ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​លោកជំទាវ ឃួន សុខ​ដាវី អញ្ជើញ​ជ​អធិបតីភាព​ក្នុង​ឱកាស​ខួប​លើក​ទី​១០៥ នៃ​ទិវា​អន្តរជាតិ​នារី​៨​មិនា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​កណ្តាល​ដោយ​មាន​ការរៀបចំ​ឡើង ដោយ​អាជ្ញា​រធរ​ខេត្ត​កណ្តាល និង​មន្ត្រីរាជកា​គ្រប់​មន្ទីរ​ពាក់ព័ន្ធ សរុប ចំនួន ២០០០ នាក់ អញ្ជើញ​ចូលរួម ។​

​នៅ​ឱកាស​នេះ​លោក​ជុំទាវ ឃុន សុខ​ដាវី បាន​មានប្រសាសន៍ថា​ទិវា​នារី​អន្តរជាតិ ឆ្នាំនេះ​គឺ “​វិនិយោគ​លើ​សមភាព​យេ​ឌ័​រ ដើម្បី​កិច្ច​អភិវឌ្ឍ ប្រកបដោយ​ចីរភាព​” សមភាព​យេ​ឌ័​រ​គឺជា គោលការណ៍​គ្រឹះ ដ៏​សំខាន់​មួយ មាន​នៅ​ក្នុង​រាល់ បទដ្ឋាន​គតិ​យុទ្ធ ពាក់ព័ន្ធ​នឹង​សិទ្ធិ មនុស្ស​ជា​មូលដ្ឋាន​។ គោលបំណង​នៃ សមភាព​យេ​ឌ័​រ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ស្ត្រី មាន​សិទ្ធិ​ស្មើរ​គ្នា នឹង​បុរស ដូចជា សិទ្ធិ​ទទួលបាន​ការងារ​ធ្វើ សិទ្ធិ​ក្នុង​ការសម្រេចចិត្ត​នានា និង​ធានា​ថា​ស្ត្រី​មាន សិទ្ធិ​រួមចំណែក ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ លុបបំបាត់​រាល់​អំពើ ហិង្សា​ក្នុង​គ្រួសារ ការរើសអើង និង​ផ្នត់គំនិត​ចាស់គំរិល ដែល​មាន​មក​លើ​ស្ត្រី “​។​

​លោកជំទាវ​ក៏​បាន​បន្ថែមទៀតថា ដើម្បី​សម្រេចបាន នូវ​គោលដៅ​នេះ កិច្ច​អភិវឌ្ឍ​នានា ត្រូវបាន​ផ្ដល់ នៅ​លទ្ធផល ដូចជា ការលុបបំបាត់​ភាព ក្រីក្រ ពង្រីកពង្រឹង​កំណើនសេដ្ឋកិច្ច ការការពារ​បរិស្ថាន សន្តិភាព និង​យុត្តិធម៌​សង្គម សម្រាប់​ទាំងអស់គ្នា​។​

​ចំណែក​ស្ត្រី​បាន​ដើរតួរ​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​នៅក្នុង​សង្គម​ក៏​ជា​កម្លាំង​ចលករ​មួយ​ដ៏​សំខាន់​រួមចំណែក​ជាមួយ​ដើម្បី​លើកស្ទួយ​វិ​ជ្ជីវៈ និង​អាច​ធ្វើជា​ប្រធាន​ក្រុមហ៊ុន បម្រើរ​ការងារ​ក្នុង​សង្គម​ជាតិ​
​ដើម្បី​ពង្រឹង​យុត្តិធម៌ សង្គម និង​នីតិរដ្ឋ​នៅ​កម្ពុជា ។​

​សូមបញ្ជាក់​ថា នេះ​ជា​ជាក់ស្ដែង​ពី​ភាព​វិជ្ជមាន ដែល​គួរឲ្យគត់សម្គាល់​ជានិច្ច​ចំពោះ​ការចូលរួម​របស់​ស្ត្រី ដែល​មាន​សមត្ថភាព និង​ឆន្ទៈ​ពិតប្រាកដ នៅក្នុង​ការអនុវត្ត​វិជ្ជាជីវៈ​ស្ត្រី​និង​ការជួយ​ទាំង​ក្នុង​គ្រួសារ​និង​ផ្នែក​ក្រៅ​គ្រួសារ​និង​វិស័យ​ច្បាប់​រាជរដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ផ្ដល់​ឱកាស​និង​លើកទឹកចិត្ត​ឲ្យ​ស្ត្រី ចូលរួម​លើ​គ្រប់​វិស័យ​ដូចជា​សេដ្ឋកិច្ច វប្បធម៌ នយោបាយ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ដើម្បី​រួមចំណែក​ដល់​ប្រទេស​កម្ពុជា​ច្ពោះ​ទៅរ​កការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

​នៅ​ទី​បញ្ចប់ លោកជំទាវ ឃួន សុខ​ដាវី បាន​ចែ​អំណោយ​ដល់​ស្ត្រី​ដែល​ចូលរួម​មួយ​នាក់​សា​រ៉ុង​១​ថវិកា​៥០០០០៛ ៕

 

20160305b (1) 20160305b (2) 20160305b (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.