ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សំណេះសំណាល​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ រស់នៅ សហរដ្ឋអាមេរិក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សហរដ្ឋអាមេរិក ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ជួប​សំណេះសំណាល យ៉ាង​ស្និត​ស្នាល​រ៉ាក់ទាក់​ជាមួយ​បងប្អូនជនរួម​ជាតិ​ខ្មែរ​រស់នៅ​ទីក្រុង​Rancho Mirage រដ្ឋ​កាលីហ្វ័រ​ញ៉ាស​ហ​រដ្ឋ​អាមេរិក ប្រមាណ​៥០០​នាក់ មកពី​តាម​បណ្តា​រដ្ឋ​នានា​របស់​សហរដ្ឋអាមេរិក ។

​នៅក្នុង​ពិធី​សំណេះសំណាល​ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ Hyatt Regency Indian Wells ដែល​ជា​ទីកន្លែង​ស្នាក់​អាស្រ័យ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី លោក ជុំ ប៊ុន​រ៉ុង ឯកអគ្គរាជទូត​វិសាមញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​មាន ប្រសាសន៍ថា មកដល់​បច្ចុប្បន្ន​នេះ បងប្អូន​ជនរួមជាតិ​កម្ពុជា ដែល​មក​រស់នៅ​តាម​បណ្តា​រដ្ឋ​នានា​នៅ​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ជាង​កន្លះ លាន​នាក់​រួម​មក​ហើយ​ពោល​គឺ​បងប្អូន​ជនរួមជាតិ​ទាំងនោះ​បាន​រត់​ភៀសខ្លួន​ពី សង្គ្រាម ក្នុង​ឆ្នាំ​១៩៧០​និង​ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ឆ្នាំ​១៩៧៩ ។

​លោក​ឯកអគ្គ​រដ្ឋ​ទួត​មានប្រសាសន៍​បន្ត​ថា បើទោះបីជា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​បាន​ឃ្លាត​ចាក​ឆ្ងាយ​ពី​ស្រុក កំណើត​របស់​ខ្លួន​ក៏​ពិតមែន ប៉ុន្តែ​បងប្អូន​ទាំងអស់​តែងតែ​នឹករលឹក និង​ផ្ញើ​នូវ​ការរួមវិភាគទាន​ជា​ថវិកា ទោះ​តិចក្តី ច្រើនក្តី​ជួយ​ដល់​ការកសាង​នូវ​សមិទ្ធផល​សង្គម​ក្នុងប្រទេស​កម្ពុជា មាន​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស​ផង​ដែរ ។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​បងប្អូន​ជនរួមជាតិ​ខ្មែរ​រស់នៅ សហរដ្ឋអាមេរិក សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន បាន​គូសបញ្ជាក់ថា បញ្ហា​សំខាន់​នៅទីនេះ​គឺ​ធ្វើ​យ៉ាងណា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ ចេះ​គោរព​ស្រឡាញ់​រាប់អាន​គ្នា​ដូច​ជា​បងប្អូន​បង្កើត​ធ្វើយ៉ាងណា​កុំឲ្យ បរទេស​គេ​ជេរ​ដៀង​ត្មេះត​ទៅទៀត ដោយសា​តែ​ការបង្ក​ជម្លោះ​បែកបាក់​គ្នា​ដ៏​យូរលង់​ណាស់​មកហើយ​នោះ​។​

