ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន​១២៨​គ្រួសារ នៅ​ស្រុក​ឈូក ខេត្ត​កំពត​

​ឯកឧត្តម  ជាវ  តា​យ  អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន​១២៨​គ្រួសារ នៅ​ស្រុក​ឈូក ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ព្រឹក​.​ថ្ងៃ​ចន្ទ ៦​កើត ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន​១២៨​គ្រួសារ នៅ​ស្រុក​ឈូក ខេត្ត​កំពត ដោយ​មាន​ការ​អញ្ជេី​ញ​ចូលរួម មាន ឯកឧត្ដម លោកជំទាវ សមាជិក​គណៈកម្មាធិកា​រ កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ អង្គភាព សមាជិក​អនុសាខា​ស្រុក និង​ប្រជាពលរដ្ឋ ។ ពិធី​នេះ ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​វត្ត​គយ ស្រុក​ឈូក​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ ឯកឧត្តម ជាវ តា​យ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ និង​មាន​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ និន្នាការ​នយោបាយ ដោយ​មិន​ដែល​ទុក​ចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ និង​មិន​មាន​ការដោះស្រាយ​អ្វី​ឡើយ​។​

​ជាមួយ​នេះ​ផង​ដែរ ឯកឧត្តម អភិបាលខេត្ត បាន​បន្តទៀតថា បើទោះបី​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី ប៉ុន្តែ​ក៏​អាច​ជួយ​សម្រាល​ការលំបាក​ខ្វះខាត​របស់​បងប្អូន​បាន​មួយគ្រា​ផងដែរ​។ ឯកឧត្តម ក៏បាន​ក្រើនរំលឹក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​បន្ថែមទៀត ដោយ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា នូវ​វិធានការ ៣​ការពារ​(​ពាក់​ម៉ាស​នៅ​គ្រប់​ទីសាធារណៈ លាងដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ចាប់​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​) និង ៣​កុំ​(​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ចូលទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំ​ប៉ះពាល់​គ្នា​) ក្នុង​ការចូលរួម​ទប់ស្កាត់ និង​ការពារ​ជំងី​កូវី​ដ​-១៩​។​

​អំណោយ​កាកបាទក្រហម​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន គឺ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន​១២៨​គ្រួសារ ក្នុង​០១​គ្រួសារ ទទួលបាន​៖ អង្ករ ២៥kg ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹក​សុទ្ធ​១​កេះ និង​ថវិកា​២​ម៉ឺន​រៀល ព្រមទាំង​បានឧ​ប​ត្ត​ម្ភ​ជូន​
​ទីប្រឹក្សា​យុវជន យុវជន​កាកបាទក្រហម អ្នកស្មគ្រ័ចិត្ត​កាកបាទ​ក្រហម នគរបាល កងរាជអាវុធហត្ថ និង​ប្រជា​ការពារ សរុប​ចំនួន​៥០​ម៉ឺន​រៀល​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.