ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

លោក​ហ៊ុន​សុខា​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​៖​សេរីភាព​សារព័ត៌មាន​ជា​ភស្តុតាង​បញ្ជាក់​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​និង​ដៃគូ​អភិវឌ្ឍ​ន៏​សង្គម​

លោក​ហ៊ុន​សុខា​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​៖​សេរីភាព​សារព័ត៌មាន​ជា​ភស្តុតាង​បញ្ជាក់​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​និង​ដៃគូ​អភិវឌ្ឍ​ន៏​សង្គម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក​ហ៊ុន​សុខា​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​យល់ថា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ល្អប្រសើរ គឺ​ដោយសារ​មាន​លំហូរ​ដោយ​សេរី​នៃ​ព័ត៌មាន និង​គំនិត បានន័យថា​មនុស្ស​គ្រប់រូប ទាំង​ជា​បុគ្គល ទាំង​ជា​ស្ថាប័ន​អង្គការ គឺ​មាន​សិទ្ធិ​ក្នុង​ការបញ្ចេញមតិ បើ​ការផ្សាយ​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ​នៃ​រឿងរ៉ាវ​ដែល​កើតឡើង​នៅក្នុង​សង្គម វា​ធ្វើឲ្យ​រាំងស្ទះ​លំហូរ​នៃ​ព័ត៌មាន និង​គំនិត ហើយ​វា​ក៏​ជា​ឧបសគ្គ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ផងដែរ​។ កាលណា​លំហូរ​ព័ត៌មាន និង​គំនិត​កាន់តែ​ធំ សេរីភាព​បញ្ចេញមតិ សេរីភាព​ព័ត៌មាន ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា​យើង កាន់តែ​ល្អប្រសើរ​ឡើង​ដែរ​។​

​លោក ហ៊ុន សុខា បន្តថា បើសិនជា​កម្ពុជា​យើង​មាន​សារពត៌មាន​ច្រើន​គឺ​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​វា​ជា​ការជួយ​ឲ្យ​រដ្ឋាភិបាល​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។ ម្យ៉ាងទៀត បើ​កាលណា​យើង​មាន​សារពត៌មាន​នឹង​ពង្រឹង​នូវ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ដូច​មានចែង​នៅក្នុង​មាត្រា​៤១ និង ៥១ នៃ​រដ្ឋធម្មនុញ្ញ ហើយ​វា​ជាការ​បំពេញ​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ចំពោះ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​នៃ​ព័ត៌មាន ដែល​ចែង​នៅក្នុង​មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ ក៏ដូចជា​សេចក្ដីប្រកាស​ជា​សាកល​អំពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ផងដែរ​។​

​លោក​ហ៊ុន​សុខា​អ្នកឯកទេស​ខាង​វិជ្ជាជីវៈ​សារព័ត៌មាន​បាន​អះអាង ថា សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ជា​ភស្តុតាង​បញ្ជាក់​នូវ​ដំណើរការ​ប្រជាធិបតេយ្យ បើ​សេរីភាព​នេះ​ត្រូវបាន​រឹត​ត្បិត នោះ​លទ្ធិប្រជាធិបតេយ្យ​ក៏​មិន​ពេញលេញ មានតែ​មួយ​ជ្រុង​តូច ឬ​មាន​តែ​សំបក តែ​ឥត​ខ្លឹមសារ​។​

​លោក ហ៊ុន សុខា ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ធ្វើកំណែទម្រង់ និង​អនុវត្ត​ឲ្យបាន​ហ្មឺង​ម៉ាត់ នូវ​កម្មវិធី​គោលនយោបាយ​នានា ជាពិសេស កិច្ចសហការ​ជាមួយ​បណ្តាញ​សារព័ត៌មាន ឲ្យមាន​អព្យាក្រឹត្យភាព សម្រាប់​ការដឹកនាំ​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ​។​ការប្តេជ្ញា​ធ្វើកំណែទម្រង់​បែប​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល សម្រាប់​អាណត្តិ​ទី​៥​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ដំណើរ​វិជ្ជមាន​មួយ​របស់​កម្ពុជា ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ ខណៈ​ដែល​សំឡេង​គាំទ្រ​គណបក្សប្រឆាំង បាន​ស្ទុះ​ឡើង​គួរឲ្យកត់សំគាល់  ដែល​បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ទាមទារ​នូវ​ការផ្លាស់ប្តូរ​។​

