ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ចាន់ ថានី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូ មិបហ៊ុយ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន បានអះអាងថា ត្រូវបានបុរសម្នាក់ ឈ្មោះ ជា ចាន់ឌិន មានតួនាទីជាស្នងការនគរបាលខេត្តប៉ៃលិន បានរំលោភកាន់កាប់យកដីធ្លីមួយកន្លែង ដែលមានទទឹងប្រវែង៤២ម៉ែត្រ គុណនឹងបណ្តោយ៥០ម៉ែត្រ ស្ថិតនៅចំណុចជាប់ផ្លូវជាតិលេខ៥៧ ជិតផែស្ងួតយីហោ(ជាង ហ៊ាង) ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈដែលលោកបានទិញពីម្ចាស់ដើមម្នាក់ ឈ្មោះ មាស សុខុម ដែលជាមន្ត្រីនគរបាល និងត្រូវជាកូនចៅរបស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ផងដែរ ។
ជនរងគ្រោះ លោក ចាន់ ថានី បានបន្តទៀតថា ដីនោះគាត់បានទិញ កាលពីឆ្នាំ២០០៣ មកម្លេះ ក្នុងតម្លៃ៤៥០០០បាត(បួនម៉ឺនប្រាំពាន់បាត) ប្រាក់ថៃ ពីម្ចាស់ ឈ្មោះ មាស សុខុម អាយុ៥៣ឆ្នាំ រស់នៅភូមិភ្នំស្ពុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដោយមានលិខិតទិញលក់ និងទទួលស្គាល់ដឹងឮ ពីលោក ប៊ុន ចាន់វុទ្ធី ជាអតីតមេភូមិអូររអិល និងមានបង្កាន់ដៃបោះត្រា និងចុះហត្ថលេខា ពីលោក កង ថេង ជាមេឃុំស្ទឹងកាច់ ព្រមទាំងមា នការចុះហត្ថលេខាពីលោក មាស សារី ប្រធានការិយាល័យភូមិបាលស្រុកសាលាក្រៅ ផ ងដែរ ។ ប៉ុន្តែ បន្ទាប់ពីទិញដីនោះបានរយៈពេល៦ខែ ខាងលោកក៏បានទៅធ្វើរបងព័ទ្ធជុំវិញដីរបស់ខ្លួន ហើយស្រាប់តែលោក ជា ចាន់ឌិន បានចុះមកធ្វើការហាមឃាត់ ដោយអះ អាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន និងហាមប្រាមមិនឱ្យប៉ះពាល់ដីនោះឡើយ ។
ក្រោយមកដោយកើតទុក្ខមិនសុខចិត្ត លោកក៏ហៅម្ចាស់ដើម និងអាជ្ញាធរភូមិ ឃុំ មកជួយធ្វើអន្តរាគមន៍ដោះស្រាយ ។ ប៉ុន្តែ ដោះស្រាយមិនចេញព្រោះលោកអាងអំណាច ក៏បន្តសំនុំរឿងដាក់ទៅដល់ថ្នាក់ខេត្ត ដើម្បីឱ្យជួយអន្តរាគមន៍ដែរ ហើយនៅតែគ្មានលទ្ធផ ល ទើបលោកបន្តរហូតដល់តុលាការបន្ថែមទៀត ។ ក្រោយមកខាងតុលាការបានចេញដី ការ រក្សាការពារដីនោះទុកមិនឱ្យភាគីណាមួយប៉ះពាល់នោះឡើយ ដោយរង់ចាំការជំនុំជ ម្រះ រួចរាល់ជាមុនសិន ហើយខាងលោកក៏មិនហ៊ានប៉ះពាល់អ្វីនោះដែរ ។
