ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

​ស្រវឹង​ជ្រុល ទាញ​កាំភ្លើង​បាញ់រះ​ជា​ច្រើន​គ្រាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌលគិរី ៖ សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​ឃាត់ខ្លួន និង សាកសួរ​បុរស​ម្នាក់ ក្រោយ​ពី​រូប​គាត់​ស្រវឹងស្រា​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ទី​២ រួចរ​មាស់​ដៃ​ទៅ​យក​កាំភ្លើង ដែល​នៅសល់​តាំងពី​ជំនាន់​សង្គ្រាម មក​បាញ់​លេង​អស់​ជា​ច្រើន​គ្រាប់ នៅ​ចំនុច​អូរ​ប៉ា​ម ភូមិ​ស្រែអំពិល ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ហើយ​ត្រូវបាន​ឃាត់ខ្លួន​នា​វេលា​ម៉ោង​១១​នឹង​៣០​នាទី​ព្រឹក ថ្ងៃទី​៨ កុម្ភៈ ២០១៦​។​

​សមត្ថកិច្ច​បានឲ្យដឹងថា បុរស​ដែល​បាន​យក​កាំភ្លើង​ទៅ​បាញ់​លេង​បង្ក​ការភ្ញាក់ផ្អើល​នេះ​មានឈ្មោះ សេង វណ្ណា អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​កកោះ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ​។​សមត្ថកិច្ច​បាន​បន្តថា កាំភ្លើង​ដែល​ដកហូត​បាន​ពី​ជន​បង្ករ​ម៉ាក អាការ​ស្វាយ​បត់​០១​ដើម បង់​ចំនួន​០១ នឹង គ្រាប់​ចំនួន​៩​គ្រាប់​។​

​បើ​តាម​ចំលើយ​សារភាព​ពី​ជន​បង្ក​បាន​និយាយថា កាំភ្លើង​នោះ​ខ្លួន​បាន​ទទួល​ពី​ឈ្មោះ ថា​ន់ រស់នៅ​ភូមិ​ស្រែអំពិល ហើយ​កាំភ្លើង​នោះ​គឺ​គេ​បាន​លាក់​ទុក​ជា​យូរណាស់​មកហើយ ហើយ​នៅ​ថ្ងៃកើតហេតុ​ដោយសារតែ ខ្លួន​ស្រវឹងស្រា​ទើប​ទៅ​យក​មក​បាញ់​លេង នឹង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។ ទាក់ទិន​ករណីនេះ​
​សមត្ថកិច្ច​កំពុង​កសាង​សំនុំរឿង​បញ្ជូន​ជន​បាញ់បោះ​សេរី​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​ចំណែក​ម្ចាស់​កាំភ្លើង​ដែល​មានឈ្មោះ ថា​ន់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​ចាត់ការ​តាមច្បាប់​ផង​ដែរ ៕
ហេង ចាន់​ណុប​

 

IMG-20160208-WA0005 IMG-20160208-WA0006 IMG-20160208-WA0007

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.