ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​ឯកឧត្តម វេង សាខុន បានអនុញ្ញាត​ឲ្យ​លោក​Wang Binam អគ្គនាយក​ក្រុមហ៊ុន​ធៀន ធៀន និង​សហការី​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​កសិកម្ម​នៅ កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ÷​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នា​រសៀល​ម៉ោង​១៦:០០ ថ្ងៃ​ចន្ទ ៦​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាត​ឱ្យ​លោក Wang Bingham អគ្គនាយក​ក្រុមហ៊ុន​ធៀន ធៀន និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រជាជន​ចិន​ដែល​តែងតែ​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​មក​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម​ដោយ​ភាគី​ចិន​បាន​បង្កើន​បរិមាណ​នៃ​ការនាំ​ចូល​អង្ករ​កម្ពុជា​រហូតដល់ ៥០០​ពាន់​តោន និង​ថ្មីៗ​នេះ​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ចេញ​ចេកអំបូង​លឿង និង​ស្វាយ​ស្រស់​ឆ្ពោះ​ត្រង់​ទៅ​កាន់​ប្រទេស​ចិន​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​ប្រមូល​ទិញ កែច្នៃ វេច​ខ្ចប់ និង​នាំចេញ​ផ្លែឈើ​ស្រស់​កម្ពុជា​ចេញ​ទៅ​ប្រទេស​ចិន​របស់​ក្រុមហ៊ុន ឯកឧត្តម​រដ្ឋមន្ត្រី​ស្វាគមន៍ និង​គាំទ្រ ហើយ​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គម្រោង​វិនិយោគ​នេះ​គឺ​ពិតជា​ស្របតាម​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ក្រសួង​ក្នុង​ការជំរុញ​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក​តាមរយៈ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការកែច្នៃ វេច​ខ្ចប់ និង​នាំចេញ ដែល​ទាំងអស់​នេះ​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​។

​លោក Wang Bingham បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​ដែល​បាន​ចំណា​ពេលវេលា​ដ៏​មាន​តម្លៃ​ទទួល​ជួប​រូប​លោក​នារ​សៀ​នេះ​។ លោក​បាន​បញ្ជាក់ថា បន្ទាប់ពី​បាន​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​ផលិតផល និង​គុណភាព​នៃ​ផ្លែស្វាយ មៀន ខ្នុរ ធុរេ​ន ដូង​ក្រអូប និង​ក្រូចថ្លុង​របស់​កម្ពុជា លោក​ពិតជា​មាន​ការជឿ​ជាក់​ថា​នឹង​ទទួល​ការគាំទ្រ និង​មាន​ទីផ្សារ​ខ្ពស់​នៅ​ប្រទេ​ចិន​នាពេលដែល​ក្រុមហ៊ុន​ដាក់​លក់​នៅលើ​ប្រព័ន្ធ​ទីផ្សារ​ពាណិជ្ជកម្ម​ព័ត៌មាន​វិជ្ជា​ផ្ទាល់​របស់​ក្រុមហ៊ុន​។ ហើយ​ដើម្បី​ឱ្យ​គម្រោ​នេះ​ទទួលបាន​ជោគជ័យ លោក​អគ្គនាយក​ក៏​បាន​ស្នើ​សុំ​យោបល់ និង​អនុសាសន៍​ពី​ឯកឧត្តម​រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ប្រមូល​ទិញ និង​នីតិវិធី​នៃ​ការនាំចេញ​ផលិតផល​ខាងលើ​ទៅ​ប្រទេស​ចិន​។

​ជា​ការឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​សហការ​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា អគ្គនាយកដ្ឋាន​កសិកម្ម នាយកដ្ឋាន​សហប្រតិបត្តិ​កា​អន្តរជាតិ និង​នាយកដ្ឋាន​កសិឧស្សាហកម្ម សិក្សា​ស្វែង​យល់​បន្ថែម​អំពី​សក្តានុពុល​នៃ​ផលិតកម្ម​ឈើហូប​ផ្លៃ​ខាងលើ រួច​រៀបចំ​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង ដើម្បី​ក្រសួង​មានលទ្ធភាព​អាច​ជួយ​សម្របសម្រួល​ក្នុងការ​ធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍ និង​ជា​ពិសេស​នីតិវិធី​នៃ​ការនាំចេញ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.