ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

ព្រះសង្ឃ និង ពុទ្ធ​បរិ​ស​ទ័ ធ្វើការ​តវ៉ា​ទាមទារ​នូវ​យុត្តិធម៌​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​០៧​ខែ មីនា ឆ្នាំ​២០១៦​នេះ ព្រះសង្ឃ និង ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ព្រះ​ឥ​ន្ធ​កោសី​យ៍ ក្រុង ខេត្ត​សៀមរាប​ប្រមាណ​ជាង​១០០​នាក់ បាន​និមន្ត​មក​ធ្វើ​ការតវ៉ា​ឲ្យ​អាជ្ញាធរខេត្ត ជួយ​រក​នូវ​យុត្តិធម៌ ចំពោះ​ការតែងតាំង​លោក​ចៅអធិការ​វត្ត​ថ្មី​និង សុំឲ្យ​ធ្វើ​កិច្ច​ដំណើរការកសាង​ព្រះ​រូប​បដិមាករ​ដ៏​ធំ​ឲ្យបាន​រួចរាល់ ដើម្បី​ទុក​តំកល់ ជាទី​សក្ការៈ​នៅក្នុង​វិមាន​សង្ឃ នៃ​ទី​វត្ត​ព្រះ​ឥ​ន្ធ​កោសី​យ៍​។​ក្នុងការ​តវ៉ា​នេះ​ក្រោម​ការ​និមន្ត​ដឹកនាំ​របស់​ព្រះ​ភិក្ខុសង្ឃ ព្រះនាម​អ៊ុន សម្ផស្ស​បាន​ចូលជួប​ឯ​.​ឧ​(​ប៊ុន ថា​ប្ញ​ទ្ធិ​)​អភិបាលរង​ខេត្ត​ដោយមាន ព្រះ​វត្តមាន របស់​ព្រះគ្រូ​ប្រាសាទ​រង្សី ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប និង អស់លោក​លោកស្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​មួយ ចំនួន​ផង​ដែរ ។​

​តាម​សង្ឃដិការ​បស់ភិក្ខុ​អ៊ុន សម្ផស្ស​បាន​បញ្ជាក់​ពី​គោលបំណង របស់​ព្រះសង្ឃ និង ពុទ្ធបរិស័ទ សុំ​ធ្វើ​ការជួប​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍ និង ដោះស្រាយ​អំពី​អធិក​រ ដែល​បាន​កើតឡើង​នៅក្នុង​ទី​វត្ត​ព្រះ​ឥ​ន្ធ​កោសី​យ៍ ក្រោយពេល​ដែល​ព្រះ​សុ​មង្គល​សិលា​ចារ្យ​ឥន្ទ​កេសរោ ពេជ្រ សន ព្រះ​មេគណ​ខេត្ត ទទួល​អនិច្ច​ធម៌ ទៅ ក្នុង​ទី​វត្ត​តែង​មាន​ភាព​មិន​ចុះសម្រុង​គ្នា​ទាំង​ព្រះសង្ឃ និង ពុទ្ធបរិស័ទ ។ ក្នុងនោះដែរ ភិក្ខុ អ៊ុន សម្ផស្ស និង ប្រជា​ពុទ្ធបរិស័ទ ក៏​បាន​ធ្វើ​ការចោទប្រកាន់​ទៅលើ ភិក្ខុ​ចាន់ សុវណ្ណ​និង ភិក្ខុ ក្រួច សុ​មាន ជា​លេខា ព្រះ​មេគណ ខេត្ត​ដែល​បាន​ទទួល​អនិច្ច​ធម៌​ទៅ​ព្រមទាំង​បក្ខពួក បាន​ធ្វើឲ្យ​មាន​រឿង​មិន​ប្រក្រតី​ក្នុង​ទី​វត្ត​នៅ​ពេល​ដែល​វត្ត​គ្មាន ចៅអធិការ​គ្រប់គ្រង​វត្ត​បាន​ធ្វើ​ការដេញ​ភិក្ខុ​សាមណេ ចំនួន​៤​អង្គ​ចេញពី​វត្ត​ដោយ​មិនដឹង​ពី​មូលហេតុ​។​ចំពោះ ការតែងតាំង​ភិក្ខុ​ចាន់ សុវណ្ណ​ឬ​ភិក្ខុ​ក្រួច សុ​មាន​នោះ​ភិក្ខុ​អ៊ុន សម្ផស្ស​និង ព្រះសង្ឃ ពុទ្ធ​បរិ​សទ័​ចំណុះជើងវត្ត មិន​គាំទ្រ បេក្ខភាព​ទាំងពីរ​អង្គ​នេះ​ឡើង ។​

