ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ពិធី​សច្ចាប្រណិធាន លោក​វេជ្ជបណ្ឌិត ទ្រី ធី ធ្វើការ​នៅ​មន្ទីរពេទ្យ​កាលម៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​វិទ្យាស្ត្រ​សុខាភិបាល សាលប្រជុំ​អាគា DES បាន​រៀបចំ​វិធី​ការពារ​និក្ខេបបទ ថ្នាក់​វេជ្ជបណ្ឌិត ជូន​លោក​វេជ្ជ​បណ្ឌិត្ត ទ្រី ធី ដោយ​មាន​ការអញ្ជើញ​ចូលរួម ក្រោម​អធិបតីភាព លោក​សាស្ត្រ​រា​ចារ្យ ម៉ម ប៊ុន​សុជាតិ ជា​សកលវិទ្យាធិការរង​នៃ​សាកលវិទ្យាសា​ស្ត្រ​សុខាភិបាល ជា​ប្រធាន​គណៈមេប្រយោគ លោក​សាស្ត្រាចារ្យ ញែម អ​លីន និង​លោ​សាស្ត្រាចារ្យ សែម មន្ទីរ ជា​សមាជិក​គណៈមេប្រយោគ លោក​សាស្ត្រាចារ្យ វូ សុភៈ​រស្មី ជា​នាយក​និក្ខេបបទ លោក Monsieur le Prafessur Franek Emmanuel Roux ជា​សហ​នាយក​និក្ខេបបទ​និង​មាតា​បី​តា លោក​វេជ្ជ​បណ្ឌិត្ត ទ្រី ធី និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​អញ្ជើញ​ចូលរួម​។​

​នៅក្នុង​ឱកាស់់​ពិធី​អបអរ​និក្ខេបបទ​ថ្នាក់​វេជ្ជ​បណ្ឌិត្ត​នេះ​ផង​ដែរ​លោកវេជ្ជប​ណ្ឌិ​ត្ត ទ្រី ធី បានលើកឡើង​នូវ​របាយការណ៍​និង​ធ្វើ​បទ​បង្ហាញ​នូវ​បទ​ពិ​សោ​ធ៍ដែរ​លោក​បាន​សិក្សា​បទពិសោ​ទធ៍កន្លង​មក ជាពិសេស​គឺ​នៅ​ប្រទេស​បារាំង ចាប់តាំងពី​លោក​បាន​ធ្វើ​ការងារ​ក្នុង​វិសយ័​ពេទ្យ​លោក​បាន​បញ្ជាក់ថា លោក​សិក្សា​វិជ្ជាជីវៈ​ពេទ្យ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៣​មក រួច​លោក​ក៏​បាន​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង​សរុប​មក​ដល់​ពេល​នេះរ​យះ​ពេល​១៣​ឆ្នាំ ។​

​លោក​វេជ្ជបណ្ឌិត ទ្រី ធី ធ្វើ​ពិធី​សច្ចាប្រណិធាន នៅពេលនេះ​មាន​ដូចតទៅ ៖ នៅពេល​ដែរ​បាន​អនុញ្ញាត ឲ្យបំពេញ​ភារៈកិច្ច​ក្នុង​វិជ្ជាជីវៈ​និង ក្រមសីលធម៌ ជា​គ្រូពេទ្យ ខ្ញុំ​សូម​សន្យា​និង​សច្ចា​យ៉ាង​ឧឡារិ​កថា ស្មោះត្រង់​និង​ត្រឹមត្រូវ​ជា​និច្ច ចំពោះ​មុខ​ច្បាប់ ។ កង្វល់​ទី​មួយ​របស់​ខ្ញុំ គឺ​ការធ្វើឲ្យ​ប្រសើរឡើង ការការពារ ឬ​ការលើកកម្ពស់ សុខភាព​រាងកាយ និង​ស្មារតី ជូ​ដល់​បុគ្គល​និង​សង្គម ។ ខ្ញុំ​សូម​គោរព នូវ​ស្វ័យភាព និង​សុ​ឆន្ទៈ របស់​មនុស្ស​គ្រប់រូប ដោយ​គ្មាន​ការបែងចែក​វណ្ណៈ ឬ​ជំនឿ​សាសនា​ឡើយ  ។​

