ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

​សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​អនុញ្ញាត​បើក​ដំណើរការ​ក្លឹប​កម្សាន្ដ​គ្រប់​ប្រភេទ​, រោងភាពយន្ដ​, ម៉ាស្សា​, ក្លឹប​ហាត់ប្រាណ និង​សារៈមន្ទីរ​ឡើង​វិញ​នៅ​ឡើយ​ទេ បើទោះបី​បំរាម​គោចរ​ត្រូវ​បិទ​បញ្ចប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ទាន់​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ក្លឹប​កម្សាន្ដ​គ្រប់​ប្រភេទ​ឡើង​វិញ​នៅ​ឡើយ​ទេ បើទោះបី​បំរាម​គោចរ​ត្រូវ​បាន​បិទ​បញ្ចប់​ក៏ដោយ​នោះ​។
​
នៅក្នុង​សេចក្តីសម្រេច​ខាងលើនេះ អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​បាន​បិទ​បញ្ចប់​បំរាម​គោចរ អនុញ្ញាត​ឲ្យ​បើក​ភោជនីយដ្ឋាន និង​អនុញ្ញាត​ឲ្យ​លក់​គ្រឿង​ស្រវឹង​ឡើងវិញ ហើយ​អ្វី​ដែល​មិន​មានចែង​នៅក្នុង​សេចក្តីសម្រេច​នេះ គឺ​នៅ​បន្ត​ហាមឃាត់​ដដែល​។​
​
សេចក្ដីសម្រេច​ដដែល​នេះ បាន​បញ្ជាក់ទៀតថា ក្រៅពី​អាជីវកម្ម​ក្លឹប​កម្សាន្ដ​គ្រប់​ប្រភេទ​ហើយ​នោះ អាជីវកម្ម​ម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោង​សម្តែង​សិល្បៈ សារមន្ទីរ ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា ព្រមទាំង​អាជីវកម្ម​-​សេវាកម្ម​ផ្សេងទៀត ដែល​មិន​ទាន់​មាន​គោលការណ៍​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ នៅឡើយ​ទេ​។​
​
ប្រការ​៣ នៃ​សេចក្ដីសម្រេច​លេខ​១១៥/២១ សសរ របស់​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ច្បាស់​យ៉ាង​ដូច្នេះ​ថា «​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀហ្គាឌិន អាជីវកម្ម​ម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោង​សម្តែង​សិល្បៈ សារមន្ទីរ ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា ព្រមទាំង​អាជីវកម្ម​-​សេវាកម្ម​ផ្សេងទៀត ដែល​មិន​ទាន់​មាន​គោលការណ៍​អនុញ្ញាត​ដូច​ក្នុង ប្រការ​១ នៃ​សេចក្តីសម្រេច​លេខ ត្រូវ​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន រហូតដល់​មាន​ការសម្រេច​ជា​ថ្មី​»​។​
​
សូមជម្រាបថា អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ចេញ​សេចក្ដីសម្រេច​បិទ​បញ្ចប់​បំរាម​គោចរ និង​ការអនុញ្ញាត​គោលការណ៍​ពិសេស ចំពោះ​អាជីវ​កម្មដ្ឋាន​មួយចំនួន​ក្នុង «​តំបន់​លឿង​» នៃ​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ គិត​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​តទៅ​។​

​ប្រការ​១ នៃ​សេចក្ដីសម្រេច​នេះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖
«​ត្រូវ​បាន​បិទ​បញ្ចប់​បម្រាម​គោចរ និង​អនុញ្ញាត​គោលការណ៍​ពិសេស​ចំពោះ​អាជីវ​កម្មដ្ឋាន​មួយចំនួន​ក្នុង តំបន់​លឿង នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១​តទៅ ដូចខាងក្រោម​៖
* ទី​១៖ បិទ​បញ្ចប់​បម្រាម​គោចរ​នៅក្នុង “​តំបន់​លឿង​” ដែល​មុននេះ​បាន​ហាមឃាត់​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​នៅ​ចន្លោះ​ម៉ោង​២០ (​ម្ភៃ​) ដល់​ម៉ោង​៣ (​បី​)​។​
* ទី​២៖ គ្រប់​ទីផ្សារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ អាច​ដំណើរការ​អាជីវកម្ម​ជា​ប្រក្រតី​និង​អាច​ទទួល​អតិថិជន​ឲ្យចូល​មក​ទទួល​ទាន​ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​ឡើងវិញ​។​
* ទី​៣៖ បិទ​បញ្ចប់​ការផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​»​។​
​ជាមួយគ្នានេះ សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម ដែល​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ដូច​ក្នុង​ប្រការ​១ នៃ​សេចក្តីសម្រេច​នេះ ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ ការ​ស្កេន QR Code និង​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ជា​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.