ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ជនជាតិ​វៀតណាម​ និង​ចិន៤នា​ក់​បាន​បង្ករ​អ៊ុក​ឡុ​ក​វាយ​ទៅលើ​សមត្ថកិច្ច​ខ្មែរ​នៅ​បរិវេណ​កាស៊ីណូ​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​និង​ស្រាល២នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ ៖  សមត្ថកិច្ច និង​សន្តិសុខ​កាស៊ីណូ​មាន​ចំនួន៣នាក់ ត្រូវបាន​ជនបរទេស១ក្រុម​មាន​ជនជាតិ​វៀតណាម និង​ចិន​ចំនួន៤នាក់ បាន​បង្ករ​អ៊ុក​ឡុ​ក​វាយ​ទៅលើ​សន្តិសុខ​យាម នៅ​កាស៊ីណូ​យ៉ាង​សាហាវ បណ្តាល​របួសធ្ងន់​ម្នាក់​និង​ស្រាល២នាក់។

ហេតុ​កាណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង២ទាបភ្លឺ​ឈានចូល​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅ​បរិវេណ​កាស៊ីណូ​ផ្កាយ៥ ក្នុងភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ។ លោក​វរៈសេនីយ៍ត្រី​ជា​ដា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង៣នាក់​នោះ​ម្នាក់​ជា​នគរបាល និង២នាក់​ទៀត​ជា​សន្តិសុខ​យាម​នៅ​កាស៊ីណូ​ផ្កាយ៥តែម្តង ប៉ុន្តែ​គេ​មិនបាន​ប្រាប់​ពី​អត្តសញ្ញាណ​ឡើយ។ ចំណែក​ក្រុម​បង្ករ​ជា​ជនជាតិ​វៀតណាម១នាក់​និង​ជនជាតិ​ចិន៣នាក់។

លោក​ជា​ដា​បានបញ្ជាក់​ទៀតថា​បើតាម​អា​អះអាង​របស់​ក្រុម​សន្តិសុខ​កាស៊ីណូ​ ផ្កាយ៥បាន​និយាយថា​ករណី​ខាងលើនេះ​ពិតជា​កើតមាន​មែនហើយ​មុនពេល​កើតហេតុ​នោះ​ ដំបូង​ជនជាតិ​ចិន​និង​វៀតណាម​បាន​ផឹកស្រា​ឡើង​ស្រវឹង​មក​ស្រែក​ឡូឡា​ពេញ​តែ​ មុខកា​ស៊ីពេល​សមត្ថកិច្ច និង​សន្តិសុខ​នៅ​ទី​នោះបាន​ទៅ​ហាមឃាត់ ព្រោះ​ខ្លាច​រំខាន​ដល់​ភ្ញៀវ​ស្រាប់តែ​ក្រុម​ជន​ទំនើង​ទាំងនោះ​មិនបាន​ ស្តាប់​បែ​ជា​នាំគ្នា​យក​ដំ​ថ្ម និង​របស់​រឹង​ជាច្រើន​ទៀត​ដេញ​វាយ​គប់​ទៅលើ​សមត្ថកិច្ច និង​សន្តិសុខ​យ៉ាង​ចាស់ដៃ​តែម្តង​ក្នុង​ហេតុការណ៍​វាយ​គប់​នោះ​មាន​សន្តិសុខ ​ម្នាក់​ត្រូវ​របួសធ្ងន់​ចំពោះ​សន្តិសុខ២នាក់​ទៀត​របួស​តិចតួច ហើយ​នាំគ្នា​រត់​ចូល​បន្ទប់​ស្ទើរ​មិនទាន់ ព្រោះ​ក្រុម​ជនបង្ករ​ដេញ​វាយ​ដល់​មុខ​បន្ទប់​តែម្តង។

លោក​ជា​ដា​បាន​បញ្ជាក់ទៀតថា ក្រោយពី​កើតហេតុ​រួច​ជនបង្ក​ស្មា​ក់​ចិត្ត​សង​ជម្ងឺ​ចិត្ត​ដល់​ជនរងគ្រោះ​ជា ​ទឹកប្រាក់​ប្រមាណ២០០.០០០បាត(ពីរ​សែន​បាត)ដើម្បី​បញ្ចប់រឿង។ គួរបញ្ជាក់​ផងដែរ​ថា មួយរយៈ​ចុងក្រោយ​នេះ មាន​ជនជាតិ​ចិន និង​វៀតណាម​បាន​សម្រុក​មក​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​យ៉ាង​គគ្រឹកគគ្រេង​ ហាក់​មាន​ចំនួន​ច្រើនឡើង​មិនដឹងថា​មក​ប្រកបមុខរបរ​អ្វី​នោះទេ ហើយ​ផ្ទះសំណាក់​និង​ភោ​ជ្ជ​នី​យ៌​ដ្ឋា​ន​មួយចំនួន​ត្រូវបាន​ជនជាតិ​ចិន និង​វៀតណាម​ជួល​រស់នៅ​ជា​ក្រុម​អស់​ទៀតផង​ដូច្នេះ​គួរតែ​ស​មិ​ត្ថ​កិច្ច​ ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ផង​ខ្លាច​ទៅ​ថ្ងៃមុខ​ជន​ទាំងអស់នោះ​អាច​បង្ក ​អ៊ុក​ឡុ​កនៅ​ថ្ងៃ​ខាងមុខ​បាន​បន្តទៀត៕

 

 

WhatsApp-Image-2016-09-06-at-8.15.07-AM

20160906r2

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.