ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន​១២៦​គ្រួសារ នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​

ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន​១២៦​គ្រួសារ នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន​១២៦​គ្រួសារ នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម មាន ឯកឧត្ដម លោកជំទាវ សមាជិក​គណៈកម្មាធិកា​រ កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ អង្គភាព សមាជិក​អនុសាខា​ស្រុក និង​ប្រជាពលរដ្ឋ​។​ពិធី​នេះ រៀបចំ​ឡើង​នៅ​បរិវេណ​វិទ្យាល័យ​ព្រះបិតា​ជាតិ ស្រុក​កំពង់ត្រាច​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ ឯកឧត្តម ជាវ តា​យ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ និង​មាន​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ មិន​ប្រកាន់​រើស​អ៊ើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ និន្នាការ​នយោបាយ ដោយ​មិន​ដែល​ទុក​ចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ និង​មិន​មាន​ការដោះស្រាយ​អ្វី​ឡើយ​។​

​ជាមួយ​នេះ​ផង​ដែរ ឯកឧត្តម អភិបាលខេត្ត បាន​លើកឡើង​ថា បើទោះបី​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី ប៉ុន្តែ​ក៏​អាច​ជួយ​សម្រាល​ការលំបាក​ខ្វះខាត​របស់​បងប្អូន​បាន​មួយគ្រា​ផងដែរ ហើយ​ឯកឧត្តម ក៏បាន​ក្រើនរំលឹក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​បន្ថែមទៀត ដោយ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា នូវ​វិធានការ ៣​ការពារ​(​ពាក់​ម៉ាស​នៅ​គ្រប់​ទីសាធារណៈ លាងដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ចាប់​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​) និង ៣​កុំ​(​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ចូលទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំ​ប៉ះពាល់​គ្នា​) ក្នុង​ការចូលរួម​ទប់ស្កាត់ និង​ការពារ​ជំងី​កូវី​ដ​-១៩​។​

​អំណោយ​កាកបាទក្រហម​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ចំនួន​១២៦​គ្រួសារ ក្នុង​០១​គ្រួសារ ទទួលបាន​៖ អង្ករ ២៥kg ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹក​សុទ្ធ​១​កេះ និង​ថវិកា​២​ម៉ឺន​រៀល ព្រមទាំង​បានឧ​ប​ត្ត​ម្ភ​ជូន​ទីប្រឹក្សា​យុវជន យុវជន​កាកបាទក្រហម អ្នកស្មគ្រ័ចិត្ត​កាកបាទ​ក្រហម នគរបាល កងរាជអាវុធហត្ថ និង​ប្រជា​ការពារ សរុប​ចំនួន​៥២​ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.