ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បាណន់​សំណេះសំណាល​ ​ជាមួយ​លោកគ្រូ​អ្នកគ្រូ​៨២២​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ​ឆ្នាំ​២០១៦​នៅ​អនុវិទ្យាល័យ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​បាណន់ និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​ម​ន្រី្ត . រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ងី​សែតប្រធាន​មន្ទីរអប់រំ​ ​យុវ​វជន​និង​កីឡា សំណេះសំណាល​ ជាមួយ​លោកគ្រូ​អ្នកគ្រូ​៨២២​នាក់ ។

​ក្នុង​ពិធី​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​បាណន់ បាន​លើកឡើង​នូវ​ចំណុច​កំណែទម្រង់​១​ចំនួន​របស់​រាជរដ្ឋាភិបាល ។  ទី​១ កំណែរ​ទំរង់​ផ្នែក​វិស័យ​អប់់រំ ដែល​ក្រសួង​អប់រំ​ប្រតិភូកម្ម​ជាមួយ​ថ្នាក់ក្រោម​ជាតិ (​ចាប់ពី​មតេយ្យ​សាលា ដល់​ប​ឯម​សិក្សា និង​ក្រៅ​ប្រព័ន្ធ​) ដាក់​ឲ្យ​ខេត្ត​បាត់ដំបង​សាកល្បង ការអនុវត្ត​ចាប់ពី​ខែ​មេសា ខែ​ឧសភា​ឆ្នាំ​២០១៦​ខាងមុខនេះ ។ ទី​២ កំណែរ​ទំរង់​អន្តោ​ប្រវេ​ស្តិ៍​ខុសច្បាប់ ៖ ច្បាប់​អន្តោ​ប្រវេ​ស្តិ៍​មាន​តាំងពី​ឆ្នាំ​១៩៥៦ បង្កើត​ដោយ​អង្គ​សម្តេចឪ នរោត្តម សីហនុ កាលនោះ ជន​អន្តោ​ប្រវេ​ស្តិ៍​នៅ​ស្រុក​ខ្មែរ​ច្រើនជាងគេ គឺ​ជនជាតិ​ចិន ។ ក្រោយ​ពី​ប្រទេស​កម្ពុជា​ឆ្លង​ផុត​សម័យ​លន់​ណុល និង​របប​ប្រល័យពូជសាសន៍​រហូត​មាន​ស្ថេរភាព​នយោបាយ កម្ពុជា​មាន​ជន​អន្តោ​ប្រវេ​ស្តិ៍​ស្របច្បាប់ និង​ខុសច្បាប់​ចំនួន​២២​សញ្ជាតិ ក្នុងនោះ​ជនជាតិ​វៀតណាម​៩៨​ភាគរយ និង​ជន​ស្បែក​ខ្មៅ​៦០​ភាគរយ ។ ជនជាតិ​វៀតណាម​ប្រហែល​១០​ម៉ឺន​នាក់ ក្នុងនោះ អ្នក​ចាស់់​ចេញ​ពី​របប​ប៉ុល​ពត​ខ្មែរក្រហម​ទៅ​នៅ​ប្រទេស​វៀតណាម​វិញ ក្រោយ​កម្ពុជា​មាន​សន្តិភាព ក៏​ត្រឡប់មកវិញ ខ្លះទៀត​បាន​ប្តី​ខ្មែរ ខ្លះ​បាន​ប្រពន្ធ​ខ្មែរ មាន​កូនចៅ​កាត់​ខ្មែរ​ច្រើន ប៉ុន្តែ​បាន​ចាត់ចែង​ចាប់​ទៅតាម​សម័យកាល បើក​អ្នក​ចង់​ចូលសញ្ជាតិ​ត្រូវ​បំពេញ​បែបបទ​មួយចំនួនទៀត ចំណែក​អ្នក​អត់​ច្បាប់​ទំលាប់​បាន​រៀបចំ​បញ្ជូន​ទៅ​ស្រុក​វិញ​អស់ហើយ ។ ទី​៣ បញ្ហា​លទ្ធិប្រជាធិបតេយ្យ កាល​របប​លន់​ណុល របប ប៉ុល ពត ខ្មែរ​ក្រហម​គ្មាន​សិទ្ធិ​ហា​ស្តី បច្ចុប្បន្ន​លទ្ធិប្រជាធិបតេយ្យ មាន​ដោយ​យើង​ជា​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ចេញ​មតិយោបល់​គ្រប់គ្នា និង​មាន​សិទ្ធ​បោះឆ្នោត​ជូន​គណបក្ស​អ្នក​ដែល​យើង​ស្រលាញ់​ធ្វើ​ជា​ នាយករដ្ឋមន្ត្រី ធ្វើ​មេឃុំ ជា​ចៅហ្វាយ​របស់​ខ្លួន មិន​ប្រើ​កាំភ្លើង ដូច​ឆ្នាំ​១៩៧៤ ដល់​១៩៩៨ ទៀត​ទេ ។ ទី​៤ កំណែ​ទំរង់ និង​ពង្រឹង​ច្បាប់​ចរាចរណ៍ អ្នក​មាន​រថយន្ត​ត្រូវ​រៀន​បើកបរ និង​ធ្វើ​ពាក់​មី ឈៀក​មុន​បើកបរ​លើ​ដងផ្លូវ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​គោរព​ច្បាប់់​ចរាច​រណ៍ និង​ពាក់​មួកសុវត្ថិភាព​គ្រប់គ្នា ។

​នៅ​ចុងបញ្ចប់ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល បានប្រគល់​មួកសុវត្ថិភាព​ជូន​ម្នាក់​មួយ​និង​ថវិការ​មួយចំនួន​ផង​ដែរ ៕

 

20160214c (5) 20160214c (6) 20160214c (3) 20160214c (4)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.