ព្រៃវែង ៖ កាលពីវេលាម៉ោង៨ : ០០នាទី ព្រឹកថ្ងៃទី០៥ មិនា ២០១៦ ឯកឧត្តមនាយឧត្តសេនីយ៍ ឆៃស៊ី ណារឹទ្ធ អគ្គស្នងការរងនគបាលជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេតសាវឿនអគ្គស្នងការនគបាលជាតិបានអញ្ញើញចូលរួមកម្មវិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផល មួយកន្លែង ដែលស្ថិតនៅក្នុងវត្តគាំប្រដឺសស្ថាន ក្នុងភូមិគាំប្រដឺសឃុំដំ រីពួនស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងមានមន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិមកចូលរួមយ៉ាងច្រើនកុះករ ។
មានវត្តមានក្នុងឱកាសនោះ មានលោកអភិបាលនៃគណអភិបាល ឌុច គន្ធារ ព្រមទាំងវត្តមានលោកអធិការ នៃអធិការដ្ឋាននគបាល អ៊ុង ផាន និងក្រុមចុះជួយពង្រឹងកម្លាំងស្រុកស្វាយអន្ទរ និងមានប្រជាពលរដ្ឋចូលរួមប្រមាណជា៥៣០នាក់ បានមកចូលក្នុងទឹកមុខស្រស់ថ្លា រាក់ទាត់ក្រៃលែង ។ បន្ទាប់មក ក៏មានកម្មវិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សព្វបុរសជនដែលមានស្នារដៃ ក្នុងការក៏សាងសមិទ្ធផលនានាក្នុងវត្តផងដែរ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារឹទ្ធ នឹងលោកអភិបាលព្រមទាំងលោកអធិការស្រុក និងក្រុមការងារចុះជួយពង្រឹងកម្លាំងបាននាំយកនូវអំណោយសព្វបុរសធម៌ រួមមានប្រាក់ចំនួន$៣៥០០ដុល្លា ប្រាក់រៀល 1.000.000 និងប្រាក់ជួលរោងចុងភៅអស់ 1200000៛ សម្ពត់ ៥០ ដុំ ជូនតាជីយាយជីចំនួន ៥០ នាក់ សិស្សានុសិស្ស ចំនួន ៥០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០.០០០ ៛ នឹងចែកជូនក្រមារ ១០០ សារុង ១០០ ដល់ថ្នាក់ឃុំផងដែរ៕





