ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

លោក គឹ​ង វណ្ណៈ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ​ដំណាំ​ស្រូវ និង​កសិដ្ឋាន​ចិញ្ចឹម​ទា របស់​ពលរដ្ឋ​ភូមិ​ថ្ម​សិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ លោក គឹ​ង វណ្ណៈ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត និង​ក្រុមការងារ​ក្នុង​ថ្ងៃ​ឈប់សម្រាក​របស់​មន្ត្រីរាជកា​រ បាន​ឆ្លៀតពេល​ចុះ​ពិនិត្យ​ដំណាំ​ស្រូវ និង​កសិដ្ឋាន​ចិញ្ចឹម​ទា របស់​ប្រជាកសិករ ស្ថិតនៅ​ភូមិ​ថ្ម​សិន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុង​ការចុះ​ពិនិត្យ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២០ លោក គឹ​ង វណ្ណៈ បាន​ប្រាប់ឲ្យដឹង​ថា ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ស្រូវ​មាន​ការលូតលាស់​ល្អ ចំណែក​ការចិញ្ចឹម​ទា ក៏​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​ដែរ​កន្លងមក លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​កសិករ​ទាំងនោះ​ខ្ចី ដើមទុន​ដោយ​គ្មាន​ការប្រាក់​ពី​សមាគម មូលនិធិ វ៉ា​យ​អិល​ភី Y.L.P ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​កសិករ​បា​ន​យក​ទៅ​ដាំ​ដុះ​បន្លែ និង​ចិញ្ចឹមសត្វ​មាន​ចំណូល​លើកកម្ពស់​ជីវភាព​គ្រួសារ​។​

​ក្នុងឱកាស​ដើរ​ពិនិត្យមើល​បន្លែ​គ្រប់​មុខ និង​កន្លែង​ចិញ្ចឹមសត្វ​នោះ លោក គឹ​ង វណ្ណៈ បាន​ធ្វើ​ការអប់រំ​ការបណ្ដុះបណ្ដាល​ពី​របៀប​ដាំ​ដុះ​បន្លែ​ជា​លក្ខណៈ​គ្រួសារ និង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ហើយ ក្រៅពី​ការផ្គត់ផ្គង់​ក្នុង​គ្រួសារ​បន្លែ​ធម្មជាតិ​ទាំងនេះ អាច​នាំ​យក​ទៅ​លក់​នៅលើ​ទីផ្សារ ក្នុង​ភូមិ​ឃុំ​ស្រុក​ថែមទៀត​ផង ព្រោះថា​បន្លែ​ទាំងនេះ គ្មាន​ជាតិគីមី​ដែល​មិន​ធ្វើឲ្យប៉ះពាល់ ដល់​សុខភាព​អ្នក​ហូប និង​ម្យ៉ាងទៀត​ជួយ​កាត់បន្ថយ​ការនាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ឲ្យដឹង​ទៀតថា ការងារ​ដាំ​ដុះ​នេះ​អាច​ជា​មុខរបរ​រួមផ្សំ​មួយ នៅ​ពេលទំនេរ​ពី​ការងារ​បង្កបង្កើនផល​ស្រូវ​ក្រុមគ្រួសារ​នី​មួយៗ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ហើយ​សង្ឃឹមថា ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ នាំ​គ្នា​បន្ត​ដាំ​ដុះ​បន្លែ​ផ្លែឈើ​កាន់តែ​ផុលផុស​នាពេលខាងមុខ​។​

