សកម្មភាពជីករណ្តៅដីរបស់បុរសម្នាក់ឈ្មោះ រ៉ា មិនទាន់មានច្បាប់អនុញ្ញតនៅតែបន្តជីកបន្ទាប់ពីមន្ត្រីជំនាញទៅហាមឃាត់ ក្រោយមន្ត្រីជំនាញចេញមកវិញក៍ធ្វើសកម្មភាពដដែល ។
សកម្មភាពជីកនេះត្រូវបានធ្វើឡើងជាច្រើនថ្ងៃមកហើយនៅចំនុចក្នុងភូមិព្រែហូពីរ ឃុំព្រែកហូ ស្រុកតាខ្មៅ ខេត្តកណ្តាល។
ការជីកនេះកន្លងទៅជីកយ៉ាងស្ងៀមស្ងាត់ គ្មានការរំខានពីមន្ត្រីជំនាញឡើយ ។ តែក្រោយបែកព័ត៌មានតាមរយ:អ្នកភូមិនិងអ្នកសារព័ត៌មាន ក៏បានផ្អាកមួយភ្លែត នៅពេលមន្ត្រីជំនាញចុះទៅឃាត់ព្រោះមិនទាន់មានច្បាប់ ហើយក៏ជីកវិញក្រោយមន្ត្រីជំនាញត្រឡប់មកវិញ ។
ជាក់ស្តែង ជំនាញចុះទៅហាម២ដងដោយសារមានការអន្តរាគមពីថ្នាក់ដឹកនាំក្រសួងហើយនៅថ្ងៃទី២៦ ខែកុម្ភ: នេះគេក៍ជីកឡើងវិញដោយមិនក្រែងញញើតនោះទេ។
លោក ចក់ គង់ ប្រធានមន្ទីរជំនាញរ៉ែខេត្តកណ្តាលកន្លងទៅលោកថាមន្ទីរនិងចុះពិនិត្យបើករណីគ្មានច្បាប់យើងអនុវត្តតាមនិតិវិធី គ្មានការជីកណាមួយគ្មានច្បាប់ទេនិងមិនបានកំណត់សួយសារឡើយ តែក្រោយមក បែជាឈ្មួញឈ្មោះរ៉ាជីកយ៉ាងរំភើយ ៕
សហការី




