ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​ក្រុមអាជីវករ​លើកគ្នា​តវ៉ា​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ខណៈ​ប្រទេស​ថៃ​បិទ​មិន​ឱ្យ​នាំ​ផ្លែស្វាយ​កែវ​ល្មៀត ចូល​ទៅ​លក់កា​លពី​ប៉ុន្មាន​ថ្ងៃមុននេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ យ៉ាងហោចណាស់ ក៏​មាន​ប្រជាពលរដ្ឋ និង​អាជីវករ​មកពី​តាម​បណ្តា​ខេត្ត​នានា ចំនួន​ប្រហែល​៥០​នាក់ បាន​មកជួបជុំ​គ្នា​នៅក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិ ន ដើម្បី​តវ៉ា​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​គឺ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិ ន ជួយ​រក​ដំណោះស្រាយ និង​រក​វិធានការ សម្របសម្រួល​ទៅ​ខាង​ភាគី​ថៃ ក្នុង​ការនាំ​ចេញ​នូវ​ផ្លែស្វាយ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ដូចពេលមុន ខណៈ​កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦ ខាង​ភាគី​ថៃ​សម្រេច​ផ្អាក​មិន​ឱ្យ​នាំ​ផ្លែស្វាយ​ចូល​ទៅ​លក់ដូរ​នៅ​ប្រទេស​គេ​ទៀត ដោយ​ទា ម​ទារ​នូវ​លក្ខខណ្ឌ​មួយចំនួន ។ តែ​ខាង​អាជ្ញាធរ និង​មន្ទីរ​ជំនាញ មិន​អើពើ និង​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​នោះ​ឡើយ ទើប​នាំគ្នា​មក​តវ៉ា​យ៉ាង​ដូច្នេះ ។​

​ក្នុងនោះដែរ គេ​សង្កេតឃើញ​លោក ហែម ឫទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន លោក សុខ សាវុធ ប្រធាន​ការិ យាល័យ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ចុះ​មក​អន្តរាគមន៍ និង​ពន្យល់​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ផងដែរ ។

​ការតវ៉ា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​រក​ដំណោះស្រាយ​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ។

​តំណាង​អាជីវករ ឈ្មោះ អោម ពេជ្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មកពី​ខេត្ត​កណ្តាល និង ឈ្មោះ ហុក ស្រីមុំ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដូចៗ គ្នា​ថា គោលបំណង​ដែល​ពួកគាត់​មក​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​នេះ គឺ​ដើម្បី​ទាមទារ​ឱ្យ​ខាង​អាជ្ញាធរ​ខេត្ត និង​ក្រសួង​កសិកម្ម ជួយ​រក​ដំណោះស្រាយ ការនាំ​ចេញ​នូវ​ផ្លែស្វាយ​កែវ​ល្មៀត ដែល​ប្រជាពលរដ្ឋ​បាន​ដាំ​នៅ​តាម​ចម្ការ​នានា​ទូទាំង​ប្រទេស ដើម្បី​យក​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ព្រំ នៃ​ខេត្ត​ប៉ៃលិន ។​

​តែ​កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា កន្លងទៅ ខាង​ភាគី​ថៃ បាន​ប្រជុំ​គ្នា​សម្រេច​ផ្អាក ការ​ឱ្យ​នាំចូល​ផ្លែស្វាយ​របស់​ខ្មែរ មិន​ឱ្យ​បន្ត​លក់ដូរ​នៅក្នុង​ទឹកដី​ប្រទេស​គេ​តទៅទៀត ព្រោះ​គេ​យក​លេស​ពីនេះ ពី​នោះ ថា​គ្មាន​គុណភាព ហើយ​ក៏​សម្រេ ច​ផ្អាក​យ៉ាង​នេះ​តែម្តង ។

​ពួក​គាត់​បន្ត​ទៀត​ថា សូមឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ពន្លឿន​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ ព្រោះ​ជិត​ដល់​រដូវ​ប្រមូល​ផល​ហើយ បើសិនជា​គ្មាន​ដំណោះស្រាយ​ណាមួយ​ទេ ប្រជា​ពលរដ្ឋ​នឹង​ជួប​ការលំបាក​ក្នុង​ជីវភាព​គ្រួសារ ។ ម្យ៉ាងវិញទៀត ខាង​អាជីវករ និង​ប្រជាពលរដ្ឋ​នឹង​នាំគ្នា​តវ៉ា​ម្តងទៀត​ជា​ទ្រង់ទ្រាយ​ធំ បើ​គ្មាន​ដំណោះស្រាយ​ជូន​ពួកគាត់ នោះទេ ។

​ពួក​គាត់​បញ្ជាក់​ថា ការនាំ​ផ្លែស្វាយ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ គឺមាន​តែ​ច្រកទ្វារ​អន្តរជាតិ​ព្រំ នៃ​ខេត្ត​ប៉ៃលិន​មួយ​ប៉ុណ្ណោះ ដែល​អាច​នាំ​ចេញ​ទៅ​បាន​នា​ពេលកន្លងមក ។

​ចំណែក លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ពាក់ ព័ន្ធ​នឹង​បញ្ហា​ខាងលើ ខាង​មន្ទីរ​បាន​ធ្វើ​របាយការណ៍​ទៅ​ក្រសួង​កសិកម្ម​ហើយ ដោយ​ខាង អាជ្ញាធរខេត្ត ក៏​បាន​បង្កើត​គណៈកម្មកា​រ (​ក្រុមការងារ​ជម្រុញ​ការនាំ​ចេញ​កសិផល​ទៅប្រ ទេស​ថៃ​) ដែល​មាន​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ជា​ប្រធាន ហើយ​លោ ក​ជា​អនុប្រធាន ព្រមទាំង​មាន​សមាសភាព​ទាំងអស់​ចំនួន​១៣​រូប ដើម្បី​ដោះស្រាយ​ជាមួយ​ភាគី​ថៃ​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ស្អែក​នេះ ។ លោក​បន្ត​ទៀត​ថា ខាង​ភាគី​ថៃ គេ​ពិនិត្យឃើញថា ផ្លែស្វាយ​របស់​ខ្មែរ​យើង មាន​បញ្ហា​៣​យ៉ាង ទី​១. មាន​សត្វល្អិត​មួយចំនួន​នៅក្នុង​គ្រាប់ ទី​២. ព្រួយបារម្ភ​ក្រែង​ផ្លែស្វាយ​មាន​បាក់តេរី​នៅក្នុង​ផ្លែ និង​ទី​៣. ផ្លែស្វាយ​មាន​មេរោគ​ផ្សិត​នៅក្នុង​ផ្លែ​ផងដែរ ទើប​ភាគី​ថៃ គេ​ផ្អាក​ការ​នាំចូល និង​ឱ្យ​ខាង​ភាគី​ខ្មែរ​ធ្វើ​កន្លែង​ពិនិត្យ​គុណភាព​ទាំងនោះ​ជា​មុន ។

​លោក​បញ្ជាក់ថា ខាង​ខ្មែរ​យើង កំពុង​រៀបចំ​កន្លែង ពិនិត្យ​គុណភាព​ផ្លែឈើ​មួយ​កន្លែង​នៅ​ស្រុក​ប​វេល ខេត្ត​បាត់ដំបង ដើម្បី​ឱ្យ​ភាគី​ថៃ​ទទួល​ស្គាល់​ពី​គុណភាព​កសិផល​របស់​ខ្មែរ​យើង ៕
​ដោយ ៖​នីយ៉ា​

 

img-20160914-wa0019 img-20160914-wa0023

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.