លោកបន្ថែមថា លុះក្រោយមក ស្រាប់តែ លោក ជា ចាន់ឌិន បានលួចធ្វើរបងនៅកន្លែងនោះជាហូរហែជាច្រើនលើកច្រើនសារ តែគ្មានអាជ្ញាធរណាម្នាក់ ចុះទៅធ្វើការហាមឃាត់នោះឡើយ រហូតមដល់ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ថ្មីៗ កន្លងទៅនេះ លោក ជា ចាន់ឌិន បានហៅជាងឱ្យទៅសាងសង់របងនៅលើដីនោះបន្តទៀត ដោយបំពានទៅលើដីការរក្សាការពាររបស់តុលាការខេត្ត និងមិនស្តាប់ការហាមឃាត់របស់មន្ទីរសុរិយោដីនិងអាជ្ញាធរខេត្តនោះឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក មាស សុខុម ជាម្ចាស់ដី បានឱ្យដឹងថា ដីនោះពិតជាដីរបស់គាត់ប្រាកដមែន មិនមែនជាដីរបស់លោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តនោះទេ ព្រោះដីនោះលោបានកាន់កាប់តាំងពីសម័យសមាហរណកម្មមកម្លេះ ដោយខំប្រឹងកាប់ឆ្ការបែកញើសហូរញើសផ្ទាល់ដៃតែម្តង ហើយក្រោយមកដោយលោកខ្វះខាតលុយកាក់ធ្វើចម្ការ និយាយលក់ឱ្យលោក ជា ចាន់ឌិន ដែរ តែគាត់មិនព្រមទិញ រួចមកក៏បានលក់ដីនោះទៅឱ្យឈ្មោះ ចាន់ ថានី កាលពីឆ្នាំ២០០៣ ដោយមានសាក្សីព្រំប្រទល់ទាំងសងខាងដឹងឮ និងបានធ្វើកិច្ចសន្យាលក់ទិញពីមេភូមិ មេឃុំ ភូមិបាលស្រុកសាលាក្រៅ ថែមទៀតផង ។
បើយោងតាមលោក ប៊ុន ចាន់វុទ្ធី អាយុ៥៣ឆ្នាំ ជាអតីតមេភូមិអូររអិល បានអះអាងថា ដីនោះពិតជាដីរបស់ឈ្មោះ មាស សុខុម ពិតប្រាកដមែន ហើយក្រោយមក ក៏បានលក់ទៅឱ្យ ឈ្មោះ ចាន់ ថានី ពិតប្រាកដផងដែរ ដោយគាត់បានចូលរួមជាសាក្សី ធ្វើកិច្ចសន្យាលក់ទិញ ឱ្យភាគីទាំងសងខាងថែមទៀតដែរ ។
ចំណែកឧត្តមសេនីយ៍ត្រី លោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ដីនោះជាកម្មសិទ្ធិរបស់លោកកាន់កាប់តាំងពីឆ្នាំ១៩៩០មកម្លេះ ដោយពីមុនកន្លែងលានដ្ឋាន របស់កងទ័ព ហើយគ្រប់គ្រងជាយូរមកហើយ ដោយមានឯកសារគ្រាប់គ្រាន់ ។ ម្យ៉ាងវិញទៀត លោកក៏មានសាក្សីដឹងឮជាច្រើននាក់ផងដែរ ហើយថែមទាំងតុលាការបានសម្រេចសាលក្រមឱ្យលោកឈ្នះរឿងក្តីនេះថែមទៀតផងដែរ ។
រីឯលោក ហុក សុផល ប្រធានមន្ទីរសុរិយោដីខេត្តប៉ៃលិន បានឱ្យដឹងថា ដីនោះគឺស្ថិ តនៅក្នុងដីមានទំនាស់ ដូច្នេះភាគីទាំងសងខាង មិនអាចឱ្យនរណាម្នាក់ ទៅសាងសង់របងលើកន្លែងដីនោះឡើយ ។ លោកបន្ថែមទៀតថា លោកបានចុះទៅហាមឃាត់ជាងរបស់លោក ជា ចាន់ ឌិន កាលពីប៉ុន្មានថ្ងៃមុននេះ ដោយមិនឱ្យបន្តសាងសង់ទៀតទេ ដោយរង់ចាំមានដំណោះស្រាយពីតុលាការជាមុនសិន ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ ភ្នាក់ងារយើងបានទាក់ទងទៅលើក ឡុង វណ្ណា ចៅក្រមសាលាដំបូងខេត្ត ដែលកាន់រឿងក្តីនវ តែលោកថា សូមទាក់ទងទៅអ្នកនាំពាក្យ ខាងលោកមិនអាចឆ្លើយបំភ្លឺបានលើយ ។ តែទោះបីជាយ៉ាងណាភ្នាក់ងារយើងមិនអាចទា ក់ទងទៅលោក ប៉ូលី ឧត្តម ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តប៉ៃលិន និងជាអ្នកនាំពាក្យសាលាដំបូង ខេត្តប៉ៃលិន ដើម្បីឆ្លើយបំភ្លឺបានទេ ដោយទូរស័ព្ទចូលជាច្រើនលើកច្រើនសារ តែគ្មានអ្នកទទួលនោះឡើយ ៕
ដោយ ៖ នីយ៉ា





