ខេត្តកំពង់ចាម ៖ គួររំលឹកថា លោក សំរិទ្ធ អន គឺជាមេឃុំជ្រៃ វៀន មកពីគណបក្សប្រជាជន កម្ពុជា ជាថ្នាក់ដឹកនាំប្រកបដោយ ទេពកោសល្យ ឈ្លាសវៃ និងប៉ិន ប្រសព្វក្នុងការដឹកនាំប្រជាពលរដ្ឋ និងធ្វើឱ្យមានការអភិវឌ្ឍន៍រីកចំរើន ជាបន្តបន្ទាប់ក្នុងមូលដ្ឋានគួរឱ្យកោតសរសើរ ។
លទ្ធផលជាក់ស្តែងកន្លងមក នេះ មានដូចជា សាងសង់ផ្លូវបេ តុង ៤០៤ម៉ែត្រ និង២០០ម៉ែត្រ ។ មូលនិធិរបស់ស្រុកនិងបដិភាគចូល រួមពីសហគមន៍ប្រវែង ១០០០ ម៉ែត្រ ។ មូលនិធិខេត្តប្រវែង ១៣០ ម៉ែត្រ, មូលនិធិទីសត្តឃាត និង សហគមន៍ ២០០ម៉ែត្រ, មូលនិធិ សហគមន៍ភូមិដៃបួន ៥៥ម៉ែត្រ, មូលនិធិសប្បុរសជនលោក ហេង ទូ ២២០០ម៉ែត្រ និងមូលនិធិ សហគមន៍ព្រះអនុគណនិងអាជ្ញាធរ ឃុំ ៥៥ ម៉ែត្រ, មូលនិធិសប្បុរសជន ក្រុមហ៊ុន ក្សៀមិខិ ៣៤៥ ម៉ែត្រ និងមូលនិធិសាលាស្រុកសប្បុរស ជនភូមិព្រៃទទឹង ។
បូកសរុបផ្លូវបេតុងក្នុងឃុំមាន ចំនួន ៤.៥៨៩ម៉ែត្រ, ផ្លូវលំក្រាល គ្រួសក្នុងស្រុក ១៣១១៣ម៉ែត្រ, មូលនិធិឃុំផ្លូវក្រាលគ្រួសសង្គន់ ១៨៧០ម៉ែត្រ, ផ្លូវក្រាលគ្រួសស្គន់ ២០០ម៉ែត្រ, មូលនិធិសប្បុរសជន ផ្លូវដីសចំនួន ១៣៣៩ម៉ែត្រ,មូលនិធិ សប្បុរសជនដាក់អំពូលបំភ្លឺផ្លូវសាធារណៈលេខ ៦០ និង៧០ ចំនួន ១៨កន្លែង អស់ទឹកប្រាក់សរុបចំនួន ៤៨០០ដុល្លារ ។
ការរៀបចំប្រព័ន្ធធារាសាស្ត្រ (ធនធានទឹក)ធ្វើលូកាត់ផ្លូវ ៣៧ កន្លែង ជាមូលនិធិ ណអឿ ស្ពាន កម្ពុជាហូឡង់, ស្តារអាងទឹក ២ កន្លែង ជាមូលនិធិ ណអឿ ស្ពាន ហូឡង់ ។
ការងារបណ្តុះបណ្តាលមុខ ជំនាញវិជ្ជាជីវៈ(ការបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានដូច ជា ការចិញ្ចឹមសត្វ វគ្គចិញ្ចឹមសត្វ ១០វគ្គ, ចិញ្ចឹមត្រី ៥វគ្គ, ដាំបន្លែ ១០វគ្គ,ផ្នែកជួសជុលគ្រឿងអេឡិច ត្រូនិច (វិទ្យុ ទូរទស្សន៍ ម៉ាញ៉េ កុំព្យូទ័រ)១០វគ្គ, កាត់ដេរ, សំអាង ការ, សហគមន៍២ ថ្នាក់, សិស្ស សរុប ៤៥នាក់ ស្រី ២៣នាក់, មត្តេយ្យរដ្ឋ ១កន្លែង, ២ថ្នាក់ សិស្សសរុប ៧០នាក់ ស្រី ៤២នាក់ បឋមសិក្សាមាន ៥កន្លែង ៧៥បន្ទប់ ៦៩ថ្នាក់ សិស្សសរុប ២៥២៤នាក់ ស្រី ១២១៨នាក់, វិទ្យាល័យ ១ កន្លែង ៣៥បន្ទប់, ៣៤ថ្នាក់ សិស្ស សរុប ១៤០៥នាក់ ស្រី ៧៦៦នាក់។
