ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​រដ្ឋមន្ត្រី វង សូ​ត​៖ រាជរដ្ឋាភិបាល​នៅតែ​ផ្តល់​ការឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ អំឡុង​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ ទោះ​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ នា​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក វង សូ​ត ខណៈ​លោក​នាំយក​ទេយ្យទាន​ប្រគេន​ដល់​ព្រះសង្ឃ និង​នាំយក​អំណោយ​ចែកជូន​ដល់​ប្រជាជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន ៣០០​គ្រួសារ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សិរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា គ្រោះទឹកជំនន់ ដែល​កម្ពុជា​ទទួល​រង​គ្រោះ នាពេលនេះ ក៏​ជា​បញ្ហា​ប្រឈម​មួយ​គួរឲ្យ​បារម្ភ ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល នៅតែ​ផ្តល់​ការឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩​។ ក្រៅពីនោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​នៅ​ជួយ​អន្តរាគមន៍​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ទៀត​ផង​ដែរ ដូចជា​តាមរយៈ​ការផ្តល់​អំណោយ​សង្គ្រោះបន្ទាន់​ជាដើម​។​

​លោក​បាន​បន្ថែមថា បញ្ហា​សុខភាព និង​សុវត្ថិភាព គឺជា​កាតព្វកិច្ច​ដ៏​សំខាន់​បំផុត​មួយ ជាពិសេស​ក្នុងដំណាក់កាល​កំពុងរ​ង​គ្រោះ​ដោយ​ទឹកជំនន់​នេះ គឺ​ប្រជាពលរដ្ឋ​ត្រូវ​តែ​រក្សា​សុខ​ភាព និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ក៏​ដូចជា​សុខភាព និង​សុវត្ថិភាព​គ្រួសារ​ឱ្យ​បានល្អ ចៀសវាង​នូវ​កា​ប៉ះពាល់​ដល់​សុខភាព និង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​

​លោក វង សូ​ត បាន​បន្តថា ប្រជាជន​ទាំងអស់​ក៏​កុំ​ភ្លេច​ការពារ​នូវ​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ព្រោះថា បើ​ទោះបីជា​កំពុង​ប្រឈម​នឹង​បញ្ហា​គ្រោះ​ទឹកជំនន់​ក្តី ក៏​កម្ពុជា​មិនទាន់​មាន​សុវត្ថិភាព​ទាំងស្រុង​ពី​ជំងឺ​កូវី​ដ​១៩ នៅឡើយ​នោះទេ​។​

​អំណោយ​ដែល​ឯកឧត្តម​នាំយកទៅ​ចែកជូន មានដូចជា អង្ករ មី ក្រមា ភួយ មុង និង​ថវិកា​ជាដើម សរុប​ជា​ទឹកប្រាក់​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​។​

​រដ្ឋមន្ត្រី វង សូ​ត បាន​បន្ថែមថា ប្រជាពលរដ្ឋ ក៏​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​អនាម័យ​កន្លែង​រស់នៅ អនាម័យ​ចំណីអាហារ បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ បរិភោគ​ទឹកស្អាត ទឹក​ដាំ​ពុះ ទទួលទានដំណេក​ក្នុង​មុង ជាដើម​។​
​បន្ទាប់ពី​ពិធី​ប្រគេន​-​ប្រគល់ និង​ទទួល​ទេយ្យទាន និង​អំណោយ​នេះ​ទៅ លោក​រដ្ឋមន្ត្រី វង សូ​ត និង​ប្រតិភូ​, តំណាង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ក៏​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង ពិនិត្យមើល​ស្ថានភាព​ប្រជាជន​នៅតាម​ផ្ទះ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សិរី​សោ​ភណ្ឌ ខេត្ត​បន្ទាយមានជ័យ និង ពិនិត្យមើល​អំពី​ដំណើរការ​នានា​ពាក់ព័ន្ធ នឹង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.