កណ្តាល ៖ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខឹម ចន្ទ័គិរី អភិបាលរងខេត្តកណ្តាលនិងឯកឧត្តម ឧកញ៉ាបណ្ឌិត ជា រតនា អនុប្រធានគណៈពង្រឹងមូលដ្ឋាន
ស្រុកស្អាងនិងប្រធានគណៈពង្រឹងឃុំតាលុន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពិសាខបូជានិងឆ្លងសម្ពោធដាក់ឲ្យប្រើប្រាស់សាលាធម្មសភា និងរបងវត្តខន្តីបារមីមានឫទ្ធិស្ថិតនៅភូមិងវាលត្រែឃំុតាលុន ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងពិធិនេះក៍បានការអញ្ជើញចូលរួមពីសំណាក់ ឯកត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោក-លោកស្រីជាប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក មន្ត្រីរាជការ និងព្រះសង្ឃ ពុទ្ធបរិសទ្ធ ប្រជាពលរដ្ឋសរុបចំនួន ៩២៦៧នាក់។ក្នុងពិធីនោះដែរ ឯកឧត្តមគណៈអធិតីបានមានមតិសំណេះសំណាលសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងបានលើកឡើងពីការអភិវឌ្ឍន៍ ដែលខេត្តទទួលបានមានស្ពាន ផ្លូវ សាលារៀន វត្តអារាម មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គីសនី ដែលសមិផលទាំងនេះអាចកើតមានឡើងបានដោយប្រទេសយើងមានសុខសន្ថិភាព ស្ថេរភាពនយោបាយ ។
ដូចជានៅថ្ងៃនេះជាថ្ងៃដែរយើងមានសមិតផល នានានៅក្នុងវត្តខន្តីបារមីមានឫទ្ធិ មានចៅអធិកាវត្តព្រះនាម ឌៀប សាម៉ន (ហៅបុត្រ) ជាប្រធានសាងសង់វត្តខន្តីបារមីមានឫទ្ធិ បានកសាងរួចសាលាធម្មសភានិងរបងវត្តក៏ដួចជាវត្ត្តនានានៅព្រះរាជាណាចក្រកម្ពុជាដែរគោរពស្រលាញ់វិសយ័ព្រះពុទ្ធសាសនាបានប្រារព្ធពិធីបុណ្យពិសាខបូជាដើម្បីរំលឹកនូវគុណ(ព្រះសម្មាសម្ពុទ្ធ)ទ្រង់ប្រសូត្រ(កើត)ថ្ងៃទី១៥កើតពេញបូណ៌មីខែពិសាខនិងនៃមាន៦យ៉ាងតែសពថ្ងៃកាន់យកតែ៣យ៉ាង។
នៅចុងកម្មវិធីឯកឧត្តមក៍បានឧបត្ថម្ភថវិកាដល់វត្តខន្តីបារមីមានឫទ្ធិសរុបដប់ប្រាំបួនលានរៀល
(១៩.០០០០០០០៛)ជាបច្ចយ័បុណ្យពិសាខបូជានិងឆ្លងសាលាធម្មសភានិងចូលបុណ្យពិសាខបូជាវត្តពោធិ៍ព្រែកស្លែងមួយលានរៀល(1000000៛)វត្តកេតុឧត្តម មួយលានរៀល(1000000៛)តាជីយាយជីនូវថវិការម្នាក់១០០០០៛ មួយម៉ឺនរៀលផងដែរ។ព្រះតេជោគុណចៅអធិកាវត្តខន្តីបារមីមានឫទ្ធិ ព្រះនាម ឌៀប សាម៉ន បានមានពុទ្ធតិការថាសាលាធម្មសភាត្រូវបានកសាងឡើងដោយយោងទៅតាមសមារតីសទ្ធា ជ្រះថ្លា របស់ពុទ្ធបរិស័ទ សប្បុរសជនខ្មែរ ខ្មែរកម្ពុជាទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងសាងដម្កល់ទុក ជាសម្បត្តិសេនាសនទាន នាព័ទ្ធសីមា វត្តខន្តីបារមីមានឫទ្ធិព្រះចៅអធិកាវត្តជាប្រធាន ទ្រង់ទទួលបន្ទុកភារកិច្ចសាងសង់ ដោយ ព្រះទ័យប្រឹងប្រែង ជាទីបំផុត។
សាលាធម្មសភានេះត្រូវបានកសាង ឡើង ដោយយោងទៅតាម គោលការណ៍រសមារតីរបស់សង្ឃនិងគណៈកម្មាការ សទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទ សប្បុរសជនខ្មែរកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ។
ក្នុងគោលបំណងសាងដម្កល់ទុក ជាសម្បត្តិសេនាសនទាន នាព័ទ្ធសីមា វតខន្តីបារមីមានឫទ្ធិ
។សាលាធម្មសភាវត្តខន្តីបារមីមានឫទ្ធិ ចាប់ផ្ដើមកសាងជាបឋមរួចរាល់ នៅ ព.ស ២៥៥៦០ គ.ស ២០០១៦ និងជាវិការៈគ្រឿងថ្ម (ឥដ្ឋ) សាលាមានទំហំ បណ្ដោយ ៤៨ ម. ទទឹងសង្ខាង ២២ម.ហើយនឹងកំពស់ ១ជាន់ ៕
ដោយ ហុក វិបុល






