ក្លឹបអ្នកកាសែតឯករាជ្យលោក ហ៊ុន សុខាស្នើសុំឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធផ្តល់យុត្តិធម៌ដល់ ក្រុមអ្នកកាសែត ដែលត្រូវបាននគរបាលក្រុងកំពង់ឆ្នាំងប្តឹងធ្វើការចោទប្រ កាន់ពីបទរារាំងការងារ ។ ក្លឹបអ្នកកាសែតឯករាជ្យក្រោយ ពីបានទទួលនូវការស្នើសុំរបស់ក្រុមអ្នកកាសែតនៅខេត្តកំពង់ឆ្នាំង និងបានធ្វើការស៊ើបអង្កេតនូវដំណើរឿង ដែលពួកគេគ្រប់រូបកំពុងរងគ្រោះ និងមើលឃើញយ៉ាងច្បាស់ថាមួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកសារព័ត៌មាន កំពុងប្រឈមមុខផុយស្រួយជាមួយក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ និងក្រុមបទល្មើសផ្សេងៗ ពិសេសរឿង រ៉ាវមិន ប្រក្រតីពាក់ព័ន្ធនិងមន្ត្រីសមត្ថកិច្ចថ្នាក់ក្រោមមួយចំនួនតូច នៅទូ ទាំងតាមបណ្ដាខេត្ត-ក្រុង ដែលអ្នកសារព័ត៌មានទទួលការកំរាមកំហែង ប្ដឹងពីបទជំរិតទារប្រាក់ឬកំហែងយករហូតជាប់ពន្ធនាគារ ។ ក្លឹបអ្នកការសែតឯករាជ្យ បានសម្ដែងការបារម្ភពីសុវត្ថិភាពក្នុងនាមជាអ្នកសារព័ត៌មាននៅកម្ពុជា បន្ទាប់ពីអ្នកសារព័ត៌មានមួយចំនួន ត្រូវបានក្រុមអ្នករកស៊ីឈើខុសច្បាប់ និងក្រុមបទល្មើសនេសាទសម្លាប់។លើសពីនេះ ទៅទៀត អ្នកសារព័ត៌មានមួយចំនួន ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដោយចោទប្រកាន់ពាក់ព័ន្ធពីបទកំហែងយកប្រាក់និង បទ ផ្សេងៗ ជាច្រើនទៀតផងដែរ ។
អ្នកកាសែតមកពីស្ថាប័ន ផ្សេងៗ គ្នានៅក្នុងទូទាំងប្រទេសកម្ពុជាដែលជាសមាជិកក្លឹបអ្នកកាសែតឯករាជ្យ ទទូចឲ្យស្ថាប័នមានសមត្ថកិច្ច បង្ហាញនូវតម្លាភាពក្នុងការអនុវត្តច្បាប់ចៀ សវាង ធ្វើឲ្យប៉ះពាល់ដល់អាជីពរបស់អ្នកសារព័ត៌មាននិងស្នើសុំ ផ្ដល់យុត្តិធម៌ឲ្យក្រុមអ្នកកាសែតគ្រប់រូប ដែល ងាយរងគ្រោះ។
ជាក់ស្ដែងកាលពីវេលាម៉ោងប្រមាណជាង៩យប់ថ្ងៃទី៨ខែធ្នូឆ្នាំ២០១៤ មានប៉ូលិសក្រុងកំពង់ឆ្នាំងមួយក្រុមដែលដឹកនាំដោយលោកហង្ស ប៊ុនហាក់ អធិការរងក្រុងកំពង់ឆ្នាំងចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ឆែកឆេរ គ្រឿងញៀននិងអាវុធជាតិផ្ទុះស្ថិតនៅចំណុចខាងមុខអាហារដ្ឋាន យីហោបុរីស្ថិតក្នុងភូមិមុងបារាំងសង្កាត់ប្អេរក្រុងកំពង់ឆ្នាំង ។ ក្នុងការចុះអនុវត្តច្បាប់នាខណៈនោះក៏បានឃាត់ខ្លួនក្មេងស្រីម្នាក់ធ្វើឲ្យ អ្នកធ្វើដំណើរតាមផ្លូវមានការភ្ញាក់ផ្អើលឆោរឡោកើតឡើងហើយបាយរាយ ការណ៏ប្រាប់អ្នកសារព័ត៌យើងបានទៅដល់ក៏បានសាកសួរទៅ សមត្ថកិច្ចទាក់ទងនិងការឃាត់ខ្លួនក្មេងស្រីខាងលើ ។ ប៉ុន្តែសមត្ថកិច្ចហាក់បីដូចជាមានការលាក់លៀមមិនបានឆ្លើយតបទៅនិងសំនួរ អ្នកយកព័ត៌មានឡើយបែរជាលោកហង្ស ប៊ុនហាក់ បានប្រើពាក្យសម្តីគំរាមឲ្យប្រយ័ត្ន!