ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

ប្រតិបត្តិការ​បង្ក្រាប​ក​រ​ណី​ល្បែងស៊ីសង​(​ភ្នាល់​ទឹកភ្លៀង​)០១ នៅ​ចំណុច​ភូមិ​ចំការ​សំរោង ២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង

ប្រតិបត្តិការ​បង្ក្រាប​ក​រ​ណី​ល្បែងស៊ីសង​(​ភ្នាល់​ទឹកភ្លៀង​)០១ នៅ​ចំណុច​ភូមិ​ចំការ​សំរោង ២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្ដម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំបង ឯកឧត្ដម ណុប ដា​រ៉ា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​ខេត្ត​បាត់ដំបង និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី​ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ដាក់​បទបញ្ជា​ឲ្យ​លោក​វរសេនីយ៍ឯក មៀន ឡាួយ ស្នងការរង​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប ករណី​ល្បែងស៊ីសង (​ភ្នាល់​ទឹកភ្លៀង​) ០១ ករណី នៅ​ថ្ងៃ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២០២១​វេលា​ម៉ោង​១៥:៥៥​នាទី​នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២​សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

​នៅ​ក្នុង​ការចុះ​បង្ក្រាប​នេះដែរ សមត្ថកិច្ច​បាន ធ្វើការ​នាំខ្លួន​មេ​ល្បែងភ្នាល់​ទឹកភ្លៀង​ចំនួន​០១​នាក់ និង​ជា​ម្ចាស់​ទីតាំង​ចល័ត​លេង​ល្បែង​ភ្នាល់​ទឹកភ្លៀង​ឈ្មោះ ពេជ្រ សុធា ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​។​

​វត្ថុតាង​ដកហូត​រួមមាន​៖
-​ឧបករណ៍​កែច្នៃ​សម្រាប់​ត្រង​ទឹកភ្លៀង​០១
-​វិទ្យុទាក់ទង​ចំនួន​០៣​គ្រឿង​
-​រថយន្ត​ម៉ាក​TOYOTARUSH​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AY1982០១​គ្រឿង​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.