ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​ប្រធាន​មន្ទីរ​រតនាគារ​ខេត្ត​ប៉ៃលិន ហ៊ាន​យក​បង្គោលរបង​ទៅ​បិទ​ផ្លូវ​សាធារណៈ ដែល​ខាង​សាលាខេត្ត​ឈូសឆាយ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖  ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ពេល​ឃើញ​អាជ្ញាធរខេត្ត រៀបចំ​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ធ្វើ​ផ្លូវលំ​១​ខ្សែ​ប្រវែង​ជាង​១​គីឡូម៉ែត្រ​ជូន​ពួកគាត់​ប្រើប្រាស់ ស្ថិតនៅ​ទល់មុខ​នឹង​អង់​តែ​ន​ទូរស័ព្ទ​០១៦ ក្នុង​ភូមិ​អូរ​រអិល ជាប់​នឹង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុ ក​សាលា​ក្រៅ ធ្វើឱ្យ​ពួក​គាត់​ម្នាក់ៗ មានការ​ត្រេកអរ​សប្បាយរីករាយ​យ៉ាងខ្លាំង ។ តែ​ជា​អកុសល់ ខណៈ​គ្រឿងចក្រ​កំពុង​ដំណើរការ​យ៉ាងរ​លូន​ជិត​រួចរាល់​ទៅហើយ ស្រាប់តែ​ប្រធា ន​មន្ទីរ​រតនាគារ​ខេត្ត​ប៉ៃលិន បាន​យក​បង្គោលរបង​ជាច្រើន ទៅ​បោះ​ចំ​កណ្តាល​ផ្លូវ មិន​អនុ ញ្ញាត​ឱ្យ​បន្តទៀត ដោយ​អះអាង​ថា បាន​ប៉ះពាល់​ទៅលើ​ដី​របស់​ខ្លួន ។

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា មុន​ពេល​ធ្វើការ​ឈូសឆាយ​ផ្លូវ ខាង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត បាន​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បរិច្ចាក​ដី​ម្នាក់ៗ ចំនួន​២​ម៉ែត្រ​នៅ​សង​ខា ង​ផ្លូវ ដើម្បី​ធ្វើ​ផ្លូវលំ​១​ខ្សែ​ជូន​ពួក​គាត់​ចេញ​ចូល​ទៅ​មក​ងាយស្រួល​ទាំងអស់គ្នា ។

​ពេល​នោះ​ទាំង​ដី​ប្រជាពលរដ្ឋ​នៅ​ខាងឆ្វេង​ដៃ និង​នៅ​ខាងស្តាំ​ដៃ ដែល​មាន​ម្ចាស​ជា​ប្រធាន​រតនាគារ​ខេត្ត​ប៉ៃលិន បាន​យល់ព្រម​អស់ហើយ ។ ប៉ុន្តែ​ជា​ការ​ធ្វេសប្រហែស ខាង​មេភូមិ​បាន​យក​ក្រដាស​ស្នាម​ទៅ​ឱ្យ​តែ​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​ប៉ុណ្ណោះ រីឯ​ខាង​ប្រធាន​រតនាគារ​មិន​បាន​ផ្តិតមេដៃ​នោះឡើយ ហើយ​ខណៈ​កំពុង​តែ​ឈូសឆាយ​សុខៗ ស្រាប់តែ​បុរស​រូប​នោះ​បាន​យ ក​បង្គោល​ទៅ​ជីក​បិទ​ផ្លូវ​តែម្តង ខណៈ​លើកឡើងថា ប៉ះ​ចំ​ដី​របស់​ខ្លួន ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​លោក ស្រី គង់ ស្រី មេ​ភូមិ​អូរ​រអិល បានឱ្យដឹងថា ខាង​កូន​ភូមិ​របស់​លោកស្រី បាន​យល់ព្រម​បរិច្ចាក​ដី​ចំនួន​២​ម៉ែត្រ​ជូន​រដ្ឋ​គ្រប់ៗ​គ្នា ដើម្បី​ធ្វើ​ផ្លូវ​ឱ្យ​ប្រ ជា​ពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ​ចេញចូល​ទៅ​មក ដោយឡែក​ខាង​ភាគី​ម្ខាង​ទៀត ជា​ប្រធា ន​មន្ទីរ​រតនាគារ​ខេត្ត មាន​ដី​ជាប់​គ្នា​ស្ថិតនៅ​ភូមិ​ផ្សារ​ព្រំ មិន​យល់ព្រម​នោះឡើយ ហើយ​ថែ ម​ទាំង​យក​បង្គោល​ទៅ​បោះ​បិទផ្លូវ​ថែមទៀត​ផង ។