​ដោយ​មូលហេតុ ព្រះ​ភិក្ខុ ចាន់ សុវណ្ណ បាន​ចាកចេញ​ចោល​វត្ត​អស់​រយៈពេល ១១​ឆ្នាំ ទៅ​រស់នៅ​សហរដ្ឋអាមេរិក គឺ​ពុំ​អាច​មក​គ្រប់គ្រង​កន្លែង​សុំ​សីល និង គរុ​ភ័ណ បាន​ឡើយ​ហើយ​ចំពោះ ភិក្ខុ ក្រួច សុ​មាន បាន​ធ្វើឲ្យ​បាត់បង់​បច្ច័យ​របស់​បុណ្យ​ព្រះ​សព​ព្រះ​មេគណ​ខេត្ត​ចំនួន​៥៥​លាន​៦​សែន​២​ពាន់​រៀល និង ប្រាក់​ដុល្លា ចំនួន ១​ពាន់​៦៦១​ដុល្លា ដោយ​មិន​ដឹង​មូលហេតុ ។​ភិក្ខុ​អ៊ុន សម្ផស្ស​ក៏បាន​មាន​សង្ឃដិកា​យ៉ាង ទទូច ចំពោះ​បញ្ហា​ការកសាង​ព្រះ​រូ​បដិមាករ​ធ្វើ​អំពី​ស្ពាន់​ដ៏​ធំ ទុក​តំកល់​សម្រាប់​ទីសក្ការៈ​នៅក្នុង​ទី​វត្ត​ព្រះ​ឥ​ន្ធ​កោសី​យ៍ ដែល​បាន​កសាង​បាន​ប្រមាណ​៨០%​ហើយ​ត្រូវបាន​សម្តេច​សង្ឃរាជ ទេព វង្ស ធ្វើ​ការហាមឃាត់ មិន​ឲ្យ​យក រូ​បដិមាករ​ធ្វើ​ពី​ស្ពាន់​ដាក់តាំង​គោរពបូជា​នៅក្នុង​ទី​វត្ត​ព្រះ​ឥ​ន្ធ​កោសី​យ៍ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន​ព្រះ​មេគណ​ខេត្ត​ដោយ​ទី​វត្ត​នេះ​ជា​វត្ត​បុរាណ មាន​ប្រាសាទ​ទៀតផង​។​ក្នុងនោះដែរ​ក៏​មាន​បងប្អូន​ពុទ្ធបរិស័ទ​យើង​ក៏​បាន​លើក នូវ​សំណូមពរ សម​បន្ត​កសាង​ឲ្យបាន​រួចរាល់​ផងដែរ​។​

​មាន​ថេរ​ដិកា​នោះ​ដែរ ព្រះគ្រូ​ប្រាសាទ​រង្សី ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប ក៏​បាន​គូសបញ្ជាក់ថា​ចំពោះ​បញ្ហា​អធិករ​ដែល​កើតឡើង​នៅក្នុង​ទី​វត្ត​នោះ​ភិក្ខុសង្ឃ និង ពុទ្ធបរិស័ទ ត្រូវតែ​រៀបចំ​នូវ​ឯកសារ​ឲ្យបាន​ត្រឹម ត្រូវ ទាំង​បញ្ហា​បុគ្គល​ដើម្បី​ដាក់​ជូន​មក​គណៈសង្ឃ​វិន័យ ឬ អនុគណ​ក្រុង ដើម្បី​ធ្វើ​ការដោះស្រាយ​ទៅតាម​ក្រឹត្យ ក្រម​ធម៌​វិន័យ​របស់​ព្រះសង្ឃ​តែ​ចំពោះ​អាជ្ញាធរ គឺ​បាន​ត្រឹមតែ​ជា​អ្នកសម្របសម្រួល​និង ធ្វើ​ការផ្សះផ្សារ ដើម្បី​ក្នុង ផលប្រយោជន៍ ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​យើង​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​។​

