតិបត្តិ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​កៀរគរ​កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដឹកនាំ​សាខា​បន្ត​អនុវត្ត​សកម្មភាព​ស្របតាម បាវចនា​របស់​ចលនា “ ធ្វើ​អោយបាន​កាន់តែ​ច្រើន​ជាង​មុន ធ្វើ​អោយបាន​កាន់តែ​ល្អ​ជាមុន ធ្វើ​អោយបាន​កាន់តែ​ស៊ីជម្រៅ​ជាង​មុន និង​ទៅ​អោយ​បាន​កាន់តែ​ឆ្ងាយ​ជាមុន ” ហើយ​សក្តិសម​និង ប្រធានបទ​ប្រចាំឆ្នាំ​២០១៦” កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាន់​គ្រប់ៗ​គ្នា​’’​។

​នា​ឱកាស​នោះ​ដែរ​លោក លី សារី ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា ការធ្វើដំណើរ​បន្ត​ពី​ដំណាក់កាល​អនុវត្ត​យុទ្ធសាស្ត្រ​២០១១-២០២០ ដែល​ជា​មូលដ្ឋានគ្រិះ និង​ជា​មេរៀន​បទពិសោធន៍​សម្រាប់​ពង្រឹងពង្រីក​សមត្ថភាព​បំពេញការងារ​ក្នុង​តួនាទី​ជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិស័យ​មនុស្សធម៌ ហើយ​តួនាទី​នេះ​កាន់តែ​មាន​ការទទួលខុសត្រូវ​ទ្វេរ​ឡើង​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ។

​លោក​បន្តថា ជាពិសេស​ដើម្បី​ឆ្លើយតប បញ្ហា​គ្រោះ​មហន្តរាយ​ដែល​កាន់តែ​មាន​ទំហំ​ធំ​ឡើងៗ​ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ គឺ​សាខា​ត្រូវ​រំពឹង​លើ​ការចូលរួម​ជា​កម្លាំង​មនុស្សធម៌ ពី​សប្បុរសជន​នានា ពី​សមាជិក ភាព​គ្រប់​ប្រភេទ​ឲ្យ​កាន់តែ​ច្រើន​ជា​មុន និង​ប្រសិទ្ធភាព​ជា​មុន ស័ក្តិសម​ជា​អង្គការ​មនុស្សធម៌​នាំមុខ​គេ​ក្នុង​ខេត្ត ដើម្បី​លើកកម្ពស់​កិត្ត​នាម កិត្យានុភាព កាកបាទក្រហមកម្ពុជា ដឹកនាំ​ដ៏​ខ្ព​ង​ខ្ពស់ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ជា​ប្រធាន ដែល​មាន​បំណង​ធ្វើអោយ​មាន​ការរីកចំរើន​ឈាន​ទៅ​មុខ​ជា​និច្ច ដើម្បី​ក្លាយខ្លួនជា​អ្នក​ដែល​ផ្តល់​សេវាកម្ម​ល្អ លើ​វិស័យ​មនុស្សធម៌​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា​។​

​នាពេល​នោះ​លោក​បាន​អំពា​វនា និង​ស្នើសុំ​ក្រសួង​អប់រំ យុវជន និង​កីឡា មេត្តា​បញ្ជូល​ក្នុង​កម្មវិធីសិក្សា និង​សកម្មភាព​របស់​កាកបាទ​ក្រហម​កម្ពុជា និង​គោលការណ៍​គ្រឹះ​ចាប់ពី​ថ្នាក់បឋមសិក្សា​ឡើងទៅ​។
​សូម​ឲ្យ​គិត​ថា គ្រឿងញៀន​បំផ្លាញ​រូប​យើង គ្រួសារ​យើង សង្គមជាតិ​យើង ហេតុដូចនេះ​សំណូមពរ សូម​យើងទាំងអស់គ្នា ជៀសឲ្យផុត​ពី​គ្រឿងញៀន “​ឆ្លើយ​ទេ​ចំពោះ​គ្រឿងញៀន​’’​។

​ដោយ​គ្រោះថ្នាក់​ចរាចណ៍ តែងតែ​កើតមាន​រាល់ថ្ងៃ ហេតុដូច្នេះ ផ្តើម​ចេញ​យើងទាំងអស់គ្នា សូម​សំណូមពរ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។ ស្នើសុំ ឯកឧត្តម លោកឧ​ញ៉ា លោកជំទាវ អស់លោក លោកស្រី នាង​កញ្ញា ក្រុមហ៊ុន អង្គការ​ជាតិ អន្តរជាតិ អាជីវករ គ្រប់​មជ្ឈដ្ឋាន សូមមេត្តា បន្ត​ការគាំទ្រ ឧ​ត្ថ​ម្ភដល់​សាខា​កាកបាទក្រហមក​ម្ពុ​ជា ជា​រៀង​រាល់​រហូត ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ដែល​កំពុង​ដង្ហោយហៅ​យើង​គ្រប់ពេលវេលា​។

​នាពេល​នោះ​ដែរ ឯក​សួន បវរ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា និង​ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា ខ្ញុំ​សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយក​កម្លាំងកាយ​ចិត្ត ប្រមូលផ្តុំ​នូវ​បញ្ញាញាណ សម្រេចបាន​នូវ​សកម្មភាព​ដ៏​ឧត្តុងឧត្តម ប្រកបដោយ​ជោគជ័យ ក្នុង​អាណត្តទី​៤ នេះ ជាពិសេស​ចំពោះ​ការរៀបចំ​រចនាស័ម្ពន្ធដ៏​រឹងមាំ​របស់​សាខា ថ្នាក់​ខេត្ត​រហូត​ដល់​សមាគម​ន៍ ដើម្បី​អាច​ផ្តល់​សេវាកម្ម​ត្រៀម​បង្ការ និង​ឆ្លើយតប​គ្រោះមហន្តរាយ ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ជនរងគ្រោះ និង​អ្នក​ងាយ​រងគ្រោះ ក្នុង​រដ្ឋបាល​របស់​ខេត្ត ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​។​

​នា​ពេល​លោក​ស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា តំណាំង​សម្តេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​ក្រុមការងារ បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​កំពុង​ខ្វះ​ខាត់ និង​ពលរដ្ឋ​រងគ្រោះ​ចំនួន​៥៦​គ្រួសារ ទទួលបាន អ​ង្ក ចំនួន​៥០​គីឡូក្រាម មី​១​កេស ត្រីខ ១​យួរ​ធំ ឃី​ត ១​ឈុត និង​ថវិកា​មួយចំនួន ៕

 

img-20161006-wa0022 img-20161006-wa0023 img-20161006-wa0024

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.