កណ្តាល ៖ នៅព្រឹកថ្ងៃចន្ទ័ ទី៧ ខែមិនា ឆ្នាំ២០១៦ នៅសាលាខេត្តកណ្តាលបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព មានកិច្ចប្រជុំបូកសរុបលទ្ធផលកាងារប្រចាំឆ្នាំ២០១៥ និងប្រគល់បណ្ណ័សរសើរដល់រដ្ឋបាល ឃុំ សង្កាត់ ក្នុងការប្រឡងប្រណាំងអនុវត្តគោលនយោបាយស្តីពីភូមិ ឃុំមានសុវត្ថិភាពក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភារុណ អភិបាលខេត្តកណ្តាលនិងឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ាវ ចំរើន ប្រធានស្នងការខេត្តកណ្តាលក្រសួងមហាផ្ទៃ ។
ឯកឧត្តម ម៉ៅ ភារុណ អភិបាលនៃគណអភិបាលខេត្ត ព្រមទាំងមានការចូលរួមស្នងការ ស្នងការរង អធិការ អធិការរង មេប៉ុស្តិ៍កងរាជអាវុធហត្ថ យោធា អភិបាលស្រុក អភិបាលស្រុករង និងមេឃុំ ទាំង១៦ឃុំ របស់ខេត្តកណ្តាជាច្រើនចូលរួម។
ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ាវ ចំរើន ប្រធានស្នងការនគរបាលខេត្តកណ្តាល បានឡើងធ្វើមតិសំណេះសំណាលស្វាគមន៏ និងរាយការណ៏បូកសរុបលទ្ធផលអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងផ្សព្វផ្សាយការប្រឡងប្រណាំងភូមិ ឃុំមានសុត្ថិភាពឆ្នាំ២០១៥កន្លងមកជូនគណអធិបតីជ្រាប និងបានរាយកាណ៏ពីបទល្មើសនានា មានការថយចុះ៣០% នៅក្នងខេត្តកណ្តាល ។
លោកស្នងការរងនគបាលខេត្តកណ្តាល បានរាយការណ៏លំអិតស្តីពីសកម្មភាពអនុវត្តកន្លងមកនៅតាមភូមិ ឃុំ និងក្រុង ស្រុកទាំង១៦ឃុំរបស់ខេត្តកណ្តាល ដល់គណអធិបតីតមកឯកឧត្តមនាយឧមសេនីយ៍ អ៊ាវ ចំរ បានធ្វើការបូកសរុបនិងវាយតំលៃការងារអនុវត្តរយៈពេលកន្លងមកមានការកោតសរសើរ និងបានដាក់ផែនការសំរាប់អនុវត្តនៅតាមបណ្តាលភូមិឃុំនិងប៉ូស្តិ៍រដ្ឋបាលមានការខិតខំប្រឹងប្រែងក៏ដូចជាការយកចិត្តទុក្ខដាក់ពីសំណាក់មេឃុំមេប៉ុស្តិ៍ អធិការដ្ឋាននគរបាលស្រុកនីមួយៗដោយមានការកិច្ចការសហការល្អពីថ្នាក់ខេត្តខេត្តស្នងការដ្ឋាននគរបាលខេត្តនិងចុះតាមមូលដ្ឋានដែលបានដៅទុកដើម្បីអប់រំឲ្យប្រជាពលរដ្ឋឲ្យបានយល់ច្បាស់អំពីគោលនយបាលភូមិ ឃុំមានសុវត្ថិភាព និងការបើកសួរដេញដោលពីសំណាក់អ្នកបានចូលរួម និងមានអ្វីត្រូវដោះស្រាយ ឬមានអ្វីមិនអាចដោះស្រាយ បានត្រូវឡើងរបាយការណ៏ទៅថ្នាក់ខេត្ត រឺទៅថ្នាក់ក្រសួង។ ហើយឯកឧត្តមបានដាក់ផែនការធ្វើយ៉ាងណាការពារឲ្យខានតែបាននៅថ្ងៃមុខខែក្រោយឆ្នាំក្រោយត្រូវខិតខំធ្វើការនេះនូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់វណ្ណៈជាតិសាសព័តសំបុលរវាងមតិរិះគន់ពីឬមតិអន្តរជាតិ និងអង្កការក្រៅរដ្ឋាភិបាលហើយទាំងអស់នេះក៏ជាបទបញ្ជាពីប្រមុខរដ្ឋាភិបាលផងដែរ ។ ឯកឧត្តម ម៉ៅ ភារុណ បានចែកបណ្ណ័សរសើរដល់មេឃុំមេប៉ូស្តិ៍រដ្ឋបាលទាំង១៦ឃុំ៕
ដោយ ហុក វិបុល



