ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

រដ្ឋមន្ត្រី វង សូ​ត សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​មណ្ឌល​សុខភាព នៅ​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​

រដ្ឋមន្ត្រី វង សូ​ត សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​មណ្ឌល​សុខភាព នៅ​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋមន្ត្រី វង សូត សម្ពោធដាក់ឲ្យប្រើប្រាស់អគារមណ្ឌលសុខភាព នៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង

 

(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមណ្ឌលសុខភាព ដែលស្ថិតនៅបរិវេនសាលាឃុំជាច ស្រុកកំចាយមារ។

 

ក្នុងឱកាសនោះលោក ជា សុមេធី បានថ្លែងថា កាលដើម មណ្ឌលសុខភាពឃុំជាច មានទីតាំងស្ថិនៅភូមិទួល សង្កែរបណ្តោយ នឹងមានសភាពតូចចង្អៀត ទីតាំងមិននៅចំ ចំណុចកណ្តាលរបស់ឃុំនោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋ មួយចំនួន មានការលំបាកក្នុងការទៅទទួលសេវាសុខភាព ជាពិសេសប្រជាពលរដ្ឋដែលរស់នៅ ប៉ែកខាងជើងមួយផ្នែកនៃឃុំជាច នៅឆ្ងាយ បានទៅទទួលសេវាសុខភាពនៅឃុំដូនតី ស្រុកពញាក្រែក ដែលមានទីតាំងជិតជាង។

 

ដោយមើលឃើញពីការលំបាក និងដោយមានការស្នើសុំ ពីប្រជាពលរដ្ឋក្នុងឃុំជាចលោក វង សូត បានសាងសង់អគារមណ្ឌល សុខភាពថ្មីយ៉ាងល្អប្រណិត ដែលមានទីតាំងនៅភូមិជាចលិច លើផ្ទៃដីទិញថ្មីទំហំ ៣.០០០ម៉ែត្រក្រឡា បំពាក់ ដោយសម្ភារៈបរិក្ខាពេទ្យ និងឧបករណ៍ទំនើប ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។

 

ថ្លែងនៅក្នុងឱកាសនោះដែរ លោក វង សូត បានថ្លែងថា សមិទ្ធផលដ៏ធំធេងនេះគឺទុកជាសម្បត្តិរួមសម្រាប់ប្រើប្រាស់បម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋទូទៅដែលគាត់មកទទូលសេវានៅមណ្ឌលសុខភាពនេះ។

 

រដ្ឋមន្ត្រីបានណែនាំ ដល់ក្រុមគ្រូពេទ្យទាំងអស់ដែលប្រចាំការនៅមណ្ឌលសុខភាពនេះ ត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាលសុខភាពដល់ប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ ទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលគាត់មកទទួលសេវានៅមណ្ឌលសុខភាព។

 

លោកផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកកំចាយមារ ត្រូវតែបន្ត អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នៅវិធានការ «៣កុំ និង៣ការពារ» ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្ការទប់ស្កាត់នៅក្នុងសហគមន៍។

 

សូមបញ្ជាក់ថា ពិធីប្រគល់ ទទួល អគារមណ្ឌលសុខភាព និងសមិទ្ធផលនានា នាពេលនេះមាន៖

 

១៖ អគារមណ្ឌលសុខភាពឃុំ ១ខ្នងសាងសង់ពីបេងតុង ដំបូលឆ្អឹងដែក ប្រក់ក្បឿងថៃ នៅក្នុង អគារមានបន្ទប់ធ្វើការចំនួន ៨បន្ទប់ នឹងបន្ទប់ទឹក៤ បន្ទប់ធ្វើការទាំង៨ បានចែកចេញជា ១ បន្ទប់ សំរាល

២៖ បន្ទប់ថែទាំក្រោយសំរាល

៣៖ បន្ទប់អេកូសាស្ត្រ

៤៖ បន្ទប់យាម ប្រចាំការ

៥៖ បន្ទប់ឱសថ

៦៖ បន្ទប់ពិគ្រោះជំងឺមនុស្សធំ និងកុមារ

៧៖ បន្ទប់ពិនិត្យផ្ទៃពោះ និងពន្យារកំណើត

៨៖ បន្ទប់ផ្ដល់ថ្នាំបង្ការ។

 

