ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៥ ទិវា​អន្តរជាតិ​នារី ៨ មិនា​ឆ្នាំ​២០១៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​៖ កម្លាំង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៥ ទិវា​អន្តរជាតិ​នារី​៨​មិនា​ឆ្នាំ​២០១៦​ក្រោម​ប្រធានបទ​«​វិនិយោគ​លើ​សមភាព​យេនឌ័រ​ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»,​នៅវេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៦ នៅ​បញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ។​

​ឯកឧត្ដម​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​អញ្ជើញ​ជា​ធិបតី​ភាព និង​មាន​ការចូលរួម​ពី​សំណាក់​មេបញ្ជាការរង នាយរង​សេនាធិការដ្ឋាន ប្រធាន​និង​អនុប្រធាន​មន្ទីរ នាយ នាយរង ការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និង​ស្នាក់​ការ​សន្តិសុខ និង​អស់លោក លោកស្រី អ្នកនាង​កញ្ញា ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ជាច្រើនរូប​ទៀត​។​

​កងរាជអាវុធហត្ថ​តែងតែ​ប្រារព្ធ​ពិធី​អបអ​សាទរ​នេះ​ជា​រៀងរាល់​ឆ្នាំ​ដែល​ចូលរួមចំណែក​អបអរសាទរ​ទិវា​ជា​ប្រវត្តិសាស្ត្រ​នារី​នៅលើ​សកលលោក ក៍​ដូច​ជា​នារី​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​ការទាមទារ​អោយ​មាន​ការលើក​កំពស់ សិទ្ធិ សេរីភាព របស់​ស្ត្រី​និង​កុមារី អោយ​ស្មើភាព​គ្នា​និង​បុរស​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានរៀបចំ​ជា​អំណោយ​ជូន​ដល់​នារី​អាវុធហត្ថ​ចំនួន​១៨ នាក់ ក្នុង​១​នាក់​ទទួលបាន សា​រ៉ុង​១ កន្សែងពោះគោ​ចំនួន​១ និង​ថវិកា ចំនួន​៨​ម៉ឺន​រៀល​។ ចំណែក​នារី ជា​ភរិយា​របស់​អាវុធហត្ថ​ទទួលបាន​នូវ​បាច់ផ្កា​ពី​ស្វាមី​ជា​កាដូរ​អនុស្សាវរីយ៍​ផងដែរ ៕

 

 

20160308c (1) 20160308c (2) 20160308c (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.