ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams

កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference )

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ រដ្ឋបាល​ខេត្ត​កំពត​នៅ ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សម្លេង (video conference ) ក្រោម​ធិបតី​ភាព​ដឹកនាំ​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត កំពត​។​

​កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់ លើ​ការ​ពិនិត្យ​ពិភាក្សា​ពី​វឌ្ឍនភាព​នៃ​លទ្ធផល​ការងារ ដែល​រដ្ឋបាល​ខេត្ត​សម្រេចបាន​ក្នុង​ខែ​ឧសភា កន្លងទៅ​និង​ការងារ​បន្ត​ចូលរួម​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​នៅ​សេសសល់ ខ្វះខាត​ដែល​នឹង​ត្រូវ​បំពេញបន្ថែម រួម​មាន​ការងារ​សន្តិ​សុខ សណ្តាប់ធ្នាប់​សាធារណៈ​សង្គម ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន ការងារ​ដោះស្រាយ​ឆ្លើយតប​បញ្ហា​កង្វល់ បញ្ហា​ខ្វះខាត​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នៃ​ខេត្ត​កំពត​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ​អភិបាលខេត្ត បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ ដែល​បណ្ដា​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក​ក្នុង​ខេត្ត បាន​យកចិត្តទុកដាក់​អនុវត្ត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នា​រយៈពេល​កន្លងមក​។​

​ទន្ទឹមនឹងនោះ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក​ជំរុញ​ដល់​បណ្ដាំ​មន្ទីរ​អង្គភាព​ជំនាញ​អាជ្ញាធរ​ក្រុង​ស្រុក ឲ្យ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ឲ្យបាន​ផុ​សតាម​ដែន​សមត្ថកិច្ច​ជំនាញ​របស់​ខ្លួន​រៀងៗ​ខ្លួន​។​

​ក្នុងឱកាស​នោះ​ដែរ លោក ជាវ តា​យ​អភិបាលខេត្ត ក៏​បាន​បញ្ជាក់ថា កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំខែ​នី​មួយៗ​គឺ​ពិតជា​មាន​សារៈសំខាន់​ដើម្បី​ជា​ការចូលរួម​មតិ​យោបល់​ពី​បណ្ដា​មន្ទីរ អង្គភាព​ជំនាញ និង​អាជ្ញាធរ ក្រុង ស្រុក​នីមួយៗ​ពិនិត្យ​នូវ​វឌ្ឍនភាព​លទ្ធផល​ការងារ និង​ដាក់​ទិសដៅ​អនុវត្ត​បន្ត​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍ និង​ការដោះស្រាយ​ឆ្លើយតប​បញ្ហា​កង្វល់ បញ្ហា​ប្រឈម បញ្ហា​ខ្វះខាត​សំណូមពរ​តម្រូវកា​ររ​បស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឲ្យបាន​កាន់តែ​រីកចម្រើន និង​ឆាប់រហ័ស ប្រកបដោយ​គុណភាព​ប្រសិទ្ធភាព ស្រប​ទៅ​នឹង​គោលនយោបាយ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ​ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ​។​

​ពាក់ព័ន្ធ​នឹង​លទ្ធផល​ការងារ លោក​អភិបាលខេត្ត​ក៏បាន​លើកឡើង​ដែរ​ថា នា​រយៈពេល​កន្លងមក បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​ដែល​មន្ទីរ​អង្គភាព​និង​អាជ្ញាធរ​ក្រុង​ស្រុក​សម្រេចបាន​នៅ​ខ្វះ​ចន្លោះ​នៅ​មិនទាន់​បាន​ធ្វើ​ការវាយតម្លៃ​ឲ្យបាន​ជា​ក់​លាក់​អំពី​វឌ្ឍនភាព​ការងារ​នៅក្នុង​របាយការណ៍​របស់​ខ្លួន​នៅឡើយ គឺ​នៅ​មាន​ភាពខ្វះ​ចន្លោះ ដែល​មន្ទីរ​អង្គភាព​និង​អាជ្ញាធរ​ក្រុង​ស្រុក​ត្រូវតែ​កែ​ទម្លាប់​បំពេញបន្ថែម ដែល​ស្នើ​សុំ​ឱ្យ មន្ទីរ អង្គភាព​ជំនាញ និង​អាជ្ញាធរ​ក្រុង ស្រុក​ក្នុង​ខេត្ត​ទាំងអស់​ពិនិត្យ​លើ​បញ្ហា​នេះ​ឡើងវិញ​នៅក្នុង របាយការណ៍​នៃ​លទ្ធផល​ការងារ​របស់​ខ្លួន​ឲ្យបាន​ជាក់លាក់ ថា​តើ​សម្រេច​លទ្ធផល​បាន​ប៉ុន្មាន​ភាគរយ ហើយ​នៅសល់​ប៉ុន្មាន​ភាគរយ​ទៀត ដែល​ជា​មូលដ្ឋាន​សម្រាប់​ទិសដៅ​ដើម្បី​ដោះស្រាយ​និង​ចំណាត់ការ​បន្ត​ឲ្យមាន​ប្រសិទ្ធភាពត​ទៅ​មុខទៀត​។ បើ​មិន​ធ្វើ​ដូច្នោះ​ទេ​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​គ្រាន់តែ​និយាយ​ជារួម ប៉ុន្តែ​យើង​មិន​បាន​បញ្ជាក់​ឲ្យបាន​ច្បាស់លាស់​មានន័យ​ថា​យើង​អត់​មាន​វឌ្ឍនភាព ស្មើ​នឹង​មិន​បាន​ធ្វើការ​ងារ​ជំនាញ​របស់​ខ្លួន​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.