ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

មេ​សាខាគយ​ខេត្ត​ព្រះសីហនុ​ធ្វើ​សន្និសីទកាសែត​បង្ហាញ​ពី​លទ្ធផល​បង្ក្រាប​ភ្លុក​ដំរី​ឆ្លងដែន​ជិត ៣​តោន​

មេ​សាខាគយ​ខេត្ត​ព្រះសីហនុ​ធ្វើ​សន្និសីទកាសែត​បង្ហាញ​ពី​លទ្ធផល​បង្ក្រាប​ភ្លុក​ដំរី​ឆ្លងដែន​ជិត ៣​តោន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ស្នាក់ការ​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ មាន​ធ្វើ​សន្និសីទ​សារ ព័ត៌មាន​មួយ​បង្ហាញ​ពី​លទ្ធផល​នៃ​ការបង្ក្រាប​ភ្លុក​ដំរី ឆ្លងដែន​ក្រោម​វត្តមាន​លោក គិន លី ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ។​

​លោក គិន លី មានប្រសាសន៍​នៅក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​ដែល​មាន​រយៈពេល​៣០ នាទី ដោយ​គូសបញ្ជាក់ថា យើង​បាន​ធ្វើ​ការបង្ក្រាប​ករណី​ជួញដូរ​ភ្លុក​ដំរី​ឆ្លងដែន​ល្មើសច្បាប់ នេះ ដោយ​ដកហូត​បាន​ភ្លុក​ដំរី​ចំនួន​១០៨​បាវ ស្មើនឹង​៧៧៦​ដើម ដែល​មាន​ទំ​ម្ងន់​៣.០០៨,៨​គីឡូក្រាម ពី​ក្រុមហ៊ុន​ទុច្ចរិត​ខាងលើ ដែល​មាន​អាជ្ញាប័ណ្ណ​នាំចូល​គ្រាប់សណ្តែក​ប្រមាណ​ជាង​២០​តោន ផ្ទុក​នៅក្នុង​កុងតឺន័រ BMOU លេខ​២៧២៦០៨៣ (២០​ហ្វ៊ី​ត​) ។ ប៉ុន្តែ​ផ្ទុយទៅវិញ នៅពេល​ធ្វើ​ការឆែកឆេរ​នៅក្នុង​កុងតឺន័រ ឃើញថា មាន​គ្រាប់សណ្តែក​ប្រមាណ​ជាង​១៥​តោន​ប៉ុណ្ណោះ ក្រៅពី​នោះ​សុទ្ធសឹង​ជា​ភ្លុក​ដំរី ដែល​ឈ្មួញ​ទុច្ចរិត​បាន​កប់ នៅក្នុង​បាវ​គ្រាប់​សណ្តែក ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​ជំនាញ ។

​លោក​ប្រធាន​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បានឱ្យដឹង​ទៀត​ថា ភ្លុក​ដំរី​នេះ មិនមែន​ក្រុម​ឈ្មួញ​នាំ​មក​ពី​ប្រទេស​ម៉ាឡេស៊ី ដូច​តាម​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ទេ គឺ​បាន​នាំ​ចេញ​ពី​ប្រទេសកេន​យ៉ា ក្នុង​ទ្វីបអាហ្វ្រិក ដែលជា​ប្រទេស​មាន​ការជួញដូរ​ភ្លុក​ដំរី​ដ៏​ធំ​មួយ ។​

​លោក​បាន​បញ្ជាក់ទៀតថា ការងារ​ទាំងអស់​នេះ ដោយសារតែ​ទទួលបាន​នូវ​ការណែនាំ​ចង្អុលបង្ហាញ​ពី ប្រតិភូ​រាជ​រដ្ឋា ភិបាល​ទទួលបន្ទុក​ជា​អគ្គនា​យក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​មាន​កិច្ចសហការ យ៉ាង​ស្អិតរ​មួ​ត​ពី​បណ្តាញចារកម្ម​នៃ​អង្គការ អភិរក្ស​សត្វព្រៃ ទើប​យើង​ឈាន​ដល់​ការបង្ក្រាប​ករណី​ខាងលើ​នេះ​បាន ហើយក៏​ជា​មោទនភាព​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។

​ពេល​នេះ​វត្ថុតាង​ជា​ភ្លុក​ដំរី ដែល​ត្រូវ​រឹបអូស បាន​រក្សាទុក​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដើម្បី​បញ្ជូន​សំណុំរឿង​បន្តទៅ​រាជរដ្ឋាភិបាល ជា​អ្នកសម្រេច ។​

​យោង តាម​ប្រសាសន៍​របស់​លោក គិន លី បានបង្ហាញ​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​សម្បូរ អ្នក​មាន​ទិញ​ភ្លុក​ដំរី​ទៅ​ដាក់ តាំង​ក្នុង​ការិយាល័យ ឬ​លំនៅឋាន ឬ​យក​ទៅ​បញ្ចុះ​ក្នុង​សង្ហារិម​ប្រណីត​ទេ គឺជា​ប្រទេស​ដែល​ឆ្លងកាត់​ប៉ុណ្ណោះ ។ ការចាប់​បាន​ភ្លុក​ដំរី​ដ៏​ច្រើន​នេះ បានបង្ហាញ​ថា ក្រុម​ឈ្មួញ​ទុច្ចរិត​ពិតជា​បាន​ធ្វើ​សកម្មភាព​តាម​គ្រប់​រូបភាព​ក្នុង ការរត់ពន្ធ​ភ្លុក​ដំរី​ឆ្លងដែន​នេះ ។​

​សូម​បញ្ជ​ក់ថា ការធ្វើ​សន្នីសីទ​សារព័ត៌មាន​បង្ហាញស្នា​ដៃ​នៃ​ការបង្ក្រាប​ការជួញដូរ​ភ្លុក ​ដំរី ឆ្លងដែន​នេះ គឺ​បន្ទាប់ពី​ការបង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​៩ ឧសភា កន្លងទៅ ដែល​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ឆែកឆេរ​លេខ​៥២៤ ចុះ​ថ្ងៃ​ទី​៨ ឧសភា ឆ្នាំ​២០១៤ របស់លោក ម៉ុង មុនី​ចរិយា ប្រធាន​សាលាដំបូង​ខេត្ត សម្រេច​ឱ្យ​ឆែកឆេរ​រថយ្ត​ដឹក ជញ្ជូន​កុងតឺន័រ​របស់​ក្រុមហ៊ុន REHOBTH ខេ​ម​បូឌា ខូ​អិល​ធី​ឌី ដែល​ឈ្មួញ​ទុច្ចរិត​រកស៊ី​ល្មើសច្បាប់​បាន​បង្កប់​ភ្លុក ដំរី​ជាមួយ គ្រាប់សណ្តែក​នៅក្នុង​កុងតឺន័រ​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់ ក្នុង​គោលបំណង​នាំចេញ​បន្តទៀត ដោយ​យក ប្រទេស​កម្ពុជា​ធ្វើជា​ឈ្នាន់​រកស៊ី​ឆ្លងដែន​តែប៉ុណ្ណោះ ៕

kinli_phlokdamrey kinli_phlokdamrey-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.