​លោក​ហ៊ុន​សុខា​បាន​លើកឡើង​ថា​ចំណែក​នៅក្នុង​ប្រទេស​កុំម្មុយនីស្ត​មួយចំនួន ថ្នាក់ដឹកនាំ​ខ្លះ ចាត់ទុក​អ្នកសារព័ត៌មាន​ជា​សត្រូវ មានន័យ​ថា ក្នុង​ក្រសែភ្នែក​របស់​ពួកគេ អ្នកកាសែត គឺជា​អ្នក​រំខាន​កិច្ចការ​ផ្ទៃក្នុង​របស់​ពួកគេ​។ តែ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​វិញ អ្នកសារព័ត៌មាន​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នក​ឃ្លាំ​មើល​សង្គម ជា​អ្នក​សង្កេតការណ៍​សង្គម ឬ​ជា​កញ្ចក់​សម្រាប់​អោយ​មន្ត្រី​ខូច​ឆ្លុះ​មើល​ខ្លួនឯង​ដើម្បី​ដុសក្អែល​ចេញ​ក្នុងខណៈពេល​ដែល​មន្ត្រី​ក្នុង​ប្រទេស​កុំម្មុយនីស្ត​មួយចំនួន​ចាត់ទុក​អ្នកសារព័ត៌មាន​ជា​សត្រូវ ឬ​ជា​តួអង្គ​ចាក់រុក​នោះ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ឯណេះ​វិញ អ្នកកាសែត​ត្រូវបាន​គេ​ចាត់ទុកថា ជា​ដៃគូរ​អភិវឌ្ឍ​ន៏​ប្រទេស​ដោយ​ខានមិនបាន​នោះឡើយ​។​

​លោក​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ឲ្យដឹង​ទៀតថា​នៅ​ក្នុង​សង្គម​សេរី មន្ត្រី​ភាគច្រើន​បាន​យល់​ច្បាស់​ថា ខ្លួន​គេ​គឺ​ជា​មន្ត្រី​សាធារណៈ​ដែល​ត្រូវ​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ ។ ដូច្នេះ រាល់​កិច្ចការ​របស់​រដ្ឋ​ត្រូវតែ​បង្ហាញជូន​អ្នកកាសែត ហើយ​អ្នកកាសែត​ត្រូវ​រាយការណ៍​បន្ត​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត និង​ម្ចាស់​ប្រទេស​។ អ្នកកាសែត​មិន​មែន​ជា​អ្នក​រុកគួន​មន្ត្រី​ទេ តែ​ពួកគេ​ធ្វើការ​ក្នុង​តួនាទី​ដើម្បី​បម្រើ​ពលរដ្ឋ​ដែល​ចង់ដឹង​ពី​សកម្មភាព​របស់​មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ​។​

​លោក​ហ៊ុន​សុខា​បញ្ជាក់ថា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​មន្ត្រីជាន់ខ្ពស់​មិនសូវ​មាន​គំនិត​គិតថា ត្រូវតែ​គេច​មុខ​ពី​អ្នកកាសែត​ទេ ពីព្រោះ នៅពេលដែល​ពួកគេ​កាន់តំណែង​ខ្ពស់ ជា​លក្ខណៈ​ស្វ័យប្រវត្តិ ពួកគេ​ត្រូវតែ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​ដែល​ជា​សាវ័ក​របស់​ប្រជាពលរដ្ឋ​។ ប្រសិនបើ​មន្ត្រីជាន់ខ្ពស់ មិន​ចង់អោយ​អ្នកសារព័ត៌មាន​រំខាន លុះត្រាតែ​មន្ត្រី​រូប​នោះ កុំ​ស្ថិតនៅក្នុង​តំណែង​ជាន់ខ្ពស់​ដែល​ទទួលបាន​ការគាំទ្រ​ពី​រាស្ត្រ​។ ម្យ៉ាងទៀត មន្ត្រី​ដែលរ​អា​នឹង​អ្នកសារព័ត៌មាន មន្ត្រី​រូប​នោះ អាច​មាន​ភាពអាថ៌កំបាំង​។​

