ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

មន្ត្រីនគរបាល​យុត្តិធម៌​ជាង៣០០នាក់ ចូល​ស្បថបំពេញ​មុខងារ​ដោយ​យុត្តិធម៌​នៅ​សាលាដំបូង​ខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មន្ត្រីនគរបាល​យុត្តិធម៌​ជាង៣០០នាក់​មកពី​ក្រុង​ស្រុក​ទាំង១៤ និង​មន្ត្រី​មក​ការិយាល័យ​នានា​នៃ​ស្នងការ​ខេត្ត​បាន​ចូល​ស្បថ​បំពេញ​មុខងារ

នៅក្នុង​តុលាការខេត្ត​បាត់ដំបង ដើម្បីបំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដោយ​យុត្តិធម៌​មិនលំអៀង។

វត្តមាន​អញ្ជើញ​ចូលរួម​ជា​គណអធិបតី​ពី​ស្ថាប័ន​តុលាការ​មាន​ប្រធាន​ ក្រុមប្រឹក្សា​ស្បថ​បំពេញ​ជា​ភ្នាក់ងារ ដោយ​លោក ជា វណ្ណៈ ប្រធាន​សាលាដំបូង​ខេត្ត អនុប្រធាន២រូប​មាន​លោក ហេង លុយ តំណាង​អយ្យ​ការណ៍ និង​លោកស្រី យិ​ច ឈា​ណាវី ជា​ចៅក្រម។

តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ការស្បថ​ក្នុងអំឡុង​ឆ្នាំ២០០៨

កន្លងមក ស្នងការដ្ឋាន​នគរបាល​ខេត្ត​យើង បានធ្វើ​ពិធី​នេះ​ម្តង​រួចមកហើយ ក្នុងនោះ​ក៏មាន​ការបែងចែក និង​ចូល​ស្បថ​ជា​មន្ត្រីនគរបាល​យុត្តិធម៌​ដែលមាន​តួនាទី ឬ​មាន​ចាប់ពី​ឋានន្តរសក្តិ​ពី​អនុសេនីយ៍ឯក​ឡើងទៅ។ ដោយឡែក​យើង​បានធ្វើ​ពិធី​នៅថ្ងៃនេះ គឺ​សម្រាប់តែ​ភ្នាក់ងារនគរបាល​យុត្តិធម៌​មាន​ចំនួន៣១៥នាក់ បាន​ចូល​ស្បថ​បំពេញ​មុខងារ​នៅ​តុលាការខេត្ត​បាត់ដំបង បន្ទាប់ពី​មាន​លិខិត​ស្នើសុំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្ត​នាពេល​កន្លងមកថ្មីៗនេះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី បាន​បញ្ជាក់ថា ការចូល​ស្បថ​នា​ថ្ងៃនេះ ជា​លើក​ទី២ហើយ គឺជា​មន្ត្រីនគរបាល​ម​ក​ពី​មូលដ្ឋាន​តាម​បណ្តា​ស្រុក​ក្រុង​ទាំង១៤ និង​មន្ត្រីនគរបាល​មកពី​ការិយាល័យ​នានា​ចំណុះ​ឲ្យ​ស្នងការ​ខេត្ត​មួយចំនួន ដើម្បី​បំពេញ​មុខងារ( បំពេញ​សិទ្ធ)ជា​ភ្នាក់ងារនគរបាល​យុត្តិធម៌ តែ​មិនមាន​សិទ្ទ្ធ​សម្រេច​អ្វី​ធំដុំ​ទេ អាច​សម្រេចបាន​ត្រឹម​បទលហុ​ប៉ុណ្ណោះ ដូច​មានចែង​ក្នុង​ក្រម ក្នុង​មាត្រា៧៦, ៧៧, ៧៨, ក្រោយ​បាន​ស្បថ​ហើយ​ម​ន្រី​ទាំងអស់ ត្រូវបាន​ទទួលស្គាល់​និង​ចេញ​វិញ្ញាបនបត្រ​ពី​សាលាដំបូង​ខេត្តបាត់ដំបង ។ ដោយ​ខុសគ្នា​ពី​មន្ត្រីនគរបាល​យុត្តិធម៌ ដែល​ធ្លាប់បាន​ទៅ​ស្បថ​នៅ​សាលាឧទ្ធរណ៍ ដែលមាន​សញ្ញាបត្រ​បញ្ជា​ក់​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ក្រសួង​មា​ហា​ផ្ទៃ ហើយ​មាន​សិទ្ធ​សម្រេច​ការងារ​ទៅតាម​ភារកិច្ច​ជំនាញ​ដែល​ថ្នាក់លើ​ប្រគល់ជូន៕

 

 

20160906r (1) 20160906r (2) 20160906r (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.