​សព្វថ្ងៃ​នេះ​រដ្ឋបាល​ខេត្ត​កំពុង​បង្កើត​ផ្សារ​សហគម​ន៍​មួយ​ស្ថិត​ក្នុង​សួន​មានជ័យ ក្នុងភូមិ ៣ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ឲ្យ​អាជីករ​លក់​ភូមិ​មួយ​ផលិតផល​មួយ​លក់​ក្នុង​ចុង​សប្តាហ៍​គឺ ថ្ងៃ​សុក្រ សៅរ៍ អាទិត្យ​ហើយ​ឲ្យ​ដាក់​លក់​តែ​ផលិតផល​ណា​មាន​សុវត្ថិភាព និង​ផលិតផល​ក្នុងស្រុក​ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ និង​ដើម្បី​លើកស្ទួយ​ផលិតផល​ក្នុងស្រុក​ឲ្យមាន​ទីផ្សារ ហើយ​ភ្ជាប់​ទំនាក់ទំនង​រវាង​កសិក​រអ្នក​ផលិត​ទៅដល់​អ្ន​ក​ប្រើប្រាស់​ចុងក្រោយ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក ដើម្បី​បង្កើន​ការទ​ទួលខុសត្រូវឲ្យ​បាន​មាន​តម្លៃ​បន្ថែម​ទៀត​សម្រាប់​អ្នក​ផលិត​នឹង​ឈ្មួញ​ក្នុង​ស្រុក​។​

​ភូមិ​១​ផលិផ​ល​១ ចង់​បង្ហាញ​ពី​សមទ្ធិ​ផល​ដែល​ជា​ស្នាដៃ​របស់​ខ្មែរ​ផលិត​ក្នុងស្រុក ដើម្បី​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ជាតិ អន្តរជាតិ​ឲ្យបាន​ដឹង​ហើយ​ក៏ ចង់​ទាក់ទាញ​អ្នកវិនិយោគ ក្នុងស្រុក​និង​ក្រៅ​ស្រុក​ឲ្យ ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ផលិតផល ដែល​បង្កើន​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ក៏ដូចជា​ជួយ​ស្វែងរក​ទីផ្សារ​ដល់​អាជីវករ​ដែល​បាន​ផលិត​បាន​ទៀត​ផង​។​

​លោក​អភិបាលរង​ស្រុក​បញ្ជាក់ថា «​ផ្សារ​សហគមន៍​នេះ ក៏​ចង់ឲ្យ​ជនជាតិ​បរទេស​មក​ចាប់អារ​ម្មណ៍​លើ​ផលិតផល​របស់​ខ្មែរ និង​ក៏​ដូច​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ឲ្យគេ​បាន​ស្គាល់​ពី​ស្នាដៃ​របស់​ខ្មែរ​ដែល​បាន​បន្សល់ទុក​តាំងពី​ដូនតា​យើង​ជា​យូរ​មក​ហើយ ពិសេស​យើង​ទាំងអស់គ្នា​ត្រូវ​ជួយ​គាំទ្រ​ផលិតផល​របស់​យើង ជាជាង​គាំទ្រ​ផលិតផល​នៅ​ក្រៅ​ស្រុក ដែល​ជាហេតុ​នាំ​ឲ្យ​អាជីវករ​អ្នក​ផលិត​បាក់​ទឹកចិត្ត​ក្នុង​ការផលិត នឹង​ត្រូវ​ចូលរួម​លុបបំបាត់​ការនាំ​ចូល​ផលិតផល​ចូល​ពី​បរទេស ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ និង​ខ្លួន​យើង​ទៀត​ផង​»​។​

​ភូមិ​១​ផលិតផល​១ ក៏​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ឲ្យ​ជឿជាក់​លើ​អ្នក​ផលិត​ក្នុង​ការច្នៃប្រឌិត​ផលិតផល​១ ឬ​ច្រើន​ប្រភេទ​តាម​បច្ចេកទេស និង​ស្រប​តាម​ភូមិឋាន វប្បធម៌​របស់​ខ្លួន​ប្រកបដោយ​គុណភាព​ដោយ​ប្រើ​វត្ថុធាតុដើម និង​ធនធាន​នៅក្នុង​ស្រុក​ដែល​មាន​ស្រាប់ សម្រាប់​លក់​លើ​ទីផ្សា​ក្នុងប្រទេស និង​អន្តរជាតិ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.