ក្រៅពីនេះ វិស័យសុខាភិបាល សកម្មភាពសំខាន់ៗដែលសម្រេច បានដូចជា ការចាក់ថ្នាំបង្ការដល់ កុមារ តិចជាង ១ឆ្នាំ បានចំនួន ១៦៣៥នាក់, ផ្តល់ថ្នាំជីវជាតិអា, ថ្នាំទំលាក់ព្រូនដល់កុមារចំនួន ៤៥ ០០០នាក់, យុទ្ធនាការផ្តល់ថ្នាំ បង្កាជំងឺកញ្ជ្រឹល ៨៤៥នាក់, អណ្តូង ទឹក ៦អណ្តូង, មូលនិធិអភិវឌ្ឍន៍ ជនបទខេត្ត ៤អណ្តូង និងមូលនិធិ ណអឿស្ពាន ៦អណ្តូង ។ រីឯការ ងារ សង្គមកិច្ចបានធ្វើការអប់រំលុប បំបាត់អំពើហិង្សាក្នុងគ្រួសារ, ការជូញដូរស្ត្រី និងកុមារ បានចំនួន ៤៥ដង, ដោះស្រាយទំនាស់ចំនួន ២៤០ករណី, បង្កើនគុណភាព អនាម័យទឹកស្អាត និងរស់ស្អាត ក្នុងសហគមន៍ ២០ដង, ការប្រជុំ និងតាមដានរបស់ គ.ក.ន.កចំនួន ៦០ដង ។
ពាក់ព័ន្ធទៅនឹងការងារកាក បាទក្រហមវិញ បានធ្វើផ្ទះជូនដល់ ទុរគតជនចំនួន ២ខ្នង, និងអង្គការ ស្ពាន ១ខ្នង្ម និងសប្បុរសជន ១ខ្នង បានជួយឧបត្ថម្ភជាសម្ភារៈនិង គ្រឿងឧបភោគ-បរិភោគដល់ជន ក្រីក្រចំនួន ៣៩គ្រួសារ ។ ការងារ វប្បធម៌បានបំផុសឱ្យយុវជនលេង ល្បែងប្រជាប្រិយចំនួន ៣០លើក មាន ៦វគ្គ ។
កិច្ចការសាសនាបើកសិទ្ធិទូលំ ទូលាយលើ ជំនឿសាសនា តែមិន ឱ្យយកសាសនាធ្វើជាអាជីពនយោ បាយ,ចំពោះការងារគ្រប់គ្រងធន ធានធម្មជាតិ និងបរិស្ថានបានបំផុស ឱ្យគណៈកម្មការវត្តទាំង ៦ ដាំកូន ឈើ និងថែទាំកូនឈើ បានចំនួន ៤៨ដើម,បានជីករណ្តៅស្រះ(២០. ម ឃ ៣០.ម) សម្រាប់ដាក់សំរាម មួយកន្លែង ។ ក្រៅពីនេះបានបង្កើត គណៈកម្មការគ្រប់គ្រងគ្រោះមហន្ត រាយ ក្នុងនោះមានមេភូមិគ្រប់ ភូមិជាសមាជិក ដើម្បីតាមដាន សកម្មភាពពេលមានគ្រោះមហន្តរាយ កើតឡើងឱ្យបានទាន់ពេល វេលា ។ ការជួយសង្គ្រោះទុរគត ជនបានចំនួន ២១លើក ក្នុងនោះ ជួយឧបត្ថម្ភរយៈពេលខ្លីជាសម្ភារៈ ហូបចុកនិងរាយការណ៍ជូនកាក បាទក្រហមស្រុក ។ ឃុំបានយកចិត្ត ទុកដាក់ជាប្រចាំក្នុងការអនុវត្ត គោលនយោបាយភូមិ-ឃុំ មាន សុវត្ថិភាពរបស់រាជរដ្ឋាភិបាលមាន ដូចជា ចុះផ្សព្វផ្សាយគោលនយោ បាយទាំង ៩ចំណុច ដល់មូលដ្ឋាន ដើម្បីឱ្យពួកគាត់បានយល់ដឹងការ ងាររៀបចំចាត់តាំងប្រជាការពារ ៕



