ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន ផ្តល់​ស្បៀង និង​គ្រឿងឧបភោគ​បរិភោគ​ជូន​រដ្ឋបាល​សាលា​ស្រុក​វាលវែង សម្រាប់​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ លោក​វរសេនីយ៍ឯក ចាន់ តារា អនុប្រធាន​នាយកដ្ឋាន​តំណាង ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក បាន​នាំយក​ស្បៀង និង​គ្រឿងឧបភោគ បរិភោគ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជូន​ដល់​រដ្ឋបាល​សាលា​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​អង្គភាព​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៥ ប្រចាំ​ច្រក​ព្រំដែន​ថ្ម​ដា នា​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ សម្រាប់​យក​ចែកជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​គ្រួសារ​នគរបាល ដែល​ទទួល​ការប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមកនេះ​។​

​លោក​វរសេនីយ៍ឯក ចាន់ តារា បាន​ថ្លែងថា ស្ថិតក្នុង​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា និយាយ​រួម​ដោយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ ក្នុងនោះ​មាន​ស្រុក​វាលវែង​ផង បាន​ទទួល​រង​ជំនន់​ទឹកភ្លៀង ធ្វើឱ្យ​ប្រជាពលរដ្ឋ​យើង​ជួប​បញ្ហា​ហានិភ័យ និង​ជួប​កង្វះខាត ស្បៀង​។​

​ដោយ​មើលឃើញ​អំពី​លក្ខណៈ​បែបនេះ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចាត់តាំង​ប្រតិភូ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក បាន​នាំយក​ស្បៀង និង​គ្រឿងឧបភោគ បរិភោគ គឺ​សម្រាប់​រដ្ឋបាល​សាលា​ស្រុក​វាលវែង រួមមាន អង្ករ​ចំនួន​១០​តោន មី​១០៨​កេស​ធំ ទឹកត្រី​១០០​យួរ ទឹកស៊ីអ៊ីវ​១០០​យួរ និង​ត្រីខ​ចំនួន​២០​កេស​ធំ និង​សម្រាប់​អង្គភាព​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៨២៥ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ ប្រចាំ​ច្រក​ព្រំដែន​ថ្ម​ដា រួមមាន​អង្ករ ចំនួន​២៥០០​គីឡូក្រាម និង​មី​១០​កេស​ធំ ជា​ការរួមចំណែក​ដោះស្រាយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នេះ​។​

​តាមរយៈ​នេះ​លោក​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​ការ​សួរសុខទុក្ខ​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឧត្តមសេនីយ៍ឯក លៀង ភារម្យ និង​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស អង្គភាព​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៨២៥ ត្រូវ​ប្រមូលផ្តុំ​កម្លាំង​នៅ​ហ្នឹង​កន្លែង លើកកម្ពស់​អនាម័យ ដើម្បី​ចូលរួម បង្ការ​ទប់ស្កាត់​អំពី​ជំងឺឆ្លង ក្រោយ​ពី​ទឹក​ស្រ​ក និង​ត្រៀម​អន្តរាគមន៍​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី និង​ជាមួយ​ប្រទេស​ជិតខាង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​លោក ហេង សុភា​ណា អភិបាល នៃ​គណៈ​អភិបាល​ស្រុក​វាលវែង ជួសមុខ​ឱ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​ប្រជាពលរដ្ឋ​ស្រុក​វាលវែង បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត​នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ប្រតិភូ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ដែល​បាន​ផ្តល់​នូវ​អំណោយ​ជា​ស្បៀង និង​គ្រឿងឧបភោគ បរិភោគ​មក​ដល់​រដ្ឋ​បាល​សាលា​ស្រុក​វាលវែង និង​អង្គភាព​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៥ ប្រចាំ​ច្រក​ព្រំដែន​ថ្ម​ដា​។​

​ទឹកចិត្ត​សប្បុរសធម៌​របស់​នាយ​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ជាតិ ដែល​តែងតែ​យកចិត្តទុកដាក់​សន្តោស​ប្រណី​អាណិត​ស្រឡាញ់​ដល់ ប្រជាពលរដ្ឋ និង​កងកម្លាំង​នគរបាល​គ្រប់ៗ​រូប​។ លោក​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​វាលវែង បាន​សន្យាថា នាំយក​ស្បៀង និង​គ្រឿងឧបភោគ បរិភោគ​ទាំងអស់នេះ បន្ត​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ស្រុក ដែល​ពួកគាត់​កំពុងតែ​ជួប​កង្វះខាត ស្បៀង​នា​អំឡុង​ជំនន់​ទឹកភ្លៀង​ផង​និង​ការរីក​រាលដាល នៃ​វីរុស​កូវី​ដ​១៩​ថែម​ទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.