ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

សកម្មភាព​ដឹក​ហាក់​ស្ងប់ស្ងាត់ តែ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​កំពុង​កើត​មាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កំពុង​មាន​ការ​រឹតបន្តឹង​ដោយ​បង្កើត​គណៈកម្មការ​ថ្នាក់​ជាតិ​អោយ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នាំចេញ​ល្មើសច្បាប់ និង​សកម្មភាព​កាប់បំផ្លាញ​នានា​នោះ គេ​សង្កេតឃើញថា បទល្មើស​ព្រៃឈើ​ឆ្លងដែន​មាន​សភាព​ស្ងប់ស្ងាត់​ហើយ ដែរ ប៉ុន្តែ​សកម្មភាព​កាប់បំផ្លាញ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ និង​ព្រៃ​បំរុង​របស់​រដ្ឋ​។​

​នៅ​ភូមិ​តា​កុក​ច្រាយ ភូមិ​តា​កុក​ព្នង ឃុំ​ប​ខាំ ស្រុក​អូរយ៉ាដាវ និង​ភូមិ​ខ្វែ​ង ឃុំ​យ៉ា​ទុង ស្រុក​អូរយ៉ាដាវ គេ​ឃើញ​មាន​កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យក​ដី​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ជាច្រើន​ហិកតា​។​
​ពី​សំណាក់​អ្នកមាន​លុយ​និង​មាន​អំណាច​កន្លែង​ខ្លះ​ថែមទាំង​មានប្រើ​គ្រឿងចក្រ​ឈួសឆាយ​និងក៏​មានក​ន្លែ​ង​ខ្លះ​ប្រើរ​ណា​យន្តកា​ត់រំ​លំឈើ​ប្រមូល​ដុត​ចោល​ដើម្បី​បំបាត់​ភ័ស្តុតាង​ទៀតផង់​។​

​លោក ឃឹម ល័​ក្ខ ជា​អ្នកមើលការខុសត្រូវ​កន្លែង​ឈូសឆាយនោះ​បានបញ្ជាក់​ថា ដី​នេះ​គេ​បាន​ទិញ​ពី​សហគមន៍ និង​ប្រជាពលរដ្ឋ​ជាច្រើន​អ្នក​ហើយ​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ឃុំ​ទៀតផង​។​

​លោក រ​ម៉ា​ម ខេ​ត មេឃុំ​ប​ខាំ​បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា អ្នកទិញ​ចំណុច​នោះ គេ​យកមក​ស៊ីញេ​ចំនួន​មួយ​ដង​ដែរ តែ​លោក​មិន​ព្រម​ស៊ីញ៉េ​ទេ ទើប​គេ​យក​មក​ម្តង​ទៀត ដោយ​មាន​ស្នាម​ផ្តិតមេដៃ​ប្រជាពលរដ្ឋ​ជាច្រើន ថែមទាំង​មាន​ហត្ថលេខា​របស់​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​នោះដែរ ទើប​លោក​ស៊ីញ៉េ​អោយគេ​តែម្តងទៅ​។​

​លោក​បន្តថា ដីព្រៃ​ចំណុច​នោះ​ស្ថិតនៅ​ជាប់​ព្រំប្រទល់​ចំនួន​៣​ភូមិ គឺ​ភូមិ​តា​កុក​ព្នង ភូមិ​តា​កុក​ច្រាយ និង​ភូមិ​ខ្វែង​ឃុំ​យ៉ា​ទុង​ស្រុក​អូរយាដាវ​។​

​ដោយ លោក រ​ចំ​វីន មេឃុំ​យ៉ាង​ទុង​ថា បញ្ហា​នេះ​លោក​មិន​បានដឹង​ទេ​តំបន់​នោះ​នៅ​ឆ្ងាយ​ពេក ចាំ​លោក​អោយ​គេ​ចុះ​ទៅ​អង្កេត​មើល​បន្ត​។​

​លោក ឡេង យុ​គ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​កែវ បញ្ជាក់​ប្រាប់​ក្រុមអ្នកកាសែត​ថា ករណីនេះ លោក​នឹង​នាំ​កម្លាំង​ចុះ​ទៅ​មើល​នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភៈ នេះហើយ ។ ប៉​ន្តែ​លទ្ធផល​យ៉ាង​ណា​នោះ គឺ​មិន​ទាន់​ដឹង​នៅឡើយ រហូតមកដល់​ពេលនេះ ។​

​លោក ម៉ា វិចិត្រ អភិបាលស្រុក​អូរយ៉ាដាវ​បាន​អោយដឹង​ថា ចំណុច​ដែល​គេ​ឈួស​ឆាយ​ដីព្រៃ​នោះ លោក​ធ្វើ​ការហាមឃាត់​ជាច្រើន​លើក​មក​ហើយ តែ​គេ​នៅតែ​លួច​ធ្វើ​សកម្មភាព​ទៀត ដដែល កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា នេះ លោក​បាន​នាំ​កម្លាំង​ចុះ​មើល​ដែរ​តែ​ពេល​នោះ មិនទាន់​ដឹង​ថា ម្ចាស់​ដី​នោះ​ជា​អ្នក​ណា​ពិតប្រាកដ​នៅឡើយ​ទេ​។​

​សកម្មភាព​យ៉ាង​អនាធិបតេយ្យ មិន​ត្រឹមតែ​លួច​កាប់​ព្រៃ​រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ ពី​សំណាក់​អ្នកមាន​លុយ​ប៉ុណ្ណោះ​ទេ គឺ​នៅ​មាន​ការកាប់​និង​ដឹកជញ្ជូន​ជន្លង់ម្រេច​យ៉ាង​អនាធិបតេយ្យ​ថែមទៀត​ផង​ដែរ នៅលើ​ទឹកដី​ស្រុក​ទាំង​បី​នេះ គឺ​ស្រុក​លំផាត់ ស្រុក​អូរយាដាវ និង​ស្រុក​ប​កែវ​នេះ​តែម្តង​។ ភាគច្រើន គេ​តែងតែ​ប្រើ​រូបភាព​ខ្ចីដៃ​ប្រជាពលរដ្ឋ​អោយ​ចូល​កាប់​ជា​លេស​ថា ប្រជាពលរដ្ឋ​កាប់​ធ្វើ​ចំការ​តិចតួច ជា​លក្ខណៈ​គ្រួសារ តែ​ធាតុពិត គឺ​ឈ្មួញ​នៅ​ពីក្រោយ​៕
​សន ចាន់​ឌី​

 

2016_02_02c1 (3) 2016_02_02c1 (4) 2016_02_02c1 (1) 2016_02_02c1 (2)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.