ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦

សាលា​រាជធានី​ភ្នំពេញ ប្រកាស​បិទ​បញ្ចប់​បំរាម​គោចរ និង​អនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម​មួយចំនួន​ក្នុង «​តំបន់​លឿង​» ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​២២ ខែ​ឧសភា​នេះ​តទៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​ចេញ​សេចក្ដីសម្រេច​បិទ​បញ្ចប់​បំរាម​គោចរ និង​ការអនុញ្ញាត​គោលការណ៍​ពិសេស ចំពោះ​អាជីវ​កម្មដ្ឋាន​មួយចំនួន​ក្នុង «​តំបន់​លឿង​» នៃ​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ គិត​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​តទៅ​។ ​

ប្រការ​១ នៃ​សេចក្ដីសម្រេច​នេះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖
«​ត្រូវ​បាន​បិទ​បញ្ចប់​បម្រាម​គោចរ និង​អនុញ្ញាត​គោលការណ៍​ពិសេស​ចំពោះ​អាជីវ​កម្មដ្ឋាន​មួយចំនួន​ក្នុង តំបន់​លឿង នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១​តទៅ ដូចខាងក្រោម​៖
* ទី​១៖ បិទ​បញ្ចប់​បម្រាម​គោចរ​នៅក្នុង «​តំបន់​លឿង​» ដែល​មុននេះ​បាន​ហាមឃាត់​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​នៅ​ចន្លោះ​ម៉ោង​២០ (​ម្ភៃ​) ដល់​ម៉ោង​៣ (​បី​)​។​
* ទី​២៖ គ្រប់​ទីផ្សារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ អាច​ដំណើរការ​អាជីវកម្ម​ជា​ប្រក្រតី​និង​អាច​ទទួល​អតិថិជន​ឲ្យចូល​មក​ទទួល​ទាន​ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​ឡើងវិញ​។​
* ទី​៣៖ បិទ​បញ្ចប់​ការផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​»​។​
​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ថែមទៀតថា សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម ដែល​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ដូច​ក្នុង​ប្រការ​១ នៃ​សេចក្តីសម្រេច​នេះ ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ ការ​ស្កេន QR Code និង​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ជា​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.