ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

​ប្រជាពលរដ្ឋ​ជាង​៦០​គ្រួសារ​ផ្ទុះ​ប្រតិកម្ម​ដោយសារ​បុគ្គល​ម្នាក់​យក​គ្រឿងចក្រ​មក​កាយ​បំបិទផ្លូវ​ដែល​ធ្លាប់​ធ្វើដំណើរ​ឆ្លងកាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ​ប្រមាណ​៦០​គ្រួសារ​រស់​ក្នុង​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត កំពុង​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ពុះ​ក​ញ្ត្ជោ​ល ខណៈ​មាន​គេ​យក​គ្រឿងចក្រ​ក្នុង​គោលបំណង​មក​កាយ​ផ្តាច់​ផ្លូវ​ត្រង់ចំណុច​ភ្នំ​តា​អ៊ុយ ស្ថិតក្នុង​ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងចក្រ​កាយ​ផ្តាច់​ផ្លូវ​ខាងលើ ប្រជាពលរដ្ឋ​រាប់រយ​នាក់​ដែល​មាន​ដីចម្ការ​ស្ថិត​ក្បែរ​ភូមិសាស្ត្រ​នោះ បាន​រៀបរាប់​ដូចគ្នា​ថា រយៈពេល​ថ្មីៗ​នេះ​បុគ្គល​ម្នាក់ ឈ្មោះ លី​ង អាយ​ហ័រ ភេទ​ស្រី អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ រស់នៅ​ទី​រួម​ខេត្តកំពត បាន​មក​ទិញ​ដី​ប្រជាពលរដ្ឋ​នៅទីនេះ រួច​ហើយ​គាត់​យក​គ្រឿងចក្រ​មក​ជីក​កាយ​បំបិទផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទៀត​ឡើយ​។​ពួកគាត់​បាន​រៀបរាប់​ទៀត​ថា តាមពិត​ផ្លូវ​ដែល​ឈ្មោះ លី​ង អាយ​ហ័រ កាយ​បំបិទ​នេះ​គឺជា​ផ្លូវ​សាធារណៈ​ដែល​ពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​ធ្លាប់​ធ្វើដំណើរ​ឆ្លងកាត់​ជា​យូរ​មក​ហើយ ហើយ​តំបន់​នេះ​មាន​ផ្លូវ​ចេញចូល​តែ​មួយ​នេះ​ទេ ដែល​អាច​ឲ្យ​ពួកគាត់​ធ្វើដំណើរ​ទៅមក និង​ដឹក​កសិផល​ចេញពី​ចម្ការ​យកទៅលក់​ដោះដូរ​នៅតាម​ទីផ្សារ​នានា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ចុះបើ​បិទផ្លូវ​អី​ញ្ចឹង​ពួកគាត់​ត្រូវ​ធ្វើ​ចរាចរ​ចេញ​ចូល​តាម​ណា​ទៅ​..?​។​

​ពួកគាត់​បាន​បញ្ជាក់ទៀតថា ចំពោះ​ករណី​ឈ្មោះ​លីង អាយ​ហ័រ យក​គ្រឿងចក្រ​កាយ​បំបិទផ្លូវ​នេះ ពួកគាត់​បាន​ធ្វើ​ពាក្យបណ្តឹង​អាជ្ញាធរ​ឃុំ​ឲ្យជួយ​រក​ដំណោះស្រាយ​ដែរ ប៉ុន្តែ​រហូតមកដល់​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ហាក់​នៅ​តែ​មិន​ទាន់​ឃើញ​គោលការណ៍​ដោះស្រាយ​នៅឡើយ​ទេ​។​

​ប្រជាពលរដ្ឋ​ដែល​រស់​ក្នុង​តំបន់​ខាងលើ សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ពិសេស ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត សូមមេត្តា​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​ដូច​បាន​រៀបរាប់​នេះ​ផង​។​

​ទាក់ទិន​នឹង​ការចោទប្រកាន់​នេះ អ្នកស្រី លី​ង អាយ​ហ័រ បាន​ប្រាប់​អ្នកកាសែត​នៅ​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា អ្នកស្រី​ពិតជា​មាន​គោលបំណង​បិទផ្លូវ​នៅ​ចំណុច​ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ប្រាកដ​មែន ព្រោះ​ថា​ដី​ដែល​នៅ​អម​សងខាង​ផ្លូវ​នេះ​ជា​ដី​របស់​គាត់​បាន​ទិញ​ពី​ពលរដ្ឋ​ទាំងអស់​រួចទៅហើយ ប៉ុន្តែ​មុន​នឹង​បិទផ្លូវ​អ្នកស្រី​ក៏​បាន​ធ្វើ​ផ្លូវ​វៀង​មួយទៀត​នៅតាម​ក្រវាត់​ព្រំ​ដី​របស់​គាត់​សម្រាប់​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ផងដែរ​។​

​ជុំវិញ​រឿងរ៉ាវ​ខាងលើ លោក ប្រាក់ សាមឿន មេឃុំ​ស្ទឹង​កែវ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ចំពោះ​បញ្ហា​ទំនាស់​នេះ លោក​ពិតជា​បាន​ទទួល​បាន​បណ្តឹង​មែន ហើយ​លោក​នឹង​ទៅ​ធ្វើ​ការដោះស្រាយ​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ស្អែក ទី​២៥ ខែ​ឆ្នាំ​ដដែល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.