ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​ម្នាក់ ជួល​ផ្ទះ​អោយ​ជនជាតិ​វៀតណាម​បើក​រោង​សិប្បកម្ម​កែរ​ច្នៃ​ឈើ នឹង​សែ​ប​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌល​គី​រី ៖ លោក កាន់ ពេញ អធិការ​ក្រុង​សែន​មនោ​រម្យ​នៅ​បាន​អោយដឹងថា រោង​សិប្បកម្ម​មួយ​កន្លែង​ដែល​មាន​ម្ចាស់ផ្ទះ​ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ខេត្ត​មណ្ឌលគិរី បាន​ជួល​អោយ​ជនជាតិ​វៀតណាម​បើក​សិប្បកម្ម​នឹង​មាន​ការសង្ស័យ​លួច​ប្រើប្រាស់​គ្រឿងញៀន​និង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នោះ​កម្លាំង​អធិការ​ក្រុង​សែន​មនោ​រម្យ​បាន​បើក​ប្រត្តិបត្តការ​ចូលឆែក​ឆេ​រ កាលពី​ថ្ងៃ​ទី​១២ សីហា​២០១៦ ក្រោម​ការសំរបសំរួល​ពី​ព្រះរាជ​អជ្ញារ​ង​អមសាលា​ដំបូង​ខេត្តម​ណ្ឌ​ល​គិរី លោក​សូ សុវិជ្ជា និង​វ​រះ សេនី​យ៍ ឯក​ម៉ី អាន ស្នងការរង​ទ​ទូល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។​

​ផ្ទះជួល​ដែល​សមត្ថកិច្ច​មូលដ្ឋាន​ឆ្មក់​ចូល​ឆែកឆេរ​ជា​កម្ម​សិទ្ធ​របស់លោក សា​រ៉ូ រតនា នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មណ្ឌលគិរី មាន​ទីតាំង​ក្នុង​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ សមត្ថកិច្ច​បាន​រកឃើញ​ជនអន្តោប្រវេសន៍ ជា​ជនជាតិ​វៀតណាម​ចំនួន​០៥​នាក់ ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន រួម ទាំង​ឈើប្រណិត​ចំនួន​១១១​ដុំ ថែម​ទៀត​។​

​អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​លោក កាន់ ពេញ​បានអោយដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ទីតាំង​ដែល​សមត្ថកិច្ច​ចូល ឆែកឆេរ​ជា​កម្ម​សិទ្ធ​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ម្នាក់​នោះ ជំនាញ​បាន​ចាប់ខ្លួន​ជនសង្ស័យ ដែល​ជា​ជនជាតិ វៀតណាម បាន​ចំនួន​០៥​នាក់ ក្នុងនោះ​រួមមាន​:១.​ឈ្មោះ ង្វៀន វឹង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ២.​ឈ្មោះ វ៉ូ វ៉ាន់​ជី​ង ភេទ​ប្រុស អា​យ​៤០​ឆ្នាំ ៣.​ឈ្មោះ និ​ញ កាស៊ី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ៤.​ឈ្មោះ ម៉េង ឡាយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ  ៥. ឈ្មោះ ឃុំ ប៊ុន​ណាត ទាំង​០៥​នាក់​ជា​ជនជាតិ​វៀតណាម ចំនែក​ឈ្មោះ​ឃុំ ប៊ុន​ណាត​ជា​ជនជាតិ​វៀត ណា​ម​នោះ ត្រូវ​គេ​ស្គាល់​ថា ទើបតែ​ទិញ​ឈ្មោះ​ខ្មែរ ហើយ​មក​ដល់​មណ្ឌលគិរី​នេះ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ ខ្លួន​តែម្តង​។

​លោក​អធិការ​បញ្ជាក់​ថា ក្នុង​ការឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ក៏​បាន​រកឃើញ  ថង់​សម្រាប់​វិច​ខ្ចប់ និង​ប្រើប្រាស់​រួច​ចំនួន ១១​ថង់  កន្ទោង​អាលុយមីញ៉ូម​សម្រាប់​ប្រើប្រាស់​ចំនួន​០៣   ដែកកេះ​ចំនួន​០៣  ដប​ទឹក​សម្រាប់​ជក់​ចំនួន​០១  បង្កា​ន់ ដៃ​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍ រួម​នឹង​ឈើប្រណិត​ចំនួន​១១១​ដុំ ផងដែរ ។ ក្រោយ​បញ្ចប់​ការឆែកឆេរ​ភ្លាម នគរបាល ក្រុង​បាន​បញ្ជួន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបា​ល​ខេត្ត​មណ្ឌលគិរី ដើម្បី​សួរនាំ​បន្ថែម​។​ចំណែក​ឈើ ប្រណិត ទាំងអស់​ត្រូវបាន​ប្រគល់​អោយទៅ​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រឹបអូស​យក​ទៅ​រក្សាទុក​បន្ត​។​

​លោក ឡែវ ប៉ុន នាយរង​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន បានអោយដឹងថា សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​លើ​ជនសង្ស័យ​ទាំងនោះ រកឃើញថា ពួកគេ​បាន​សែ​ប​គ្រឿងញៀន​ពិតមែន និង​បាន​បញ្ជួន​ទៅ​ឃុំឃាំង​នៅក្នុងបន្ទ ប់​ឃុំឃាំង​នៃ​ស្នងការដ្ឋាន​ចំនួន​០៤​នាក់ ត្រៀម​បញ្ជួន​ទៅកាន់​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ដើម្បី​ចាត់ការ​បន្ត ដោយឡែក​ឈ្មោះ​ឃុំ ប៊ុន​ណាត ត្រូវបាន ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នាំយក​ទៅ​សួរនាំ​ពាក់ព័ន្ធ​ជាមួយ​សិប្បកម្ម កែឆ្នៃ ឯ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​។​

​ពាក់ព័ន្ធ​ជាមួយ​និង​ការ​រឹបអូស​ឈើប្រណិត​ក្នុងករណី​ជាមួយគ្នានេះ លោក​វង្ស សុក​សេរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មិន​អាច​ទំនាក់ទំនង​តាមរយះ​ទូរស័ព្ទ​បាន​នោះ​ទេ ។​

​ជាមួយគ្នានេះ​លោក សា​រ៉ូ រតនា ដែល​គេ​អះអាងថា​បាន​ផ្តល់​ទីតាំង អោយ​ជនជាតិ​វៀតណាម​នោះ បាន​ត្រឹម​ឆ្លើយ​ហេ​ឡូ ហេ​ឡូ ក្រោយ​ភ្នាក់ងារ​យើង​ប្រាប់ថា ជា​អ្នកកាសែត​នោះ​ក៏​បិត​ទូរស័ព្ទ​ចោល​។

​ដោយឡែក លោក សូ សុ​វិទ្យា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​និយាយថា លោក​មិន​ប្រាកដ​ថា​ទីតាំង​ខាងលើ​ជា​កម្ម​សិទ្ធ​របស់​អ្នកណា​នោះ​ទេ កំពុងតែ​ស្រាវជ្រាវ ហើយ​សមត្ថកិច្ច​រកឃើញ​ឈើ​ជាង​១០០​កំណាត់​តូច ចំណែក​ជនជាតិ​វៀតណាម​ទាំងនោះ ប្រគល់អោយ​ប៉ូលិស​សាល​សួរ​បន្ថែម​សិន ទើប​ធ្វើ​តាម​នីតិវិធី ។​

 

 

IMG-20160815-WA0003 IMG-20160815-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.