ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

​លោក គង់ ចិន្តា ត្រួវបាន​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន​

​លោក គង់ ចិន្តា ត្រួវបាន​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ប៉ៃលិន (​មន្ទីរអប់រំ​ចាស់​) មាន​រៀបចំ​ពី​ធី​ប្រកាស​តែងតាំង​អនុប្រធាន​មន្ទីរ​១ រូប និង​ប្រគល់​ភារកិច្ច​ជូន​ប្រធានការិយាល័យ​២​រូប  នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន ដែល​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​លោក​ប្រធាន​អនុប្រធាន មន្ទីរ​អង្គភាព​ក្នុង​ខេត្ត លោកគ្រូ អ្នកគ្រូ​ជាច្រើន​នាក់​ផង​ដែរ ។​

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ វិស័យ​អប់រំ​ក្នុង​ខេត្ត​ប៉ៃលិន បានកើត​តាំងពី​ឆ្នាំ​១៩៩៦ គ្រា​នោះ​មាន​គ្រូ​ចំនួន​១៤​នាក់​ប៉ុណ្ណោះ ហើយ​ទីតាំង​សាលារៀន គឺ​យក​រោង​សិប្បកម្ម បន្ទាយ​ទាហាន មាន​សិស្ស​តែ​៥២២​នាក់​ទេ ។ ពេលបច្ចុប្បន្ន បុគ្គលិក​ក្នុង​ក្របខ័ណ្ទ​សរុប​ទូទាំង​ខេត្ត​ចំនួន​៧៣៦​នាក់ ក្នុងនោះ​ស្រី​៣០៤​នាក់  ដោយ​ចែក​ជា មន្ត្រីរដ្ឋបាល ថ្នាក់​មន្ទីរ  ហើយ​មាន​ការិយាល័យ​ជំនាញ​០៨​ការិយាល័យ របស់​មន្ទីរ​អប់រំ  ក្នុងនោះ​មាន​ក្រុង​០១ ស្រុក​០១ ។​

​លោក​បន្ត​ទៀត​ថា ៖ នៅ​ឆ្នាំ​សិក្សា​កន្លងទៅនេះ លទ្ធផល​ប្រឡង​ជាប់​មធ្យមសិក្សា​បឋមភូមិ មាន​ចំនួន​៤២៨​នាក់​, ស្រី​២២៦​នាក់ ស្មើ​និង​៩៣,០៤​ភាគរយ  និង​លទ្ធផល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ លើក​ទី​០១ មាន​ចំនួន​៨៦​នាក់ ,​ស្រី​៨០​នាក់ ស្មើ​និង​៣៦,៤៤​ភាគរយ  លើក​ទី​០២ ចំនួន​៤៥​នាក់ ស្រី​១៥​នាក់ ស្មើ​និង​២៧,៧៧​ភាគរយ ។​

​លោក ចា​វ ខាន់ នាយករង​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​បាន​អាន​ដី​ការតែងតាំង និង​ប្រគល់​ភារកិច្ច​ជូន មន្ត្រីរាជការ​លេខ​១៩៨៥/២០១៤​ដក​.​ខ​ប​ល ចុះ​ថ្ងៃ​ទី​២​ខែធ្ឆូ​ឆ្នាំ​២០១៤​របស់​សាលាខេត្ត​ប៉ៃលិន​ប្រការ​១.​សម្រេច ត្រូវបាន តែងតាំង​លោក គង់ ចិន្តា ឋានន្តរស័ក្កិ គ្រូបង្រៀន​កម្រិត​ឧត្តម​ថ្នាក់លេខ​៨​នៃ​ក្របខ័ណ្ឌ​គ្រូបង្រៀន កម្រិតឧ​ត្ត​ម​ជា​អនុប្រធាន​មន្ទីរអ​ប់​រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន ដែល​ពី​មុន​លោក​ជា​ប្រធាន ការិយាល័យ រដ្ឋបាល បុគ្គលិក និង​បណ្តុះបណ្តាល នៃ​មន្ទីរ​អប់រំ​ខេត្ត​ប៉ៃលិន ។​ប្រការ​២ សម្រេច​ប្រគល់​ភារកិច្ច​ជូន​លោក ពុធ វណ្ណៈ ឋានត្តរស័ក្តិ គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ថ្នាក់​លេខ​៧ ជា​ប្រធាន​ការិយាល័យ​ផែនការ និង​គ្រប់គ្រង​ជំនួយ និង​លោក ពិន តា​រ៉ា ឋានត្តរស័ក្តិ គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ថ្នាក់​លេខ​៨ ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល បុគ្គលិក និង​បណ្តុះបណ្តាល នៃ​មន្ទីរ​អប់រំ​ខេត្ត​ប៉ៃលិន ។​