​រាស្ត្រ​អាច​ផ្តល់​តំណែង​ជូន​មន្ត្រី​ជាន់​ខ្ពស់​បាន តែ​ត្រឡប់មកវិញ មន្ត្រីជាន់ខ្ពស់​មិន​អាច​លាក់បាំង​សកម្មភាព​របស់​ខ្លួន​ដែល​ត្រូវ​បម្រើ​រាស្ត្រ​ឡើយ​។ តម្លាភាព​នៅក្នុង​ទី​ងងឹត គឺជា​រឿង​អាថ៌កំបាំង និង​ជា​រឿង​គួរអោយ​សង្ស័យ​។​

​សរុបសេចក្តី​មក នៅក្នុង​សង្គម​មួយ មិន​ថា ជា​សង្គម​ប្រជាធិបតេយ្យ ឬ​ជា​សង្គម​ពាក់កណ្តាល​សេរី ឬ​ជា​សង្គមនិយម ឬ​ជា​សង្គម​កុំ​ម្មុយ​នី​ស​ក៏ដោយ សារព័ត៌មាន​មាន​តួនាទី​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​ន៏​ប្រទេស​មួយ​អោយ​ដើរ​នៅ​លើ​ផ្លូវ​យុត្តិធម៌ ស្អាតស្អំ គ្មាន​អំពើ​ពុករលួយ គ្មាន​គំនិត​បក្ខពួកនិយម មាន​សីលធម៌​ល្អ​ជា​ដើម​។​សង្គម​មួយ វា​តែងតែ​មាន​ហើយ​មនុស្ស​ល្អ និង​អាក្រក់​។ អ្នកកាសែត ក្នុងតួនាទី និង​មសិ​ការ​របស់​ខ្លួន ត្រូវ​ចូលរួម​លើកស្ទួយ​កិត្តិយស​បុគ្គល​គំរូ តែ​តាម​ប្រមាញ់​បុគ្គល​អាក្រក់​។ តាមរយៈ​ការតាមប្រមាញ់​នេះហើយ ដែល​អាច​ធ្វើអោយ​សង្គម​មួយ​ដែល​ធ្លាប់​មាន​មនុស្ស​អាក្រក់​ច្រើន កែ​ខ្លួន​ទៅ​ជា​មនុស្ស​ល្អ​ច្រើន​វិញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សារព័ត៌មាន គឺជា​វេទិការ​ចែកចាយ​ផ្លាស់ប្តូរ​ព័ត៌មាន បណ្តុះ​គំនិត​បញ្ញា​ពិចារណា និង​ជា​ទីកន្លែង​កម្សាន្ត​អារម្មណ៍​។​និយាយ​ជា​រួម​
​បើ​គ្មាន​សារព័ត៌មាន ប្រទេស  រីកចម្រើន​យឺតយ៉ាវ​និង​ពោរពេញ​ទៅ​ដោយ​អំពើ​ពុករលួយ​។ ប៉ុន្តែ​ក្នុង​ប្រទេស​មួយ​ដែលមាន​សារព័ត៌មាន​សម្បូរបែប ប្រទេស​នោះ​នឹង​អភិវឌ្ឍ​ន៏​ជឿនលឿន​ជា​ពុំខាន​ឡើយ​។​សារពត៌មាន​ជា​ដៃគូ​អភិវឌ្ឍ​ន៏ និង សង្គម​តែ​សត្រូវ​ជា​មួយ​ជន​ពុករលួយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.