ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

បិទ​គ្លីនិក​ឯកជន​មួយ​កន្លែង​ក្រោយ​រកឃើញថា​រំលោភ​លើ​ច្បាប់​របស់​ក្រសួង​សុខាភិបាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​គ្លី​និច​ព្យាបាល​ឯកជន​មួយក​ន្លែ​ង​កម្មសិទ្ធិ របស់​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី​ម្នាក់ ត្រូវបាន​ថ្នាក់លើ​ខ្លួន​បិទ មិនអោយ​ដំណើរការ​ព្យាបាល​អ្នកជំងឺ​ទាំងស្រុង បន្ទាប់ពី​រកឃើញ​ថា មន្ត្រី​រូប​នោះ​បាន​យកទួ​នាទី របស់​ខ្លួន​រំលោភ​លើ ច្បាប់​របស់​ក្រសួង​សុខាភិបាល ។ ការបិទ​ទីតាំង​គ្លីនិច​ឯកជន​មួយ​កន្លែង​ដែ​ល​មិន​ធ្លាប់​មាន​នៅក្នុង​ខេត្តមណ្ឌលគិរី​នេះ គឺ​បាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​១០​សីហា ២០១៦ ក្រោម​ការចុះហត្ថលេខា​ពី​សំណាក់​លោក ប៊ុន សួរ ប្រធាន​មន្ទីរ​សុខា ភិ​បាល ខេត្ត​មណ្ឌលគិរី​។​

​ទីតាំង​គ្លីនិច​មួយ​កន្លែង​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុងសែន​មនោ​រម្យ​ជា​កម្ម​សិទ្ធ​របស់លោក ភោគ វិទូ មន្ត្រី​មន្ទីរ​សុខាភិបាល និង​ជា​បុគ្គលិក​របស់​កម្មវិធី ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ ត្រូវបាន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី អះអាងថា បាន​បិទ​ជា​ស្ថាពរ​រួចរាល់​ហើយ ក្រោយ​មន្ទីរ​បាន​ហៅ​គ្រូពេទ្យ​ឈ្មោះ​ភោគ វិទូ នេះ​មក​ព្រមាន​និង​ចាត់វិធានកា​រ​បញ្ឍប់ ដំណើរការ​របស់​គ្លី​និច​ម្តង​រួចមកហើយ ក្រោយ​រកឃើញថា គ្លី​និច​បាន​លួច​ព្យាបាល​អ្នក​ជំងឺគ្រុនឈាម​ខុស ពី​ច្បាប់ ដែល ក្រសួង​សុខាភិបាល​បាន​ចែង​នោះ​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ប្រាប់​អ្នកកាសែត​តាមរយះ​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​១០​សីហា​នេះ​ថា ការបិទ​ទីតាំង​ពិនិត្យ​ព្យាបាល​របស់​មន្ត្រី​របស់​ម​ន្ទីរ​សុខាភិបាល​ខាងលើ​នៅ​ថ្ងៃនេះ គឺ​ដំបូង​ឡើយ​ទីតាំង​ខាងលើ​បាន ប្រព្រឹត្ត​នូវ​ទង្វើរ​ដែល​ច្បាប់​ហាមប្រាម គឺ​លួច​ព្យាបាល​អ្នក​ជំងឺគ្រុនឈាម ហើយ​មន្ទីរ​បាន​ហៅ​ម្ចាស់​គ្លីនិច​ឈ្មោះ ភោគ វិទូ​នេះ មក​ព្រមាន​ម្តង​រួចមកហើយ​។​ទោះជា​បែប​នោះ​ក្តី មន្ត្រី​ខាង​លើ​មិន​បាន​បញ្ឍប់​សកម្មភាព​រប​ស់​ខ្លួន​នោះទេ ថែម ទាំង​ផ្គើន​ទៅ​និង​ច្បាប់​សុខាភិបាល​ម្តងទៀត​ពិសេស​គឺ​ខ្លួន​ជា​មន្ត្រី​មន្ទីរ​សុខាភិបាល​ផង​និង​ជា​បុគ្គលិក កម្មវិធី​ប្រយុទ្ធ ប្រឆាំង​ជំងឺ​គ្រុនឈាម​ផង មន្ទីរ​ក៏​សម្រេច​បញ្ឈប់​មិន​អោយ​គ្រូពេទ្យ​ខាងលើ​បន្ត​ពិនិត្យ​ព្យាបាល​ក្នុង​ទីតាំង​របស់​ខ្លួន​ទាំង ស្រុង​នៅ​ថ្ងៃ​១០​សីហា​នេះ​តែម្តង​។​

​សូមជម្រាបថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​គេ​បាន​ទ​ទូល​ព័ត៍មាន​ថា អត្រា​ជំងឺគ្រុនឈាម​នៅក្នុង​ខេត្ត​មណ្ឌលគិរី នៅតែ មាន ការកើនឡើង​ច្រើន​ដដែល បន្ទាប់​ពី​មន្ទីរ​សុខាភិបាល​ថ្លែងថា អត្រា​ជំងឺគ្រុនឈាម​គឺ​បាន​ថមថយ​នោះ​ហើយ​។​