​នៅ​ចំពោះមុខ​បងប្អូន​ជនរួមជាតិ​ទាំងអស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា កម្ពុជា​ធ្លាប់​តែ​ជា​ប្រទេស​មហាអំណាច ឥឡូវ​បាន​ក្លាយទៅជា​ប្រទេស​មួយ​ដែល​មាន​ផ្ទៃ​ដី​ស្ទើរតែ​ប៉ុណ្ណ​បាតដៃ​ដោយសារ តែ​ការបែកបាក់​គ្នា​រវាង​ខ្មែរ​គ្នាឯង ដូចនេះ​ចាប់ពីពេលនេះ​តទៅ ខ្មែរ​ត្រូវតែ​រួម​សាមគ្គី​ជា​កម្លាំង​គ្នា ដើម្បី​ខ្មែរ​គង់​វង់​រីកចំរើន ពោល​គឺ​មិន​ត្រូវ​បង្ក​ជម្លោះ​ជាមួយ​គ្នា បើទោះបីជា​នរណា​មួយ​កាន់​បក្ស​ណា​ក៏​ដោយ ។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បញ្ជាក់ប​ន្ថែ​ម​ថា ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជា​ជាមួយ​និង​សហរដ្ឋអាមេរិក គឺ​មិន​ទាន់​មាន​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​រហូត​ដល់​រាប់ពាន់​លាន ដុល្លា​នោះ​ទេ ពោល​គឺ​ទើបតែ​ពេលនេះ​ដែល​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​មាន​ទំហំ រហូតដល់​ជាង​៣​ពាន់​លាន​ដុល្លា​សហរដ្ឋ ដែល​ផ្ទុយ​ពីមុន មាន​មិន​ដល់​រយ​លាន​នោះទេ កាលពី​អតីតកាល​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បញ្ជាក់ប​ន្ថែ​ម​ថា កម្ពុជា​ចង់បាន​ទំហំ ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ធំ​ជាង​នេះ​ទៅទៀត ពោល​គឺ​មិន​ចង់ឲ្យ​មាន​ទំហំ​ពាណិជ្ជកម្ម​ធំ​ក្នុង​ការនាំ​មុខទំនិញ ពី​អាមេរិក​ទៅ​កាន់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​គឺ​ចង់បាន​ទំហំ​ពាណិជ្ជកម្ម​ពី​កម្ពុជា​នាំ​ទៅ​កាន់​ទីផ្សារ សហរដ្ឋអាមេរិក​កាន់ តែ​មាន​ទំហំ​ធំ​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។

​សម្តេច​តេជោ​មានប្រសាស​ន៍​បញ្ជាក់​បន្ថែម​ថា ក្រៅ​ពី​ទំនាក់ទំនង​ជាមួយ និង​កម្ពុជា​អាមេរិក​នៅ​មាន​ទំនាក់ទំនង​ជាមួយ​និង​បណ្តា​ប្រទេស​អាស៊ាន ដទៃ​ទៀត​ដែល​នោះ​គឺជា​ការ​រួមចំណែក​ដល់​បង្កើន​ទំនាក់ទំនង​របស់​បណ្តា ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក​ទាំងមូល​ផង​ដែរ ។ ជាមួយ​និង​ការ​ថ្លែង​នោះ​ដែរ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ ពី​កត្តា​គន្លឹៈ​សំខាន់ៗ​៤​ដែល​កម្ពុជា​ចូល​សមាជិក​របស់​សមា​គម​ប្រជាជាតិ អាស៊ីអាគ្នេយ៍​ហៅ​ថា​អាស៊ាន​។

​សម្តេច​តេជោ​មានប្រសាស​ន៍​សង្កត់ធ្ងន់​ថា ប្រសិនបើ​កម្ពុជា​មិន​ចូលរួម​ក្នុង​វេទិកា​អាស៊ាន​នោះទេ ហើយ​នៅ​តែ​ឯង​និង​ប្រសិនបើ​មាន​ផលប៉ះពាល់​ណាមួយ​អាស៊ាន​៩​ប្រទេស​គេ​នឹង អោបដៃ​ឈរ​មើល​យើង​ផ្ទុយទៅវិញ​ការដែល​យើង​ចូល​អាស៊ាន​គឺ​យើង​នឹង​ទទួលបាន នូវ​អត្ថន័យ​និង​អត្ថប្រយោជន៍​ធំ​ខ្លាំងណាស់​នៅ​ក្នុង​កិច្ចការពារ ឯករាជ្យ​អធិបតេយ្យ​របស់​កម្ពុជា ៕

 

hunsen2016b (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.