ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

ប្រជាពលរដ្ឋ​នាំគ្នា​ជីកដី​ដើម្បី​រែង​រក​រ៉ែ​ត្បូង តែ​ប៉ះចំ​គ្រាប់មីន​មិនទាន់​ផ្ទុះ​សេសសល់​ពី​សម័យ​សង្គ្រាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖   មាន​ករណី​ប្រជាពលរដ្ឋ​នាំគ្នា​ជីកដី ដើម្បី​រែង​រក​រ៉ែ​ត្បូង ស្រាប់តែ​ប្រទះឃើញ​គ្រាប់មីន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ចំនួន​០២​គ្រាប់ កប់​នៅក្នុង​ដី​ជម្រៅ​ជាង​កន្លះ​ម៉ែត្រ ទើប​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល រត់​ចែក​ជើង​គ្នា​ព្រាត​តែម្តង ។ តែ​បន្ទាប់​ពី​ប្រទះ​ឃើញ​គ្រាប់​មីន​រួចមក ក៏​រាយការណ៍​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​យកទៅ​រក្សាទុក​នៅ​កន្លែង​សុវត្ថិភា ព ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​ភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ រស់​នៅក្នុង​ឃុំ​អូរអណ្តូង​បាន​រៀបរាប់​ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ខណៈ​ពួកគាត់​កំពុងតែ​ជីកដី​ដើម្បី​រែង​រក​រ៉ែ​ត្បូង ស្រាប់តែ​ឃើញ​គ្រាប់​មីន​កប់​នៅក្នុង​ដី ដោយ​ក្នុង​នោះ​មាន​មីន​ស្គរ​១​គ្រាប់ និង​មីន​៦៩​មួយ​គ្រាប់​ផង​ដែរ ហើយ​ពួកគាត់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព ព្រោះ​ឃើញ​មាន​នៅ​រាយ​ពាសពេញ​ក្នុ ង​ដី មិន​ថា​ដី​ដែល​អាជ្ញាធរ​កំចាត់មីន​បាន​សំអាត​រួចហើយ និង​ដី​មិនទាន់​បោសសំអាត​នោះទេ សុទ្ធតែ​សល់​គ្រាប់មីន​ទាំងអស់ ។​

​បើ​តាម​ស្ត្រី​ម្នាក់ ឈ្មោះ យិន សំណាង អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្តូង បានឲ្យដឹងថា ពួកគាត់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​គ្រាប់មីន នៅលើ​ដី​ដែល​អាជ្ញាធរ​កំចាត់មីន បាន​បោស​សំអាត​រួចហើយ ព្រមទាំង​បាន​ប្រគល់​ឲ្យ​ពួកគាត់​ទៅ​រស់នៅ​លើ​ដី​នោះ ។ តែ​នៅ​ថ្ងៃនេះ ខណៈ​ពួកគាត់ ជីកដី​រក​រ៉ែ​ត្បូង ស្រាប់តែ​ប្រទះឃើញ ក៏​មាន​ការភ្ញាក់ផ្អើល និង​ភ័យខ្លាច​តែម្តង ។  គាត់​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​កំចាត់មីន​ផង ឱ្យ​យកចិត្ត​ទុក ដាក់​ចំ​ពោះ​បញ្ហា​នេះ ដោយ​ត្រូវ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ដី​ដែល​បាន​បោស​សំអាត​រួច និង​ដី​ដែល​នៅ​សេសសល់ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ពួកគាត់ ដែល​កំពុងតែ​រស់នៅ​លើ​ដី​នោះ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គង់ ណន អធិការរង​នគរបាល​ស្រុក​សាលា​ក្រៅ បានឲ្យដឹងថា បើ​តាម​លោក​ដឹង ដី​នៅ​ចំណុចកើតហេតុ​ខាងលើ ដែល​ពលរដ្ឋ​ប្រទះឃើញ​គ្រាប់​មីន​នោះ ជា​ដី​ដែល​អាជ្ញាធរ​កំចាត់មីន បាន​ដោះ​រួចរាល់​អស់ហើយ ព្រមទាំង​ប្រគល់​ឲ្យ​ប្រជាពល រដ្ឋ​រស់នៅ​ផង​ដែរ ហើយ​គ្រាប់​មីន ដែល​ពលរដ្ឋ​ប្រទះឃើញ​ជា​មីន​ស្គរ និង​មីន​៦៩  ដែល​សល់​ពី​សម័យ​សង្គ្រាម ។ លោក​បន្ត​ទៀត​ថា ទោះបីជា​រដ្ឋាភិបាល និង​ប្រទេស​ជា​ម្ចាស់​ជំនួយ បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ទៅលើ​សកម្មភាព​រំដោះ​គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចេញពី​ផ្ទៃដី​នៃ​ប្រទេស​កម្ពុជា រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមក​ក៏​ដោយ គ្រាប់មីន និង​យុទ្ធភណ្ឌ​ទាំងនោះ​នៅតែ​បង្ក​គ្រោះថ្នាក់ និង​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​លើ​តំបន់​នោះ​ផងដែរ ៕ ដោយ ៖​នីយ៉ា​

 

img-20160910-wa0016

img-20160909-wa0066

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.