គ្រប់បន្ទប់ទាំងអស់ ត្រូវបានរចនាប្លង់និងទំហំបន្ទប់តាមស្តង់ដា របស់ក្រសួងសុខាភិបាល និងបាន បំពាក់សម្ភារៈម៉ាស៊ីនអេកូសាស្ត្រ បរិក្ខាពេទ្យគ្រប់គ្រាន់។ ក្នុងនោះអាគារឃ្លាំង ១ខ្នង ធ្វើអំពីបេតុងប្រក់សង្ខសីមាន២បន្ទប់ និងបន្ទប់ទឹកក្រៅចំនួន ២បន្ទប់ទៀតសម្រាប់ប្រជាពលប្រើប្រាស់ ពេលជូនអ្នកជំងឺមកសំរាកព្យាបាល។

 

ក្លោងទ្វារមណ្ឌលសុខភាពឃុំ ១ខ្នង ធ្វើអំពីបេតុងប្រក់ក្បឿងស្រការនាគ។ ចាក់សាបឆ្អឹងដែក១០លី ជុំវិញទីធ្លារបរិវេណសាលាឃុំ មណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាល និង ខាងមុខរបង រហូតដល់ផ្លូវកៅស៊ូ ចំនួន១.៨១៥ ម៉ែត្រក្រឡា។ ធ្វើសួនច្បារ និងដាំស្មៅក្នងសួនខាងមុខមណ្ឌលសុខភាពឃុំចំនួន ៧០០ម៉ែត្រក្រឡា។ ផ្ដល់រថយន្តពេទ្យ ១គ្រឿង និងបំពាក់គ្រឿងបរិក្ខាពេទ្យ១កំប្អៀរ ក្នុងរថយន្ត។ រោងដាក់រថយន្តចំនួន ២កន្លែងទំហំ ៣៥២ម៉ែត្រក្រឡា ផ្ទះបាយ១កន្លែង ទំហំ ២៤ម៉ែត្រក្រឡា។ ទិញដីបន្ថែមទំហំ ១.៣០០ម៉ែត្រក្រឡា និងចាក់ដីបំពេញចំនួន១.៣៤៥ម៉ែត្រក្រឡា និងធ្វើរបងថ្មព័ទ្ធជុំវិញប្រវែង ៧៥ម៉ែត្រ កំពស់២,៣ ម៉ែត្រ។

 

ក្នុងនោះលោករដ្ឋមន្ត្រី វង សូត ក៏បានឧបត្ថម្ភថវិកាសម្រាប់ប្រើប្រាស់ដើម្បីបង្ការទប់ស្កាត់នៃជំងឺកូវីដចំនួន ១០ លានរៀលជូនសាលាស្រុកកំចាយមារ ឧបត្ថម្ភដល់មណ្ឌលសុខភាពចំនួន ៣ លានរៀល ប៉ុស្តិ៍នគរបាលចំនួន ២ លានរៀល ឧបត្ថម្ភឃុំជាច៥លានរៀល នឹងចេញថ្លៃកាត់ខោអាវដល់ប្រជាការពារភូមិ និងថវិកាចំនួន១៩.៦០០.០០០រៀល និងអាយកូមចំនួន ៦០ គ្រឿង ឧបត្ថម្ភដល់សាលារៀន ៨លានរៀល និងបានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងម្នាក់ៗទទួលបានម៉ាស អាកុល ក្រមា និងថវិកា ៥ ម៉ឺនរៀល៕

===========

ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ក្រោយបង្ករបួសស្នាមកាប់ដាច់កដៃខាងឆ្វេង និងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ

 

 

បន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងយោងតាមពាក្យបណ្ដឹង ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ម្ដាយជនរងគ្រោះ ឈ្មោះ ខាន់ លីហ័ង អាយុ៣៤ឆ្នាំ  បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីក្រុមក្មេងទំនើងមួយក្រុមបានយកកាំបិតមកកាប់លើកូនប្រុសរបស់គាត់ បណ្ដាលឱ្យដាច់កដៃខាងឆ្វេង និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែង កាលពីវេលាម៉ោងប្រហែល១៨ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្នុងខណៈកូនប្រុសរបស់គាត់ទៅលេងបាល់នៅក្លិបបាល់ទាត់ស្ពតវើល ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 

ក្រោយពីទទួលបានពា្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ចុះធ្វើប្រតិបត្តិការស្រាវជ្រាវដល់កន្លែងកើតហេតុដើម្បីសួរនាំរហូតកំណត់មុខសញ្ញាបាន ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៥នាក់ និងដកហូតវត្ថុតាងរួមមាន កាំបិតកែច្នៃដងដែកប្រវែង១៨៥សង់ទីម៉ែត្រចំនួន០១ដើម, កាំបិតបប៉័ងតោ ពណ៌ស ដងដែក០១ដើម, ពូថៅ ដងឈើ០១ដើម និងម៉ូតូចំនួន០២គ្រឿង។

 

បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងតាមនីតិវិធី។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.