ព្រៃវែង ៖ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងមក បុរសម្នាក់ត្រូវឪពុកមាសាច់ថ្លៃលួចវាយពីក្រោយខ្នង ប៉ងសម្លាប់នៅភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀចខេត្តព្រៃវែងករណីនេះបានកើតឡើងនៅម៉ោង៧:០០នាទីយប់ ជនរងគ្រោះមានឈ្មោះ ផាត ទិត ភេទប្រុសអាយុ ២៥ ឆ្នាំ មានមុខរបរធ្វើស្រែ មានប្រពន្ធ កូនពី ប្រុស ១ ឆ្នាំ ស្រី ១ ។ ជនរងគ្រោះបានឈរនៅមុខកាំជណ្តើរផ្ទះដោយមិនដឹងខ្លួនហើយក៏មិនដែល បានឈ្លោះទាស់គ្នាអ្វីតាំងពីមុនមកដែរ។
ស្រាប់តែនៅពេល យប់នោះ មានជាបុរស់ចំណាស់ម្នាក់ឈ្មោះ ចឹក សារី ភេទប្រុសអាយុ៦៤ឆ្នាំ មុខរបរមិនពិតប្រកដឃើញតែស្រវឹងស្រា អ្នកនៅសង្ខាងផ្ទះខឹងតែពីពូកែឡូឡា អាងវ៉ៃកាប់ចាក់រករឿងនិងដើរបំពុលស្រាគេឯងគ្រប់ទីកន្លែង ស្រេចតែចិត្ត ដោយមិនខ្លាចនិងគោរពអ្នកណាទាំងអស់ ។
ប្រភព បាននិយាយថា នេះមកពីពូជជនដៃដល់នេះ រស់នៅក្នុងភូមិឃុំជាមួយគ្នាត្រូវជា(ឪពុកមា)ផ្ទះរបងជាប់គ្នា បានដើរមកកាន់ចបកាប់កាប់ដីយកមកវាយបុរសមា្នក់នេះនឹងខ្នង ចបកាប់ពីក្រោយខ្នង ចំកន្ទូលក្បាល បណ្តាលឲ្យរងគ្រោះយ៉ាងធ្ងន់ ។ នៅពេលនោះ ក៏មានសាក្សីម្នាក់ឈ្មោះ ណាង រុន ភេទស្រីអាយុ ៦៥ ឆ្នាំនៅអង្គុយក្រោមផ្ទះបាននៅកន្លែងកើតហេតុ បានឃើញសកម្មភាពនៅពេលកើតហេតុ ត្រូវជាម្តាយជនរងគ្រោះបាននិយាយថា នៅពេលឈ្មោះ ចឹក សារី យកចបមកវាយទៅលើឈ្មោះ ផាត ទិត ជាកូន គាត់ បានឃើញឈ្មោះ ចឹក សារី កាន់ចបកាប់ដើរកាត់មកមិនដឹងយកមកធ្វើអ្វីទេស្រាប់តែបន្តិចមក ក៏លើកចបកាប់វាយពីក្រោយខ្នងគាត់ ក៏ឃើញគាក់ក៏ស្រែកប្រាប់កូនគាត់តែស្រែកមិនទាន់ក៏ឈ្មោះ ចឹក សារី បានវាយកូនខ្លួនត្រូវមួយចបកាប់រួចជនស្មើសរត់មកផ្ទះខ្លួនវិញ នៅរបរបងជាគ្នា។
បន្ទាប់មកជនរងគ្រោះក៏ត្រូបានក្រុម គ្រួសារបញ្ជូនកូនរបស់គាត់មកមណ្ឌល់សុខភាពឃុំកញ្ជ្រៀច ស្រុក កញ្ជ្រៀច ខេត្តព្រៃវែង ។ គ្រូពេទ្យដេររបួសការពារទំឈាមសិន រួចក៏បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ។
ចំណែកឯជនដៃដល់ឈ្មោះ ចឹក សារី មួយម៉ោងក្រោយមក ក៏សមត្ថកិច្ចប៉ូស្តិ៍រដ្ឋបាលចាប់ខ្លួនបញ្ជូនមកសួរចំលើយកសាង សំណុំរឿងបញ្ជូនមកឃុំខ្លួនដើម្បីចាត់ការតាមច្បាប់។
ចំណែក ជនរងគ្រោះសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់រយៈពេលជាងមួយខែ មកនេះ មានស្ថានភាពជំងឺនៅមិនទាន់ជាសះនៅឡើយ នៅមានសភាពរីកជាតំបៅកាន់តែធំទៅៗ កំពុងតែរកវេជ្ជបណ្ឌិតល្អៗមកព្យាបាល និងថ្នាំព្យាបាលល្អមកព្យាបាលបន្តនិងត្រូវចំណាយពេលវេលាច្រើនខែ ទើបជាសះឡើងវិញ៕
ដោយ ហុក វិបុល