ខ្លួននិងបញ្ចេញឮកពារយ៉ាងច្រឡោត តោងដូចមានគំនុំមកលើអ្នកសារព័ត៌មានថែមទៀតផងដោយ មិនផ្តល់ព័ត៌មានឲ្យឡើយទើបធ្វើឲ្យទិដ្ឋភាពក្នុងហេតុការណ៏នោះកាន់តែមានកា រភ្ញាក់ផ្អើលឆោរឡោរឹតតែខ្លាំងឡើងៗ ។
ក្រុមអ្នកយកព័ត៌មានដែលចុះទៅយកព័ ត៌មានខាងលើនេះមាន លោកអ៊ឹម សុភីអ្នកយកព័ត៌មានបណ្តាញទូរទស្សន៍អប្សារា ANN លោក ប៊ុត ពុទ្ធី អ្នកយកព័ត៌មានកាសែតតាព្រហ្មលោក នូវ សុផា និពន្ធនាយកកាសែតអ្នកស៊ើបអង្កេត ។ នៅក្នុងហេតុការណ៏នោះ បានធ្វើឲ្យប្រជាពលរដ្ឋមានការរិះគន់និងងឿងឆ្ងល់ថា សមត្ថកិច្ចដែល ឃាត់ខ្លួនក្មេងស្រីពេលអ្នកសារព័ត៌មានទៅដល់ ហេតុអ្វីបានជាមិនឲ្យថតយក រូបភាព និងផ្តល់ព័ត៌មានពាក់ព័ន្ធពីដំណើររឿងក្នុងការឃាត់ខ្លួន ហើយបែរជាប្រើពាក្យ សំដីគំរាមអ្នកសារព័ត៌មានឲ្យប្រយ័ត្ន!ខ្លួនទៅវិញ។
ក្រោយបែកធ្លាយព័ត៌មានខាងលើ ដឹងដល់អ្នកការសែត លោក ហង្ស ប៊ុនហាក់ ប៉ូលិសក្រុងកំពុងឆ្នាំងមួយនេះ បានដោះលែងក្មេងស្រីទាំងតក់ក្រហល់ ព្រោះថា ខ្លាចមានរឿងកាន់តែធ្ងន់ធ្ងរថែមទៀត ។ ក្លឹបអ្នកកាសែតឯករាជ្យយល់ឃើញថា ចំណាត់ការសមត្ថកិច្ចនគរបាលដែលចុះអនុវត្តច្បាប់បែរជាធ្វើឲ្យប្រ ជាពលរដ្ឋមានការភ័យខ្លាចនិងធ្វើការារាំងមិនឲ្យអ្នកយកព័ត៌មានព្រមទាំងព្យាយាមលាក់អាថ៌កំបាំង ទើបជារឿងមិនប្រក្រតីក្រុមអ្នកកាសែតសំណូមពរដល់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងគួរត្រួតពិនិត្យសារឡើងវិញនិងចាត់ វិធានការហ្មឺងម៉ាត់ក្នុងការអនុវត្តច្បាប់ឲ្យបានប្រសិទ្ធិភាពខ្ពស់ ។
ក្រុមអ្នកកាសែតក៏អំពាវនាវដល់ស្ថាប័ន មានសមត្ថកិច្ចគ្រប់ថ្នាក់បង្ហាញនូវតម្លាភាពក្នុងការ អនុវត្តច្បាប់ដោយចៀសវាងភាពមិនប្រក្រតីនៃការ អនុវត្តច្បាប់ដែលនាំឲ្យប៉ះពាល់ដល់អាជីពអ្នកសារព័ត៌មាន ។ ក្នុងពេលជាមួយគ្នាក្រុមអ្នកកាសែតក៏ទទូចជា ថ្មីម្តងទៀតចំពោះអ្នកសារព័ត៌មាននៅកម្ពុជាទាំង អស់ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជី វៈក្នុងពេលបំពេញការងារដើម្បីចៀសវាងរាល់ទង្វើទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានផងដែរ ៕