​ជុំវិញ​បញ្ហា​នេះដែរ លោក ប៊ុន សួរ ក៏​បាន​ឆ្លើយតប​ថា លោក​មាន​ការហួសចិត្ត​ខ្លាំង​ណាស់​ចំពោះ​ព័ត៍មាន​មួយនេះ ហើយ​លោក ក៏​បាន​ចាត់តាំង​អោយ​ក្រុម​គ្រូពេទ្យ​ជំនាញ ចុះ​ទៅ​តាមដាន​និង​ត្រួតពិនិត្យ​គ្រប់​មន្ទីរពេទ្យ​ឯកជន និង​គ្លីនិច ព្យាបាល​ជំងឺ​នានា​ក្នុង​ក្រុង​ក៏​ដូច​តាម​បណ្តា​ស្រុក ប៉ុន្តែ​លោក​មិន​បាន​រកឃើញថា មាន​អ្នក​ជំងឺគ្រុនឈាម​សំរាក ព្យាបាល​នៅ​ទីនោះ នោះទេ ដោយ​រកឃើញ​តែ​ក្នុង​ទីតាំង​ព្យាបាល​របស់លោក ភោគ វិទូ តែប៉ុណ្ណោះ ដែល​នៅ​មាន លួច​ព្យាបាល​អ្នកជំងឺ​នេះ ។​

​លោក​ថា នៅតាម​បណ្តា​គ្លី​និច​ឬ​កន្លែង​ព្យាបាល​ឯកជន បាន​ប្រើប្រាស់​ឧបករណ៍​តេស្ត​ឈាម មិន​មាន​លក្ខណះ​ស្តង់ដា ដូច​ច្នេះ ក្រោយ​ពិនិត្យ​នោះ​លទ្ធផល​ចេញ​មក​មិន​មាន​ភាពប្រក្រតី​នោះទេ​។​មួយវិញទៀត ទាល់តែ​មន្ទីរពេទ្យបង្អែក​ទើប​មាន​ម៉ាស៊ីន ស្វ័យប្រវត្ត​ដែល​អាច​វិនិច្ឆ័យ​លក្ខណះ​ជំងឺគ្រុនឈាម​នេះ​បាន រាល់​ការ វិនិច្ឆ័យ​មិន​ប្រក្រតី​នេះហើយ ទើប​មាន​ព័ត៍មាន​ថា ជំងឺគ្រុនឈាម​មានការ​កើន​ឡើង​នោះ​។​

​នៅ​ល្ងាច​ថ្ងៃ​នៃ​ការបិទ​ទី​តាំងព្យ​បាល​របស់​មន្ត្រី​មន្ទីរ​សុខាភិបាល​ខាងលើ យើង​មិន​អាច​ស្វែងរក​សូម​ការបញ្ជាក់ ណាមួយ ពី​ម្ចាស់​ទីតាំង​គឺ​លោក​ភោគ វិទូ នេះ​បាន​នៅឡើយ​។​

​មជ្ឍដ្ឋាន​ពលរដ្ឋ សាទរ​យ៉ាង​ខ្លាំង​ទៅ​និង​ចំណាត់ការ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី​នៅពេលនេះ ព្រោះថា មិន​អាច​បំផុសបំផុល​ពាក្យ​មិន​ពិត​បែប​នេះ​បាន​នោះ​ទេ គឺ​សុទ្ធសឹងតែ​ជា​អាយុ​ជិវិត​មនុស្ស​។​

​ពាក់ព័ន្ធ​ជាមួយ​និង​ជំងឺគ្រុនឈាម​នេះ​ផងដែរ លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ជំងឺគ្រុនឈាម​មានការ​ថមថយ​ហើយ ដោយ​ក្នុង​១​ថ្ងៃ​គឺ​មន្ទីរពេទ្យបង្អែក​បាន​ទ​ទូល​អ្នកជំងឺ​ចាប់ពី​៥០​ទៅ​៦០​នាក់​តែ​ប៉ុណ្ណោះ ដោយ​កាល​ពី​មួយ​រយះពេល មុន​នោះ ស្ថានភាព​ជំងឺ​ហក់​ឡើង​ខ្លាំង​គឺ​មាន​ដល់​ទៅ​ជាង​១០០​នាក់​ឯណោះ​ក្នុង​១​ថ្ងៃ​។​

​ជំងឺគ្រុនឈាម​ក៏​ត្រូវបាន​គេ​រាយការណ៍​ថា បាន​កើតឡើង​នៅក្នុង​តំបន់​មួយចំនួន​ក្នុង​ខេត្ត​មណ្ឌលគិរី​ពិសេស គឺ​ក្នុង​ភូមិ ចម្ការ​តែ ក្រុង​សែន​មនោ​រម្យ​និង​ភូមិ​ពូ​លូ​ង ក្រុង​សែន​មនោ​រម្យ​ដូចគ្នា ប៉ុន្តែ​ដោយសារ​តែ​ការចុះ​ពិនិត្យ​និង​បាញ់ ថ្នាំ​សំ លាប់​មូស ចំ​គោលដៅ​ពី​សំណាក់​មន្ត្រី​ជំនាញ​នោះ អត្រា​នៃ​ជំងឺ​នេះ​ក៏​បាន​ថមថយ​ទៅវិញ​។​ទោះជា​មាន​ការ​ថមថយ យ៉ាងណា ក៏ដោយ មន្ត្រី​ជំនាញ​នៅតែ​អះអាងថា និង​បន្ត​យុទ្ធនាការ​បន្ថែមទៀត ដើម្បី​កំចាត់​ជំងឺ​ប្រភេទ​នេះ អោយ អស់​ពី​ក្នុង​តំបន់​៕​

 

IMG-20160810-WA0029 IMG-20160810-WA0030 IMG-20160810-WA0033 IMG-20160810-WA0032 IMG-20160810-WA0031

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.