​លោក គង់ ចិន្តា ដែល​ទើប​ឡើង​ថ្មី បានធ្វើការ​ប្តេជ្ញា​ថា​៖​គោរព និង​អនុវត្ត​ន៏ គោលនយោបាយ​ចក្តុ​កោណ​របស់​រាជរដ្ឋាភិបាល​និតិកាល​ទី​៥ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។ គោរព អនុវត្ត​ន៏​គោលនយោបាយ​អប់រំ ច្បាប់ លិខិត​បទដ្ឋាន​នាៗ ពិសេស​កំនែ​កំរង់​៨​ចំណុច​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។​

​គោរព អនុវត្ត​ន៏ ការចង្អុលបង្ហាញ​របស់​ឯកឧត្តម​អភិ​បាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន  ហើយ​សួ​ម​សច្ចា​ថា មិន​ប្រព្រិត្ត​នូវ​អំពើ​ទាំងឡាយណា ដែល​បង្ក​ឲ្យមាន​ផលប៉ះប៉ល់ អវិជ្ចមាន​ដល់​អង្គភាព ពិសេស​ខូចខាត​ផលប្រយោជន៏ជាតិ និង​ប្រជាជន​, រក្សា​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ការងារទទួល​បានជោ​គ​ជ័យ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម កើត សុធា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ឲ្យដឹងថា​៖  វិស័យ​អប់រំ ជា​វិស័យ​មួយ ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​អភិ​វឍ្ឍន៏​ប្រទេសជាតិ ហើយ​ឯកឧត្តម​អភិបាលខេត្ត​ប៉ៃលិន​បាន​ជំរុញ​ដល់​លោកគ្រូ អ្នកគ្រូ​ត្រូវ​ពង្រឹង​ការអប់រំ​ដល់​សិស្សានុសិស្ស​នៅ​ថ្នាក់​មូលដ្ឋាន ជាពិសេស​នៅ​តំបន់​ដាច់​ស្រ​យ៉ាល​ដើម្បីឲ្យ​សិស្សានុសិស្ស​ទទួលបាន​ចំណេះ​ពិត​ប្រា​ដក ព្រោះ​សិស្ស​ភាគច្រើន​នៅតាម​ទីជនបទ​គឺ​ភាគច្រើន​គឺ​មិន​សូវ​បាន​រៀនសូត្រ ច្រើន​នោះ​ទេ​គឺ​ខ្លះ​ដោយសារ​ជីវភាព​និង​ខ្លះទៀត​សាលារៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ​មិន​អាច​ទៅ​រៀន​បាន​។​

​លោក​បាន​អំពាវនាវ​ដល់​មាតា​បិតា​សិស្ស​ត្រូវ​រួមចំណែក​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ក្នុង​ការអប់រំ​កូនចៅ​ដើម្បីឲ្យ​ពួកគេ​ទទួលបាន​ចំណេះដឹង និង​សីលធម៌​ល្អ​ក្នុង​ការរស់នៅ​ក្នុង​សង្គម ជាពិសេស​គឺ​អាច​ទទួល​បាន​ការងារ​ល្អ​ទៅ​ថ្ងៃ​អនាគត ៕
​រិទ្ធ ចំរើន​

2014_12_23c4 (1) 2014_12_23c4 (10) 2014_12_23c4 (2) 2014_12_23c4 (3) 2014_12_23c4 (4) 2014_12_23c4 (5) 2014_12_23c4 (7) 2014_12_23c4 (8)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.