ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

អ្នកលក់ដូរ និង​អ្នក​ចូល​ផ្សារ​ទាំង​អស់ ក្រោយ​បើក​ឡើង​វិញ ត្រូវ​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​ជា​ចាំបាច់​, អ្នក​មិន​អនុវត្ត​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​២០​ម៉ឺន​រៀល ទៅ​១​លាន​រៀល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ យោងតាម​លិខិត​លេខ ១១៤/២១ សសរ ចុះ​ថ្ងៃ​ទី ២០ ឧសភា ឆ្នាំ ២០២១ សាលា​រាជធានី​ភ្នំពេញ បានអនុញ្ញាត​អោយ​បើក​ដំណើរការ​ឡើង​វិញ​ចំពោះ​ផ្សារ​រដ្ឋ​ទាំងអស់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ តែ​ត្រូវ​គោរព​វិធានការ​សុវត្ថិភាព ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានកំណត់​ឲ្យ​អាជីវករ សន្ដិសុខ បុគ្គលិ​-​កម្មករ អតិថិជន​ដែល​ចេញ​ចូល​ផ្សារ​ទាំង​អស់ ក្រោយ​បើក​ដំណើរការ​ឡើងវិញ នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព ១.៥​ម៉ែត្រ ជា​ចាំបាច់​ក្នុង​បរិវេណ​ផ្សារ​នីមួយៗ​។​

​ក្នុង​សេចក្ដីសម្រេច​ស្ដីពី​ការបើក​ដំណើរការ​ឡើងវិញ ចំពោះ​ផ្សារ​រដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ត្រង់​ប្រការ​២ បានកំណត់​ច្បាស់​ថា អ្នក​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​២០​ម៉ឺន​រៀល ទៅ​១​លាន​រៀល តាម​ច្បាប់​កំណត់​។​

​សេចក្ដីសម្រេច​នេះ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​អាជីវករ សន្ដិសុខ បុគ្គលិក​-​កម្មករ អតិថិជន និង​ជន​ទាំងឡាយ​ដែល​មាន​វត្តមាន​ក្នុង​បរិវេណ​ផ្សារ ត្រូវមាន​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ជា​ចាំបាច់​។ ក្នុង​ករណី​មិន​ពាក់​ម៉ាស់ ឬ​ពាក់​ម៉ាស់​មិនបាន​ត្រឹមត្រូវ ឬ​មិន​រក្សា​គម្លាត​សុវត្ថិភាព​ទេនោះ អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី និង​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​រដ្ឋ ត្រូវ​សហការ​ជាមួយ​មន្ដ្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​អនុវត្ត​ការផាកពិន័យ​ជាបន្ទាន់ ចំពោះ​បុគ្គល​ល្មើស ក្នុង​កម្រិត​ទឹកប្រាក់​ពិន័យ​អន្ដរការណ៍​ចន្លោះ​ពី ២០​ម៉ឺន​រៀល ដល់​១​លាន​រៀល​»​។​

​ក្នុងនោះ អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ហាមឃាត់​ដាច់ខាត​ការជួបជុំ​ប្រមូលផ្ដុំ​មនុស្ស​ក្នុង​បរិវេណ​ផ្សារ ទោះបី​ក្រោម​រូបភាព​ណាក៏ដោយ​។ ក្នុងករណី​មាន​ការជួបជុំ​ប្រមូលផ្ដុំ​មនុស្ស​ខុសពី​ការណែនាំ​នេះ នឹង​ត្រូវ​អនុវត្ត​ការផាកពិន័យ​ជាបន្ទាន់ ក្នុង​កម្រិត​ទឹកប្រាក់​ពិន័យ​អន្ដរការណ៍ ២០​ម៉ឺន​រៀល តាម​ច្បាប់​កំណត់​ជា​ធរមាន​។​

​ជាមួយគ្នានេះ លោក ឃួ​ង ស្រេង ក៏​តម្រូវ​ឲ្យ​អាជីករ សន្ដិសុខ បុគ្គលិក​-​កម្មករ អតិថិជន និង​ជន​ទាំងឡាយ ដែល​មាន​វត្តមាន​ក្នុង​បរិវេណ​ផ្សារ ត្រូវ​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.