​លោក សុខ គុន​ថាល់ ប្រធាន​រតនាគារ​ខេត្ត​ប៉ៃលិន ដែល​បាន​យក​បង្គោលរបង​ទៅ​ជីក​បោះ​បិទ​ផ្លូវលំ ខណៈ​អាជ្ញាធរ​កំពុង​ឈូស​ឆាយ​នេះ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​ថា ខាង​លោក​មិន​បាន​បិទ​ផ្លូវលំ​នោះទេ គឺ​យក​បង្គោល​ទៅ​ជីក​ដាក់​បិទ​តែ​នៅលើ​ដី​របស់ ខ្លួន​ប៉ុណ្ណោះ ដែល​ខាង​អាជ្ញាធរ​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ធ្វើ​ផ្លូវ​ប៉ះពា ល់ ចូលទៅក្នុង​ដី​របស់​លោក ។

​លោក​បន្ត​ទៀត​ថា សូម្បី​តែ​ដី ដែល​គេ​ដើរ​រាល់ថ្ងៃនេះ ក៏​ស្ថិ ត​នៅ​លើ​ដី​របស់​ខ្លួន​ដែរ ។ ដូច្នេះ មុន​នឹង​បន្ត​ធ្វើការ​ឈូសឆាយ ទាល់តែ​មាន​ការវាស់វែង​ឱ្យបាន​ត្រឹមត្រូវ​ជា​មុន​សិន ទើប​ខាង​លោក​យល់ព្រម​តាម​ក្រោយ ។

​បើ​តាម​លោក យ៉ាន អ៊ិត នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត បានឱ្យដឹងថា ផ្លូវលំ​១​ខ្សែ​ប្រវែង​១៤០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ខាង​លោក​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ ស្រុក​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ជិត​រួចរាល់​អស់​ទៅហើយ នៅសល់តែ​១៥០​ម៉ែត្រ​ខាងមុខ ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧​ប៉ុណ្ណោះ ស្រាប់តែ​មាន​ម្ចាស់​ដី​ម្នាក់​យក​បង្គោល​ទៅ​ជីក​បិទ​ជាប់​ធ្វើ​អ្វី​លេង​កើត​តែម្តង ។​

​លោក​បន្ត​ទៀត​ថា បញ្ហា​ជា​ប់ប់​គាំង​នេះ ដោយសារតែ​ម្ចាស់​ដី​ម្នាក់​ឈ្មោះ សុខ គុន​ថាល់ ជា​ប្រធាន​រតនាគារ​ខេត្ត​មិន​យល់ព្រម ។ មុន​ដំបូង​គាត់​យល់ព្រ ម​អស់ហើយ គ្រាន់តែ​មិន​បាន​ផ្តិតមេដៃ​បញ្ជាក់​ប៉ុណ្ណោះ លុះ​ក្រោយមក​ក៏​ក្រឡាសសម្តី​វិញ  ហើយ​ពេល​ឆាប់ៗ ខាងមុខនេះ ខាង​លោក​នឹង​ជួបជុំ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក និង​ខាង​សុរិយោដី​ធ្វើការ​វាស់វែង​ឱ្យស្រប​តាម​ផ្លូវច្បាប់ ។

​ចំណែក​លោក ហុក សុផល ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ខាង​លោក​អ ត់​ទាន់​ដឹង​រឿង​ខាងលើ​នេះ​នៅឡើយ​ទេ ព្រោះ​អ្នក​ដែល​ចុះ​អនុវត្ត​ធ្វើ​ផ្លូវលំ​ខាងលើ មិន​បាន​ផ្តល់​ដំ ណឹង​ជូន​លោក​នោះ​ឡើយ ៕
​ដោយ ៖ នីយ៉ា​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.