ការត្រួតពិនិត្យសាកសពនេះ គឺនៅផ្ទះជនរងគ្រោះឯស្រុកពេជ្រាដា ក្នុងខេត្តមណ្ឌលគិរី ធ្វើឡើងពីសំណាក់នគរបាលប៉ុស្តិនិងនគរបាលស្នងការដ្ឋានខេត្តមណ្ឌលគិរី នៅថ្ងៃ១៤សីហា២០១៦នេះ។
ប្រភពមិនជាផ្លូវការមួយបានអោយដឹងថា នៅយប់ថ្ងៃ១៣សីហា ក្នុងភូមិពូចារ ឃុំប៊ូស្រា ស្រុកពេជ្រាដា មានករណី កើតឡើង នៅតាមដងផ្លូវ ខណះជនរងគ្រោះកំពុងជិះម៉ូតូទៅទិញស្រានិងបង្អែមអោយកូន ក៏ស្រាប់តែមាន មនុស្ស ១ក្រុម លបវាយពីខាងក្រោយ រួចបន្ថែមចាក់និងដែកឆាបបណ្តាលអោយជនរងគ្រោះដេកដួលនៅនិង កន្លែងតែម្តង។
ប្រភពថា ក្រោយកើតហេតុគេក៏បានជួយដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ជាអកុសល្យ ដោយស្ថាន ភាពរបួសធ្ងន់ធ្ងរពេកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង។ប្រភពបន្តថា ក្រោយកើតុហេតុភ្លាមៗគ្រួសារ ជនរងគ្រោះ បានប្រាប់ទៅសមត្ថកិច្ចថា គ្រាន់តែដួលម៉ូតូ ប៉ុន្តែនៅព្រឹកឡើងគ្រួសារសពក៏ប្រាប់ថាមានគេវាយ ជនរង គ្រោះដោយ ដំបង និងចាក់ដោយដែកឆាបបន្ថែម ហើយគេក៏បានរកឃើញវត្ថុតាងនៅនិងកន្លែងផងដែរ។
ទោះជាយ៉ាងណា ករណីសង្ស័យថា ជាអំពើឃាតកម្មនេះ នៅមិនទាន់មានការអះអាង ច្បាស់លាស់ណាមួយពីសមត្ថកិច្ច ជំនាញនៅឡើយ ដោយសមត្ថកិច្ចថា កំពុងតាមដាននិងពិនិត្យសាកសពជនរងគ្រោះ។នៅថ្ងៃ១៤សីហា នេះអ្នកឆ្លើយ ឆ្លងព័ត៍មានគឺបានទទូលត្រឹមអត្តសញ្ញាណជនរងគ្រោះតែបុណ្ណោះ ដោយជនរងគ្រោះមានឈ្មោះកេច សាវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្បែរកន្លែងកើតហេតុខាងលើ។
សំរាប់ព័ត៍មានបន្ថែមយ៉ាងណា និងមានការអត្ថាធិប្បាយនៅពេលក្រោយ ៕




