ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ​៖​ កាល​ព្រឹក​ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ​២០១៦​នេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ក្រោម​កិច្ច​ដឹកនាំ​ប្រជុំ​របស់​ឯ​.​ឧ​នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯ​.​ឧ​បណ្ឌិ​តឃឹម ប៊ុន​សុង  អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដើម្បី​ពិនិត្យ​ពិភាក្សា អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ខេត្ត​និង​ពិនិត្យ ពិភាក្សា ការអនុម័ត​លើ​ផែន ការ​សកម្មភាព​ប្រចាំ​ឆ្នាំ​២០១៦ របស់ មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​រដ្ឋបាល​ខេត្ត​សៀមរាប​និង​ពិនិត្យ​ពិភាក្សា អនុម័ត​លើ​សំណើ​សុំ​តែងតាំង​មន្ត្រីរាជការ​ស៊ីវិល ចំនួន​០៥​រូប​មក​ពី​រចនាសម្ព័ន្ធ​មន្ទីរ​ក្នុង​ខេត្ត​និង បញ្ហា​ផ្សេងៗ ។  ក្នុងនោះដែរ​ក៏​មាន​ការអញ្ជើញ ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ជាតិ​អប្សរា​និង អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយករង​រដ្ឋបាល​សាលាខេត្ត ទីចាត់កា​រទាំង​៦ របស់​រដ្ឋបាល​សាលាខេត្ត អាជ្ញាធរ​ក្រុង ចូលរួម​ផង​ដែរ  ។​

​ បន្ទាប់ពី​ការពិនិត្យ​កូរ៉ុម សមាសភាព​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រួចមក ឯ​.​ឧ​នូ ផល្លា បាន​មានប្រសាសន៍ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត សមាជិក​កិច្ចប្រជុំ​ក៏​បាន​ធ្វើ​ការត្រួតពិនិត្យ និង ពិភាក្សា​ទៅ​តាម​របៀបវារៈ​នៃ​កិច្ចប្រជុំ​បាន​គ្រោងទុក ។

​ បន្ទាប់ពី​ការអនុម័ត​ទៅ​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ ទី​២៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ ទី​២​រួចមក កិច្ចប្រជុំ​បាន​ធ្វើ​ការត្រួត​ពិនិត្យ ពិភាក្សា លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​មេសា​ឆ្នាំ​២០១៦ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត ក្នុងនោះ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​លើកឡើង​នូវ​ចំណុច​មួយ​ដោយ​ផ្តោត​អំពី បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ទៅលើ​ល្បែងស៊ីសង គ្រឿងញៀន​អំពី​បញ្ហា​រង្វាន់​លើកទឹកចិត្ត  បញ្ហា​ទឹក​ស្អាត និង​ការគ្រប់គ្រង​បុរាណ​ដ្ឋា​ន​ជាដើម ។

​ក្នុងនោះ​ដែរ​ឯ​.​ឧ​ បណ្ឌិ​តឃឹម ប៊ុន​សុង​ក៏​បាន​ធ្វើ​ការបកស្រាយ​បំភ្លឺ​ដល់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ ខេត្ត​ដោយ​បាន គូសបញ្ជាក់ថា ក្នុងនាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​ការបង្ក្រាប​នូវ​ល្បែងស៊ីសង និង​គ្រឿងញៀន​ដូច​ភ្លៀងរលឹម​ព្រមទាំង​បាន​ធ្វើ​ការបង្ក្រាប​ទីតាំង​កាស៊ីណូ​ ដ៏​ធំ​មួយ​នៅ​កណ្តាល​ក្រុង​សៀមរាប ហើយ ចំពោះ​ការផ្តល់​ប្រាក់រង្វាន់​ដល់​មន្ត្រីរាជការ​សាលាខេត្ត​ក៏​បាន​ធ្វើ​ ការបែងចែក​ជូន​ដល់​មន្ត្រីរាជការ​រួចរាល់​ផងដែរ ។ ក្នុងនោះ​ឯកឧត្តម​បណ្ឌិត​ក៏​បាន​អនុញ្ញាត​ឲ្យ​បណ្តា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ដែល​មាន​ការពាក់ព័ន្ធ​បាន​ធ្វើ​ការបកស្រាយ បំភ្លឺ​នូវ​រាល់​បញ្ហា ដែល​បាន​លើកឡើង​របស់​សមាជិក​ក្រុម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ អាណត្តិ​ទី​២​នេះ​ផង​ដែរ ។

​ ឆ្លង​តាម​ការបកស្រាយ​របស់​អស់លោក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​រួចមក   មាន​មតិ​បូក​សរុប​នៃ​កិច្ចប្រជុំ​នោះ  ឯ​.​ឧ​នូ ផល្លា ក៏​បាន​បញ្ជាក់​អំពី​លទ្ធផល​ដែល​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ដែល​បាន​អនុម័ត​ទៅលើ​លទ្ធផល​នៃ​កិច្ច​ពិនិត្យ ពិភាក្សា​ទៅ​តាម​របៀបវារៈ​ដែល​បាន​គ្រោងទុក ដោយ​ក្នុង​សង្កត់ធ្ងន់​ចំពោះ​មន្ទីរ​មាន​ការពាក់ព័ន្ធ ត្រូវមាន​វិធានការ​ធ្វើ​ការដោះស្រាយ​ប្រកប​ទៅ​ដោយ​សន្តិវិធី ។  ដោយឡែក​ចំពោះ របៀបវារៈ​មួយ​ចំណុច ស្តី​ពី​ការពិនិត្យ ពិភាក្សា អនុម័ត​លើ​សំណើរ​សុំ​តែងតាំង​មន្ត្រី​រាជការ​ស៊ីវិល ក្នុង​រចនាសម្ព័ន្ធ​មន្ទីរ​អង្គភាព​ចំនួន​០៥​រូប ដោយ​បាន​ធ្វើ​ការប្រជុំ​ជាសម្ងាត់​ផងដែរ ។ ក្នុងនោះ​ឯកឧត្តម​ក៏​បាន​ធ្វើការ​ជម្រុញ ដល់​មន្ទីរ អង្គភាព​មាន​សមត្ថកិច្ច​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​ សន្តិសុខ​ទេសចរណ៍ ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា និង បំបាត់​នូវ​ល្បែងស៊ីសង​និង​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​ផង​ដែរ ។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈ​អភិបាលខេត្ត និង ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ជាតិ​អប្សរា និង អាជ្ញាធរ​ក្រុង ដែល​បាន​ចូល​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​២៤​នេះ  ដែល​កាន់​ធ្វើឲ្យ​មាន​ការ​ប្រសើរ​ឡើង​ថែម​ទៀត ក្នុង​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ និង រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ៕

​ដោយ​(​លុច​ណា​ម​)​សៀមរាប​

 

20160507 (1) 20160507 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.