ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ប្រគល់​អំណោយ អង្ករ មី ទឹក​សុទ្ធ និង​សម្ភារៈ​ផ្សេង​ទៀត​ដល់​តំណាងរាស្ត្រ​យក​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ប្រគល់ជូន​ដំណោយ​របស់​សម្តេច និង សម្តេច​ធម្ម​វិសុទ្ធ​វ​ង្សា សៅ ទី ហេង​សំរិន ព្រមទាំង​បាន​ពី​ការចូលរួម​របស់​សប្បុ​រស​ជន​ផ្សេងៗ មានដូចជា អង្ករ​ចំនួន ២០០​តោន មី​ចំនួន ២៨០៨ កេស ទឹក​សុទ្ធ​ចំនួន ១៤០០ កេស និង​ត្រីខ ចំនួន ១០០ កេស ដល់​តំណាងរាស្ត្រ​ដើម្បី​យក​ទៅ​ចែកជូន​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ធម្មជាតិ​ជំនន់​ទឹក​ក​ភ្លៀង តាម​ខេត្ត​មួយចំនួន​មាន​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត ប៉ៃលិន ជា​ដើម​នោះ​។​

​ក្នុង​ពិធី​ប្រគល់​អំណោយ នៅឯ​គេហដ្ឋាស​សម្តេច ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៨​តុលា​នេះ សម្តេច​អ​គ្គមហាព​ញ​ចក្រី ហេង សំរិន បាន​សម្តែង​ការសោកស្តាយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង​អាយុជីវិត ខូចខាត​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ ដោយសារ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​នេះ និង​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ ដែល​បាត់បង់​អាយុជីវិត​នៅក្នុង​គ្រោះ​ធម្មជាតិ​នេះ​។​

​ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​កោតសរសើរ​ដល់​តំណាងរាស្ត្រ​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​កងកម្លាំង​ប្រដាប់​គ្រប់​លំដាប់ថ្នាក់ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា នា​ពេលកន្លងមក និង​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​កិច្ចការ​នេះ​ទៀត រហូត​ដល់​ស្ថានភាព​អាកាសធាតុ​ល្អប្រសើរ​ឡើងវិញ ហើយ​ពលរដ្ឋ​បាន​វិល​ត្រលប់​ទៅ​កាន់​លំនៅដ្ឋាន ផ្ទះសម្បែង ដោយ​សុវត្ថិភាព​។​

​ក្នុងនាម​រដ្ឋ​សភា និង​ខ្លួន​សម្តេច​ផ្ទាល់ សម្តេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​បាន​ឧបត្ថម្ភ​ដល់​រាជរដ្ឋាភិបាល ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​សម្តេច​បាន​លើកឡើង​ថា​នោះ​ជា​កាយវិការ​ដ៏​ប្រពៃ​នេះ​បង្ហាញ​ពី​វប្បធម៌​ចែករំលែក សាមគ្គីភាព និង​ការរួបរួម​គ្នា​របស់​ប្រជាពលរដ្ឋ ដែល​ជានិច្ចកាល​តែងតែ​ជួយ​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​កាលៈទេសៈ លំបាក គ្រោះអាសន្ន ដូចជា​ការប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូវី​ដ​-១៩ ជាដើម​។​

​ដោយសារ​កម្ពុជា​អាច​ប្រឈម​នឹង​ព្យុះ បង្ក​ឲ្យមាន​ភ្ញៀវ​ធ្លាក់​បន្ថែម​ទៀត​នៅ​តំបន់​មួយ​ចំនួន រហូត​ដល់​ថ្ងៃ​ទី​២១​តុលា​ខាង​មុខ​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកទឹកចិត្ត​ដល់​តំណាងរាស្ត្រ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ រួម​នឹង​ប្រជាពលរដ្ឋ បន្តសកម្មភាព​ការពារ អន្តរាគមន៍ និង​ប្រុងប្រយ័ត្ន​បន្ថែមទៀត ដើម្បី​ជ​ញ្ចៀ​ស​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ពី​គ្រោះធម្មជាតិ​នេះ​។​

​សម្តេច​បាន​លើក​ចិត្ត​ដល់​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ស្ថាប័ន​ជំនាញ​គ្រប់​ជាន់ថ្នាក់​បន្ត​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព ទ្រព្យសម្បត្តិ និង​សុខភាព​ប្រជាពលរដ្ឋ កំពុងស្នាក់នៅ​ទីទួល​សុវត្ថិភាព​ជា​បណ្តោះអាសន្ន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.