​មានប្រសាសន៍​នោះដែរ​ឯ​.​ឧ ប៊ុន ថា​ប្ញ​ទ្ធិ ក៏​បាន​គូសបញ្ជាក់ថា​គោលជំហរ​របស់​ខេត្ត សូម​គាំទ្រ​នូវ​រាល់ ការកសាង​របស់​ព្រះសង្ឃ និង ពុទ្ធបរិស័ទ ទៅ​លើ​សមទ្ធិ​ផល​ក្នុង​វត្ត​និង ទីសាធារណៈ ពីព្រោះថា វិស័យ​ព្រះពុទ្ធ សាសនា នៅពេល​បច្ចុប្បន្ន​នេះ គឺជា​យន្តការ​មួយ​ក្នុង​ការទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា កម្សាន្ត នៅ​តាម​ទី​វត្ត​អារាម ដែល​មាន​អាយុកាល​ចំណាស់ៗ សំខាន់​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​និង បណ្តា​ខេត្ត ផ្សេងៗ​ទៀត ។​

​ឯកឧត្តម​ក៏បាន​ជម្រាប​ដល់​ភិក្ខុសង្ឃ និង ពុទ្ធបរិស័ទ​ផងដែរ​ថា​រាល់​ការកសាង​យើង​ត្រូវធ្វើ​ទៅតាម ដំណាក់កាល និង ជ្រើសរើស​ពេលវេលា​ឲ្យ​សមស្រប​ណាមួយ ដែល​ធ្វើឲ្យ​កិច្ចការរបស់​យើង​ទទួលបាន​ជោគជ័យ​។ ម្យ៉ាងទៀត​កិច្ចការ​ទាំងនេះ ក៏​ត្រូវ​យើង​ធ្វើការ​ផ្សាភ្ជាប់​ទៅនឹង​ក្រុមការងារ​ថ្នាក់ជាតិ​ក្នុង​ផលប្រយោជន៍​ដល់​សង្គមជាតិ ក៏​ដូច​ក្នុង​ទី​វត្ត​របស់ខ្លួន​ផងដែរ ។​

​ឯ​.​ឧ​ប៊ុន ថា​ប្ញ​ទ្ធិ​ក៏​បាន​លើក​ផង​ដែរ​ចំពោះ​បញ្ហា​អធិក​រ ដែល​កើត​នៅក្នុង​ទី​វត្ត គឺ ជា​លក្ខណៈ​បុគ្គល ហើយក៏​ជា​កិច្ចការ​របស់​ព្រះសង្ឃ​ដូច​តាម​សង្ឃដិការ​បស់​ព្រះអនុគណ​ក្រុង​បានលើកឡើង ។ ដូច្នេះ​អាជ្ញាធរខេត្ត គឺជា​អ្នក​ធ្វើ​ការសម្របសម្រួល​ប្រកប​ទៅ​ដោយ​សន្តិវិធី​។ ឯកឧត្តម​ក៏​បាន​បន្តទៀតថា ដោយ​មើល ឃើញ​នូវ​កង្វះ​នៃ​ការគ្រប់គ្រង​ព្រះសង្ឃ​ក្នុង​ទី​វត្ត​ព្រះ​ឥ​ន្ធ​កោសីយ៍​មន្ទីរ​បាន​តែងតាំង​ចៅ​អធិការ​ស្តីទី ដែល​មាន​ព្រះនាម​ភិក្ខុ​ចាន់ សុវណ្ណ​ជា​បណ្តោះអាសន្ន ដើម្បី​រងចាំ​ក្រសួង​ចេញ​សេចក្តីប្រកាស តើ​តែងតាំង​ភិក្ខុ​អង្គណា​ក្រោយពេល​គណៈកម្មការ​ធ្វើកា​រ​ជ្រើសរើស​និង​វាយតម្លៃ ឬ ក៏​យក​ព្រះសង្ឃ​ពី​វត្ត​ផ្សេង​មក​ធ្វើ​ចៅអធិការ​វត្ត​ក្នុង​ការបញ្ចប់​អធិករ​ក្នុង​ទី​វត្ត​នេះ​ក៏​មាន​ផងដែរ​។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន ធ្វើការ​ពាំនាំ​នូវ​សំណើ និង សំណូមពរ​របស់​ព្រះ សង្ឃ និង ពុទ្ធបរិស័ទ​ជូន​ដល់​អភិបាលខេត្ត ក្នុងការ​ជម្រុញ​ឲ្យ​សម​ទ្ធិ​ផល​ដែល​យើង​បាន​កសាង​នេះ សម្រេចបាន​ដោយ​ជោគជ័យ​និង ទទួលបាន​ផល​អនុ​សង្ឃ​ស្មើៗ​គ្នា​ផង​ដែរ ៕
​ដោយ​(​លុច​ណា​ម​)​សៀមរាប​

 

20160308d (1) 20160308d (2) 20160308d (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.