ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព...

ប្រកាស​ចូល​កាន់តំណែង​ជា​នាយសេនាធិការ​កងទ័ព​ជើងគោក​, ឧត្ដមសេនីយ៍ឯក ខឹម​ជា សា​ឃឿន ជំនួស​នាយ​ឧត្ដមសេនីយ៍ ជា សារ៉ន ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ប្រកាស​តែងតាំង​មុខតំណែង ឧត្ដមសេនីយ៍ឯក ខឹម​ជា សា​ឃឿន អត្តលេខ ០០០១១៦ ជា​មេបញ្ជាការរង និង​ជា​នាយសេនាធិការ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ជំនួស​នាយ​ឧត្ដមសេនីយ៍ ជា សារ៉ន ដែល​ត្រូវ​ទៅ​ទទួល​ភារកិច្ច​ថ្មី​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​។​

​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ក្រោម​អធិបតីភាព នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​។​

​ក្នុង​របាយការណ៍​ស្វាគមន៍ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​គូសបញ្ជាក់​ពី​ការរីកចម្រើន​លើ​គ្រប់​ផ្នែក​របស់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក មានដូចជា ម្ចាស់​ការបំពេញភារកិច្ច​ស្នូល ការងារ​ហ្វឹកហ្វឺន ការចូលរួម​ស្តារ អភិវឌ្ឍ​សង្គមជាតិ រួមទាំង​កិច្ចសហការ​ការពា​រ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​។​

​ក្នុង​មតិ​សំណេះសំណាល​នាឱកាស​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​ការកោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​កងយោធពល​ខេមរភូមិន្ទ​គ្រប់​បណ្ដា​ប្រភេទ​ទ័ព ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី ជា​ពិសេស​បាន​ចូល​ជ្រៅ​ដល់​ដំណើរការ​កំណែទម្រង់​ក​ង​យោធពលខេមរភូមិន្ទ​(​និយាយ​ជា​រួម​) និង​និយាយ​ដោយឡែក បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែល​បាន​ខិតខំ​ជម្នះ​គ្រប់​ឧបសគ្គ និង​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​អបអរសាទរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​ស្នាដៃ​របស់ ឧត្ដមសេនីយ៍ឯក ខឹម​ជា សា​ឃឿន ដែល​បាន​ខិតខំ​យក​អស់​ស្មារតី​ទទួលខុសត្រូវ​ក្នុង​កិច្ចការ​បំរើ​ជាតិ​មាតុភូមិ​នា​ពេលកន្លងមក ព្រមទាំង​ផ្តាំ​ផ្ញើឲ្យ​ខិតខំ​បំពេញ​ភារកិច្ច​ក្នុង​នាម​ជា​នាយសេនាធិការ​កងទ័ព​ជើងគោក ការលើកកម្ពស់​សមត្ថ​ភាព សីលធម៌ គុណធម៌ ការចែករំលែក​ចំណេះដឹង បទពិសោធន៍​ដល់​នាយទាហាន​បន្តវេន និង​ការពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​។​

​បន្ថែម​លើ​នេះ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ នាយទាហាន​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​លក្ខ័ន្តិកៈ បទ​វិន័យ​ទូទៅ​របស់​កង​យោធពល​ខេមរភូមិន្ទ​, គោរព​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​បទបញ្ញត្តិ ១០ ចំណុច​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ឱកាស​អបអរ​ខួប​២០​ឆ្នាំ​ថ្ងៃកំណើត​កងទ័ពជើងគោក (២៤-​មករា​-២០១៩)​។ ទន្ទឹម​នោះ ត្រូវ​ចូលរួម​ការពារ​សន្តិភាព​ឲ្យបាន​ដាច់ខា​ត ទោះ​ក្នុង​តម្លៃ​ណា​ក៍​ដោយ និង​ត្រូវ​យកចិត្តទុកដាក់​កសាង​ធនធានមនុស្ស​សម្រាប់​ជា​ប្រភព​បន្តវេន​ទៅ​ថ្ងៃ​អនាគត រួមទាំង​ការ​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​ការ​តម្លើង​ឋានន្តរសក្ដិ សមស្រប​តាម​មុខ​តំណែង ច្បាប់​លក្ខន្តិកៈ​របស់​កង​យោធពល​ខេមរភូមិន្ទ និង​ជម្រុញ​ការគ្រប់គ្រង​អចលនទ្រព្យ​របស់​រដ្ឋ​នៅតាម​បណ្ដា​កងឯកភាព​ឲ្យបាន​ល្អ​។​

​ពិធី​ប្រកាស​មុខតំណែង​នាយសេនាធិការ​កងទ័ព​ជើងគោក បានបញ្ចប់​បន្ទាប់ពី​ឧត្ដមសេនីយ៍ឯក ខឹម​ជា សា​ឃឿន បាន​ធ្វើ​សេចក្ដី​ប្តេជ្ញាចិត្ត និង​គណៈអធិបតី​ប្រគល់​បាច់​ផ្កា វត្ថុ​អនុស្សាវរីយ៍ ជូន​ដល់​អតីត​នាយទាហានជាន់ខ្ពស់​របស់​បញ្ជាការដ្ឋានក​ង​ទ័ព​ជើងគោក ហើយ​ដែល​ត្រូវបាន​ដំឡើង​តួនាទី​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង​ការពារជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.