ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

ប្រជាពលរដ្ឋ​ក្នុងភូមិ​អង្កោល មានប្រតិកម្ម​ខណៈ​បុគ្គល​មួយ​គ្រួសារ​ចាក់​លុប​ស្រះ​ទឹក​សាធារណៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កំពុង​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ពុះកញ្ជ្រោល ខណៈ​បុគ្គល​មួយ​គ្រួសារ​ជួល​រថយន្ត​ដឹក​ដី​ទៅ​ចាក់​លុប​ស្រះ​ទឹក​ដែល​ពួកគាត់​ធ្លាប់​ប្រើប្រាស់​ជិត​៣០​ឆ្នាំ កន្លងមក​។​

​ការផ្ទុះ​តវ៉ា​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២០ ត្រង់​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង ស្ថិតក្នុង​ភូមិ ឃុំ ខាងលើ​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ​បានឲ្យដឹងថា ស្រះ​ទឹក​នេះ​មាន​ទំហំ​ប្រមាណ​ជាង​៦០០​ម៉ែត្រការ៉េ ដោយ​ពួកគាត់​បាន​ប្រើប្រាស់​រួមគ្នា​ចាប់តាំងពី​ឆ្នាំ​១៩៩៤ រហូតមក​ទល់​បច្ចុប្បន្ន តែ​ពេល​នេះ​ត្រូវបាន​ពលរដ្ឋ​មួយ​គ្រួសារ​ហៅ​រថយន្ត​ដឹក​ដី​មក​ចាក់​បំពេញ​ដើម្បី​ក្រសោប​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ផងដែរ​ថា ដើមឡើយ​ស្រះ​ទឹក​ខាងលើ មុន​ដំបូង​ជា​ដីស្រែ​របស​ប្រជាពលរដ្ឋ​ឈ្មោះ ជួង ហាយ រស់នៅ​ក្នុង​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដោយ​គាត់​បាន​លក់​ទៅឲ្យ​បងថ្លៃ នៅ​ឆ្នាំ​១៩៩៤ ដើម្បី​ជី​កកាយ​យក​អាចម៍ដី​ចាក់​ក្នុង​ស្រែអំបិល​។​លុះ​ក្រោយ​ពី​ជីក​កាយ​ក្លាយ​ជា​រណ្តៅ​ស្រះ​ដ៏​ធំ បងថ្លៃ​ក៏​ប្រគល់​ទៅឲ្យ​ម្ចាស់​ដី និង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​វិញ​សម្រាប់​យក​ទឹក​ក្នុង​ស្រះ​ប្រើប្រាស់​ទាំងអស់គ្នា​រហូត​មកដល់​សព្វថ្ងៃ​។​ស្រាប់តែ​ពេល​នេះ​ដី​ឡើងថ្លៃ​ក៏​មាន​ពលរដ្ឋ​មួយ​គ្រួសារ​បាន​ជួល​រថយន្ត​ដឹក​ដី​មក​ចាក់​បំពេញ​ស្រះ ដោយ​សំអាង​លើ​ឯកសារ​ទិញ​លក់​កាលពី​ឆ្នាំ​១៩៩៤ ដើម្បី​ក្រសោប​យក​ស្រះ​ទឹក​ដែល​ពលរដ្ឋ​ក្នុង​ភូមិ​ធ្លាប់​ប្រើប្រាស់​តែម្តង​។​

​ទាក់ទិន​នឹង​ការចាក់​លុប​ស្រះ​ទឹក​បង្ក​ឲ្យមាន​ការ​តតាំង​ដាក់គ្នា​យ៉ាង​ពុះកញ្ជ្រោល ស្ថិត​ក្នុង​មូលដ្ឋាន​ខាងលើ​នេះ គេ​ហាក់​ពុំ​ទាន់​ឃើញ​អាជ្ញាធរ ឬ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ធ្វើការ​សម្របសម្រួល​បញ្ចប់វិវាទ​នៅឡើយិ​។​

​ពាក់ព័ន្ធ​នឹង​ករណី​លុបអណ្តូង​ខាងលើ លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​តាម​បណ្តាញទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២០​ថា ស្រះ​ទឹក​ដែល​គេ​ចាក់ដី​លុប​នេះ គេ​មាន​លិខិត​ទិញ​លក់​ត្រឹមត្រូវ ដូច្នេះ​ឲ្យគេ​ចាក់លុប​ទៅ​ក៏​មិន​អី​ដែរ​….​ដោយឡែក​ចំពោះ​អ្នកកាសែត ទាំងអស់​បើ​ទៅ​ថត​ផ្តិត​យក​រូបភាព សូម​កុំ​ញុះញង់​ឲ្យគេ​ឈ្លោះ​គ្នា​ឲ្យសោះ​…!!?.​។​

​ជុំវិញ​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ បាន​ប្រាប់​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ដដែល​ថា បើ​មាន​ករណី​លុប​ស្រះ​ទឹក​សាធារណៈ​ពិតមែន លោក​នឹង​ជំរុញ​ទៅ​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ចុះទៅដោះស្រាយ​ភ្លាមៗ ដោយ​មិន​អាច​ទុក​យូរ​បាន​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.