​ខ្ញុំ​នឹង​ធ្វើ​អន្តរាគមន៍ ដើម្បី​ការពារ​អ្នកឡាំង​ឡាយ​ណា មាន​ការចុះ ថយ​កម្លាំង ដោយសារ​ជំងឺ​ដង្កាត់ ឬ​រងរបួស ឬ​ក៏​អ្នក​ទាំងឡាយ​ណា ដែល​ទទួល​ការរំលោភ លើ​បូរណភាព និង សេចក្តីថ្លៃថ្នូរ​។ ទោះបី​ស្ថិតនៅ ក្រោម​ការបង្ខិតបង្ខំ យ៉ាង​យ៉ាងណាក្តី ខ្ញុំ​និង​មិន យក​ចំណេះដឹង ទៅ​ប្រើប្រាស់​អោយ​ផ្ទុយ នឹង​ច្បាប់​មនុស្សជាតិ​ឡើយ ។ ខ្ញុំ​នឹង​ផ្តល់ព័ត៌មាន ដល់​អ្នកជំងឺ ស្តី​ពី​មូលហេតុ និង​ផល​ពិបាក​ផ្សេងៗ ក្នុងនៃ​ការសម្រេចចិត្ត ចំពោះមុខ​នានា ។ ខ្ញុំ​និង​មិន​បំភ័ន្ត នូវ​ការ​ការ​ទុក្ខ​ចិត្ត​របស់​គេ​ជាដាច់ខាត និង​មិន​ឆក់​ឱកាស​ប្រើប្រាស់ អំណាច ដើម្បីរ​ក​យក​កម្រៃ មក​ធ្វើ​មរតក​ផ្ទាល់ខ្លួន​ឡើយ ។ ខ្ញុំ​នឹង​ខិតខំ​ថែទាំ​ព្យាបាល ឲ្យ​ពី​ចិត្ត​ពី​ថ្លើម ដល់​ជនក្រីក្រ និង​អ្នក​ទាំ​ឡាយ​ណា ដែល​គេ​យក​មក​ពឹងពាក់​ខ្ញុំ ។

​ខ្ញុំ​មិន​បណ្តែត បណ្តោយ ខ្លួន​ឲ្យ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល នៃ​ការស្រេកឃ្លាន​លាភ​សា​ការៈ ឬ​ការស្វែងរក​ភាពរុងរឿង ផ្ទាល់​ខ្លួន​ឡើយ ។ ស្ថិតក្នុង​ភាព​ស្និទ​ស្នាល​ជាមួយ​មនុស្សម្នា​ទាំងឡាយណា ខ្ញុំ​នឹង​លាក់​ការសម្ងាត់ របស់​គ្រួសារ​គាត់ ហើយ​ឥរិយាបទ របស់​ខ្ញុំ​នឹង​មិន​បង្វែរ ចេញ​ឲ្យ​ខុសខ្លួន​ឡើយ ។ ខ្ញុំ​និង​ធ្វើ​អ្វីៗ​ទាំងអស់ ដើម្បី​បន្ត​នូវ​ការព្យាបាល​ការឈឺចាប់​ដល់​អ្នកជំងឺ ។ ខ្ញុំ​និង​មិន​អូសបន្លាយ​ពេលវេលា អោយ​អ្នក​ជម្ងឺ​ធ្ងន់​ស្លាប់​ដោយ​មិន​សម​ហេតុផល​ឡើយ ។ ខ្ញុំ និង​មិន​បង្ក​លក្ខណៈ​អ្វី ដែលនាំអោយ​ឲ្យមាន​មរណៈភាព ដោយ​គ្មាន​ការពិចារណា និង ពិភាក្សារ​ឡើយ ។ ខ្ញុំ និង​រក្សា​ឯករាជ្យ​ភាព​ជា​ចាំបាច់ ក្នុង​ការបំពេញ​ភារកិច្ច​របស់ខ្លួន ។​
​ខ្ញុំ​នឹង​មិន​ចាប់ផ្តើម ធ្វើ​អ្វីមួយ ដែល​ហួស​ពី​សមត្ថភាព របស់​ខ្លួន​ឡើយ ។ ខ្ញុំ​នឹង​ថែរក្សា និង​ធ្វើ​
​ឲ្យ​កាន់តែ​សុ​ក្រិត ឡើង​ជានិច្ច ដើម្បី​ធានាឲ្យបាន​នូវ ការបម្រើរ​សមស្រប តាម​សំណូមពរ ។​

​ខ្ញុំ​នឹង​ផ្តល់ជំនួយ ដល់​សហភា​តរៈ ទាំងឡាយ ក៏​ដូចជា​ក្រុម​គ្រួសារ របស់​គេ​ដែរ នៅពេលដែល មាន​គ្រោះកាច ចង្រៃ​មក​យាយី ។​
​ខ្ញុំ​សូម​ឲ្យ​មនុស្ស​គ្រប់រូប និង សហភាតៈ​ទាំងឡាយ យល់ព្រម​ទទួល នូវ​សេចក្តី​រាប់អាន​អំពីខ្ញុំ ប្រសិនបើ​ខ្ញុំ​មាន​ភាពស្មោះត្រង់ និង​ពាក្យសន្យា​ទាំងអស់នេះ ។ បើ​ខ្ញុំ​មិន​បាន​គោរព តាម​សន្យា​ទាំងអស់​នេះ​ទេ ខ្ញុំ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់ ៕

 

 

IMG-20160823-WA0021 IMG-20160823-WA0018 IMG-20160823-WA0020

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.