ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

សមត្ថកិច្ច​ប្រចាំ​ច្រក​អូរ​បី​ជាន់​បើកដៃ​អោយ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​៖ ភ្នាក់ងារ​យក​ព័ត៌មាន​ប្រចាំ​ខេត្ត​ភាគ​ខាងលិច​បាន​ទទួល​ពី​ប្រភព​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​អោយដឹងថាៈ កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ មាន​ករណី​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​ថៃ​ចូល​មក កម្ពុជា​យើង​យ៉ាង​រលូន តាមរយៈ​ការបើក​ភ្លើង​ខៀវ​ពី​លោក ឡាយ ចន្ថា មេ​ច្រកទ្វារ​អូរ​បី​ជាន់ ឋិត​នៅ​ភូមិ​ក្បាលស្ពាន ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ទំនិញ​គេច​ពន្ធ​ដែល​ជា​ការបើក​ដៃ​ពី​មេ​ច្រកទ្វារ​អូរ​បី​ជាន់​ឲ្យ​ឈ្មួញ​នាំ​ចូល​នាពេលនោះ មានដូចជា មាន់ ជ្រូក ចំណី​សត្វ​គ្រប់​ប្រភេទ​។ ជា​ការពិត​ណាស់​នៅពេលដែល​មាន​ទំនិញគេចពន្ធ​ចេះតែ​ប្រព្រឹត្តទៅ​បាន​យ៉ាង​នេះ គឺជា​ការខាតបង់​ថវិការដ្ឋ គឺ​រដ្ឋ​មិន​បាន​ទទួល​ចំណូល​នោះទេ​ព្រោះ​លុយ​នោះ​បែរជា​ហូរ​ចូល​ហោប៉ៅ​បុគ្គល​ទៅវិញ​។ ម្យ៉ាងទៀត​ទង្វើ​របស់​លោក​មេ​ច្រកទ្វារ​អូរ​បី​ជាន់ ឈ្មោះ ឡាយ ចន្ថា នាពេល​នេះ​ក៏​មានឈ្មោះ​ថា ជា​អំពើ​ពុករលួយ​ពិតប្រាកដ​។​

​ជា​ចុងក្រោយ គេ​តែង​ធ្វើការ​សន្និដ្ឋាន​ថា មេ​ច្រក​ទា្វរ​ព្រំដែន ឈ្មោះ ឡាយ ចន្ថា មិន​បាន​ធ្វើការ​បម្រើ​ជាតិ​នោះទេ គឺ​បែរ​ជា​ធ្វើការ​បម្រើ​តែ​បុគ្គល​ខ្លួនឯង តាមរយៈ​ពាក្យស្លោក​បុរាណ​ពោលថា​”​ឃ្វាលគោ​ជិះ​គោ ឃ្វាលក្របី​ជិះ​ក្របី​” ឬ​ជា​ត្រីងៀត​ឆ្លៀត​ពង​មែន​ហើយ ៕

 

 

 b219

b220

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.