ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន ៣,៣៨៤​គ្រួសារ នៅ​ខណ្ឌ​ដង្កោ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ចំនួន​៣,៣៨៤​គ្រួសារ​។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅជាប់​ក្លោងទ្វា​វត្ត​រតនតេជៈ ហៅ​វត្ត​កំពង់​ក្តុល សង្កាត់ សាក់​សំពៅ រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​ខណ្ឌ​ដង្កោ​នេះ មាន​ភូមិ​ចំនួន​៤២ និង​សង្កាត់​ចំនួន​១១ ដោយ​មាន​ផ្ទះ​ចំនួន​៤,៩៦៥​ខ្នង ជន់​លិច និង​ពលរដ្ឋ​ចំនួន​៥,៥៨៧​គ្រួសារ (​ស្មើនឹង​២៣,៥២០​នាក់​) រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ​។

​ក្នុងចំណោម​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខណ្ឌ​ដង្កោ​ទាំង​៥,៥៨៧​គ្រួសារ​នេះ គឺ​បាន​ចែក​ជូន​រួចរាល់​ចំនួន​២,២០៣​គ្រួសារ និង​នៅ​សល់​៣,៣៨៤​គ្រួសារ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ចុះ​ចែកជូន​ដោយ​ផ្ទាល់​នៅ​ព្រឹក​នេះ​។​

​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​សំដែង​នូវ​ក្តីរីករាយ​ដែល​បាន​អញ្ជើញ​មកជួ​ប​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅពេលនេះ ហើយ​ក៏​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ​ផង​ដែរ​។

​សម្តេច​បន្ត​ទៀត​ថា ថ្ងៃ​នេះ​សម្ដេច​អញ្ជើញ​មក​ក្នុងនាម​តំណាង សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាំនាំ​នូវ​អំណោយ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ផង និង​មាន​អំណោយ​រួម​ចំណែក​របស់​កាកបាទ​ក្រហម​កម្ពុជា​ផង​ដែរ​។ សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​បាន​មាន​ប្រសាស៍ថា ទោះ​ជា​អំណោយ​នេះ តិចក្តី ច្រើនក្តី នេះ​គឺជា​ការចូលរួម​ចំណែក​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​នេះ​។
​សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​បណ្ដា​សប្បុរសជន​ទាំងឡាយ​ដែល​បាន​ចូលរួម​សប្បុរសធម៌​ជាមួយនឹង​រាជរដ្ឋាភិបាល​ក៏ដូចជា​កាកបាទក្រហម​កម្ពុជា​កន្លងមក ក្នុង​ការជួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​នាពេលនេះ​។​
​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​បន្ត​ការយកចិត្តទុកដាក់​ថែរក្សា​សុខភាព ជាពិសេស​រួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដែល​ប្រទេស​យើង​មិន​ទាន់​រួច​ផុត​នៅឡើយ និង​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក្នុងអំឡុងពេល​ដែល​មាន​ទឹកជំនន់​នេះ​ជា​ពិសេស​កូន​តូចៗ ជន​ចាស់ជរា ត្រូវ​ថែរក្សា​សុខភាព​តាមរយៈ​ការហូប​ស្អាត ផឹក​ស្អាត​ការរស់នៅ​មាន​អនាម័យ​ជា​ពិសេស​ពេល​ដែល​ទឹក​ស្រក​ទៅនោះ​។​

​អំណោយ​សម្តេច​តេជោ ហ៊ុន សែន ដែល​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៣,៣៨៤​គ្រួសារ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គី​ឡូ​, មី​១​កេស​, ទឹកត្រី​៣​ដប​, ទឹក​ស៊ី​អ៉ីវ​៣​ដប​, ទឹកបរិសុទ្ធ​១​កេស​, ឃី​ត​១ (​មុង​១ ភួយ​១ ខ្នើយ​១ កន្ទេល​១), ថវិកា ៥​ម៉ឺន​រៀល​។ ជាមួយគ្នា​នោះ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ​ផងដែរ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ មី​១​កេស​, ត្រីខ​១​យួ (១០​កំប៉ុង​), ទឹកបរិសុទ្ធ​១​កេស​។ ចំណែក​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ទទួលបាន ១០០​លាន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.